**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ក្រុមគ្រួសារសពអតីតយុទ្ធជន

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២៤ បានដឹកនាំ នាយទាហាន និងក្រុមការងារលេខាធិការដ្ឋាន ស.អ.ក ខេត្តកំពង់ឆ្នាំង នាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤លានរៀល លិខិតចូលរួមរំលែកមរណទុក្ខ ព្រមទាំងអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ក្នុងនោះមាន អង្ករ ៧៥គីឡូក្រាម មី ត្រីខ ទឹកត្រី ទឹកសុីអ៉ីវ ទៅចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ឧត្តមសេនីយ៍ត្រី នន្ទ រាសី សមាជិក សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងជា អតីត មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលបានទទួលមរណភាពនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ដោយរោគាពាធ នៅគេហដ្ឋានស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានពាំនាំប្រសាសន៍ ផ្តាំផ្ញើ សួរសុខទុក្ខ និង​សោកស្ដាយ​ជាទីបំផុត ពីសំណាក់ សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ជូនដល់គ្រួសារសព លោក ឧត្តមសេនីយ៍ត្រី នន្ទ រាសី ។ ឯកឧត្តម អ៊ុំ សុភា បានបន្តថា ឯកឧត្តម មានការតក់ស្លុតជាខ្លាំងនៅពេលដែលបានទទួលដំណឹងមរណភាពរបស់ លោក នន្ទ រាសី ដែលជាមិត្តរួមអាវុធ តស៊ូជាមួយគ្នាតាំងពីសម័យសង្គ្រាម និងបានបម្រើការងាររួមគ្នាជាច្រើនឆ្នាំ នៅអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលបានបន្សល់ទុកនូវអនុស្សាវរីយ៍ដែលមិនអាចកាត់ថ្លៃបាន ។

ឯកឧត្តម បានគូសបញ្ជាក់បន្ថែមទៀតថា មរណភាពរបស់ លោក ឧត្តមសេនីយ៍ត្រី នន្ទ រាសី គឺជាការបាត់បង់ដ៏ធំធេងនូវ ស្វាមី លោកឪពុក លោកតា និងជាការបាត់បង់នូវវីរជនស្នេហាជាតិ ដែលបានតស៊ូពលី ហ៊ានលះបង់សាច់ស្រស់ឈាមស្រស់ នាសម័យសង្គ្រាម ក្នុងបុព្វហេតុនាំយកនូវសុខសន្តិភាព ជូនដល់កូនចៅជំនាន់ក្រោយ ។ ក្នុងនាមមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា សូមកត់ត្រាទុក និងចងចាំនូវវរភាពដ៏អង់អាចក្លាហានរបស់ លោក ឧត្តមសេនីយ៍ត្រី នន្ទ រាសី ជារៀងរហូតតទៅ ។

មុននឹងបញ្ចប់ ឯកឧត្តម មេបញ្ជាការ បានជូនបានជូនពរដល់គ្រួសារសព លោក នន្ទ រាសី សូមមានសុខភាពល្អ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន រកទទួលទានមានបានចាប់ពីពេលនេះតរៀងទៅ ។

តំណាងក្រុម​គ្រួសារ​សព​ សូម​គោរព​ថ្លែង​អអំណរគុណយ៉ាងជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន​ ម៉ាណែត​ និង​ លោក​ជំទាវ​បណ្ឌិត ពេជ​ ចន្ទមុន្នី​ និង ឧត្តម​សេនីយ៍​ត្រី អ៊ុំ សុភា ព្រមទាំង​​ក្រុម​ការងារ​​​ ដែល​បាន​យកចិត្តទុកដាក់​ចំពោះបងប្អូនអតីតយុទ្ធជន គ្រប់ពេលវេលា គ្រប់ទីកន្លែង និង​សូមគោរព​ជូន​ពរ​សម្តេច​ និង​លោកជំទាវ​ ព្រមទាំង​ឯកឧត្តម​ អស់​លោក​ លោកស្រី ទាំង​អស់​ សូម​ទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​ ។

អត្ថបទដែលជាប់ទាក់ទង