ចក្ខុវិស័យចម្បងមួយរបស់ក្រសួងសាធារណការ គឺពង្រឹងការផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានភាពងាយស្រួល មានតម្លាភាព ប្រសិទ្ធភាព និងបង្ខិតសេវាទៅជិតប្រជាពលរដ្ឋ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៦មក ក្រសួងបានពង្រីកការផ្តល់សេវាសាធារណៈ នៅតាមផ្សារទំនើប ឃើញថាមានការគាំទ្រសាទរជាច្រើនពីប្រជាពលរដ្ឋ ក្នុងនោះក៏មានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋបានមកទទួលសេវាផ្ទាល់ នៅទីតាំងមណ្ឌលផ្ដល់សេវាសាធារណៈ ដោយបច្ចុប្បន្នមាន៧ទីតាំង រួមមាន នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ផ្សារទំនើបអ៉ីអនម៉លភ្នំពេញ អ៉ីអនម៉លសែនសុខ អ៉ីអនម៉លមានជ័យ ជីប ម៉ុងណូរ៉ូម៉ល(ផ្អាកដំណើរការដោយផ្សារកំពុងជួសជុល) ហេរីថេកវ៉ក សៀមរាប និង ហ្វូរីថាមសឃ្វែរ ម៉ល ព្រះសីហនុ។
ក្រសួងសាធារណការ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅតែបន្តការគាំទ្រការផ្តល់សេវាសាធារណៈ របស់ក្រសួង និងមកទទួលសេវាដោយផ្ទាល់ ដើម្បីចំនេញពេលវេលា និងមិនមានចំណាយក្រៅផ្លូវការ។
ដោយឡែកសម្រាប់ចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងសេវាសាធារណ: សូមធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទ HOTLINE 1275 ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ៕