សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភរបបប្រចាំខែកញ្ញា ជូនមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន មេបញ្ជាការរង យោធភូមិភាគទី៣ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤បាននាំយកអំណោយរបបឧបត្ថម្ភដ៏ថ្លៃថ្លា សម្រាប់ខែកញ្ញា ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ ត និងលោកជំទាវ បណ្ឌិត ជូនមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក រួមមាន អង្ករ, ប្រេងឥន្ធន: និងថវិកា សម្រាប់ទ្រទ្រង់សាលា យោធាចារ្យ និងគ្រូគ្រប់គ្រង។
ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន បានរំលឹកពីការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំ របស់សម្តេចធិបតី ចំពោះយោធាចារ្យ គ្រូគ្រប់គ្រង បុគ្គលិកសាលាទាំងអស់ ដែលបានបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ។
ឧត្តមសេនីយ៍ត្រី ជាតិ ប៉ូលីន បានពាំនាំការផ្តាំផ្ញេីសាកសួរសុខទុក្ខ ពីសំណាក់សម្តេច ចំពោះនាយក នាយករង យោធាចារ្យ គ្រូគ្រប់គ្រង និងបុគ្គលិកសាលាផងដែរ ។
ឧត្តមសេនីយ៍ជាតិ ប៉ូលីន ក្រើនរំលឹកដល់ថ្នាក់ដឹកនាំសាលា គណៈកម្មការ ធ្វេីយ៉ាងណា យកថវិកា អង្ករ ប្រេងឥន្ធនៈទាំងនេះ ទៅប្រេីប្រាស់ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ។ គ្រូយោធាចារ្យ គ្រូគ្រប់គ្រង បុគ្គលិកសាលាទាំងអស់ ត្រូវមានសាមគ្គីភាព ល្អ ប្រឹងប្រែងបំពេញភារកិច្ច ថែរក្សាសុខភាពឲ្យបានល្អ ដេីម្បីឆ្លេីយតបការយកចិត្តទុកដាក់ខ្ពស់របស់សម្តេច និងបម្រេីការងារហ្វឹកហ្វឺនប្រកបដោយប្រសិទ្ធភាព។
ក្នុងនាមយោធាចារ្យ គ្រូគ្រប់គ្រង បុគ្គលិក ទាំងអស់ឧត្តមសេនីយ៍ទោ មួង វុទ្ធា នាយសេនាធិការរង នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក មានសេចក្តីរីករាយ ជាខ្លាំង ហេីយប្តេជ្ញាអនុវត្តភារកិច្ចឲ្យបានល្អ និងគាំទ្រការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេច និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ឲ្យជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡេីយ ៕