**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

កម្ពុជា បន្ថែមសកម្មភាពថ្មីចំនួន៣ ដោយផ្តោតសំខាន់លើបញ្ហាយេនឌ័រ បរិស្ថាន និងមីនប្រឆាំងមនុស្សកែឆ្នៃ ក្នុងផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាអូតាវ៉ា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានលើកឡើងថា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានបន្ថែមសកម្មភាពថ្មីចំនួន៣ ដោយផ្តោតសំខាន់លើបញ្ហាយេនឌ័រ បរិស្ថាន និងមីនប្រឆាំងមនុស្សកែឆ្នៃ ក្នុងផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាអូតាវ៉ា។

នេះជាការថ្លែងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិគ្រោះយោបល់ផ្តល់ធាតុចូលលើផែនការសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាស្តីពីការហាមប្រាមគ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅទីស្នាក់ការអាជ្ញាធរមីន នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា សហគមន៍អន្តរជាតិ បានទទួលស្គាល់នូវផែនការសកម្មភាពទីក្រុងអូស្លូ ២០២០-២០២៤ មានប្រសិទ្ធភាពខ្ពស់ ហើយការអនុវត្តផែនការសកម្មភាពនេះទទួលបានលទ្ធផលគួរជាទីកត់សម្គាល់ ដើម្បីសម្រេចបាននូវគោលដៅរបស់អនុសញ្ញាអូតាវ៉ា។ ផែនការសកម្មភាពទីក្រុងអូស្លូ ត្រូវបានយកមកប្រើប្រាស់ ធ្វើជាមូលដ្ឋាន និងតាក់តែងសម្រាប់ការរៀបចំផែនការសកម្មភាពសៀមរាប-អង្គរឆ្នាំ២០២៥-២០២៩ ទោះបីមានបញ្ហាប្រឈមមួយចំនួនក៏ដោយ ស្របតាមការវិវត្តន៍នៃវិស័យសកម្មភាពមីនសកល ដើម្បីឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន និងគ្មានអ្នកណាបន្តរងគ្រោះដោយសារមីនទៀត។

ដើម្បីឱ្យការអនុវត្តផែនការសកម្មភាពសៀមរាប-អង្គរ មានលក្ខណៈគ្រប់ជ្រុងជ្រោយ កម្ពុជា បានខិតខំប្រឹងប្រែងបំពេញបន្ថែម និងប្រមូលធាតុចូលប្រកបដោយការយកចិត្តទុកដាក់ពីគ្រប់វេទិការ ទាំងផ្លូវការ និងក្រៅផ្លូវការ ក្នុងនោះរួមមានសន្និសីទថ្នាក់តំបន់ កិច្ចប្រជុំរដ្ឋភាគី កិច្ចប្រជុំដៃគូ សិក្ខាសាលា ជំនួបពហុភាគី និងជំនួបទ្វេភាគី ជាដើម ក្នុងនោះកម្ពុជាបានដាក់បន្ថែមសកម្មភាពថ្មីសំខាន់ចំនួន៣ ក្នុងផែនការសកម្មភាពសៀមរាប-អង្គរ រួមមាន៖ បញ្ហាយេនឌ័រ បរិស្ថាន និងមីនប្រឆាំងមនុស្សកែឆ្នៃ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា ផែនការសកម្មភាពសៀមរាប-អង្គរ ដែលនឹងត្រូវអនុម័តឱ្យប្រើប្រាស់ជាផ្លូវការក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ មាន ៩ជំពូក និង ៤៥សកម្មភាព ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងចុះហត្ថលេខាក្នុងកម្មវិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។ ជាមួយគ្នានោះ ផែនការសកម្មភាពសៀមរាប-អង្គរ នឹងក្លាយជាឯកសារតម្រង់ទិសរបស់អនុសញ្ញាអូតាវ៉ារយៈពេល ០៥ឆ្នាំបន្តទៀត ដែលវានឹងត្រូវចារក្នុងប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ និងសកលលោកទាំងមូល។

សូមបញ្ជាក់ថា អនុសញ្ញាអូតាវ៉ា ឬហៅបានថាអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ឬហៅពេញថា អនុសញ្ញាស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល។ អនុសញ្ញានេះ គឺជាការឆ្លើយតបគ្រប់ជ្រុងជ្រោយរបស់សហគមន៍អន្តរជាតិ ចំពោះបញ្ហាមនុស្សធម៌ ដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលជាអាវុធដែលបង្កផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ ៕

អត្ថបទដែលជាប់ទាក់ទង