**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

លោក Netanyahu ប្តេជ្ញាថា ក្រុមហាម៉ាសនឹងបង់ថ្លៃ សម្រាប់ការចោទប្រកាន់ថាបានសម្លាប់ចំណាប់ខ្មាំង ៦នាក់នៅក្នុងផ្លូវរូងក្រោមដីក្នុងតំបន់ Gaza

ហ្សេរុយសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាកាលពីថ្ងៃចន្ទថា ក្រុមហាម៉ាសនឹងបង់ថ្លៃ សម្រាប់ការចោទប្រកាន់ថាបានសម្លាប់ចំណាប់ខ្មាំង ៦នាក់នៅក្នុងផ្លូវរូងក្រោមដី Gaza នៅចុងសប្តាហ៍។

លោក Netanyahu បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា អ៊ីស្រាអែលនឹងមិនព្រងើយកន្តើយចំពោះការសម្លាប់រង្គាលនេះទេ។ ក្រុមហាម៉ាសនឹងបង់ថ្លៃយ៉ាងធ្ងន់ធ្ងរសម្រាប់រឿងនេះ ដោយបន្ថែមថាតម្លៃនឹងត្រូវបានកំណត់ក្នុងរយៈពេលខ្លី។

កាលពីថ្ងៃអាទិត្យ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា សាកសពចំនួន ៦នាក់ រួមទាំងស្ត្រី ២នាក់ និងបុរស ៤នាក់ ត្រូវបានគេរកឃើញកាលពីថ្ងៃសៅរ៍នៅក្នុងផ្លូវរូងក្រោមដីមួយក្នុងតំបន់ Rafah ភាគខាងត្បូង Gaza។

យោងតាមការវាយតម្លៃដំបូងដោយ IDF ចំណាប់ខ្មាំងត្រូវបានគេប៉ាន់ស្មានថាត្រូវបានសម្លាប់យ៉ាងឃោរឃៅដោយភេរវករហាម៉ាស ៤៨-៧២ម៉ោងមុនពេលដែលទាហានអ៊ីស្រាអែលទៅដល់ពួកគេ។

អ្នកទាំងប្រាំមួយនាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងក្នុងអំឡុងពេលការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ ដែលបានបណ្តាលឱ្យមនុស្សប្រហែល ១,២០០នាក់បានស្លាប់ និងប្រហែល ២៥០នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។

ទន្ទឹមនឹងនេះ ក្រុមហាម៉ាស់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាកសពត្រូវបានរកឃើញដោយកងទ័ពអ៊ីស្រាអែលនៅក្នុងផ្លូវរូងក្រោមដីក្នុងទីក្រុង Rafah ប៉ុន្តែបានកត់សម្គាល់ថាពួកគេត្រូវបានសម្លាប់ដោយការបាញ់ផ្លោងរបស់អ៊ីស្រាអែល។

ប្រជាជនអ៊ីស្រាអែលរាប់សែននាក់បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ ដោយទាមទារឱ្យលោក Netanyahu ចរចាបទឈប់បាញ់ជាមួយក្រុមហាម៉ាស់ ដើម្បីទទួលបានការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងដែលកាន់កាប់នៅតំបន់ហ្គាហ្សា។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ លោក Netanyahu ក៏បានបញ្ជាក់ផងដែរថា អ៊ីស្រាអែលនឹងមិនដកខ្លួនចេញពីច្រករបៀង Philadelphi នោះទេ។

លោកបានបន្តថា យើងត្រូវមានវានៅក្រោមការគ្រប់គ្រងរបស់យើង ដែលមានសារៈសំខាន់សម្រាប់ការទប់ស្កាត់ការរត់ពន្ធអាវុធនាពេលអនាគតពីប្រទេសអេហ្ស៊ីបទៅកាន់តំបន់ហ្គាហ្សា ដោយលោកបានអំពាវនាវឱ្យមានឯកភាពនៅក្នុងគណៈរដ្ឋមន្ត្រីរបស់គាត់ទាក់ទងនឹងបញ្ហានេះ។

កងទ័ពអ៊ីស្រាអែលបានកាន់កាប់ច្រករបៀង Philadelphia ដែលជាតំបន់ការពារទទឹង ១០០ម៉ែត្រ និងបណ្តោយ ១៤គីឡូម៉ែត្រតាមបណ្តោយព្រំដែនអេហ្ស៊ីប-ហ្គាហ្សា និងភាគីប៉ាឡេស្ទីននៃច្រក Rafah ឆ្លងកាត់ក្នុងខែឧសភា ដែលបានបញ្ឈប់ការចូលនៃរថយន្តជំនួយមនុស្សធម៌ពី អេហ្ស៊ីបចូលទៅក្នុងហ្គាហ្សា។

អត្ថបទដែលជាប់ទាក់ទង