**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញការគាំទ្រកាតាលីករទីផ្សារ ក្នុងដំណើរទស្សនកិច្ចទៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ

ភ្នំពេញ៖ ក្នុងដំណើរបន្តចុះសួរសុខទុក្ខ និងពិភាក្សាការងារជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យមន្ទីរទាំងពីរ ផ្តោតការយកចិត្តទុកដាក់លើការគាំទ្រកាតាលីករទីផ្សារ ដែលនឹងជួយជ្រោមជ្រែងភាគីពាក់ព័ន្ធ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។

ឯកឧត្តមបានលើកឡើងថា សិប្បកម្មផលិតទឹកកកជាកាតាលីករទីផ្សារមួយ ហើយការផលិត ការវេចខ្ចប់ និងការទុកដាក់ទឹកកកតាមស្តង់ដារត្រឹមត្រូវ មានសារៈសំខាន់សម្រាប់ទាំងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធត្រជាក់ (Cold Chain) ដើម្បីពង្រីកសក្តានុពលជលផល និងកសិផលរបស់ខេត្តបន្ថែមទៀត។ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះមានទីតាំងភូមិសាស្ត្រនៅជាប់នឹងដងទន្លេមេគង្គ មានធនធានជលផល និងកសិផលដ៏សម្បូរបែប។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “ការអភិវឌ្ឍប្រព័ន្ធត្រជាក់ដែលមានប្រសិទ្ធិភាព នឹងជួយកាត់បន្ថយការខូចគុណភាព ដោយធានាថា ធនធានជលផល និងកសិផលផ្សេងទៀត អាចទៅដល់ទីផ្សារក្នុងគុណភាពខ្ពស់បំផុត។ ហើយបើយើងអាចធ្វើដូច្នេះបាន យើងអាចលើកកម្ពស់ទីផ្សារផលិតផលទាំងនេះ និងពង្រឹងសក្ដានុពលសេដ្ឋកិច្ចរបស់ខេត្ត។” នៅក្នុងខេត្តក្រចេះ ដែលមានសិប្បកម្មផលិតស្រាអង្ករខ្នាតតូចជាង៧០០មូលដ្ឋាន ឯកឧត្តម ហែម វណ្ណឌី បានណែនាំឱ្យមន្ទីរ ពិនិត្យលទ្ធភាពចងក្រងជាសហគមន៍អ្នកផលិតស្រាអង្ករ និងគាំទ្រពួកគេឱ្យអនុវត្តតាមស្តង់ដារជាតិស្តីពីស្រាអង្ករ ដែលទើបត្រូវបានអនុម័តដោយក្រុមប្រឹក្សាស្តង់ដារជាតិ។

ឯកឧត្តមបានបន្ថែមថា ដោយអនុវត្តតាមស្តង់ដារជាតិ ស្រាអង្ករកម្ពុជាអាចបង្កើនភាពប្រកួតប្រជែងទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ សហគមន៍អ្នកផលិតស្រាអង្ករបែបនេះ ក៏ជាកាតាលីករដែលគាំទ្រដល់កសិករ និងលើកកម្ពស់ដល់ការកែច្នៃកាកសំណល់បង្កើតតម្លៃបន្ថែមជាដើម។

ឯកឧត្តមបានជំរុញឱ្យមន្ទីរទាំងពីរ ផ្តោតការគាំទ្ររបស់ខ្លួនលើកាតាលីករទីផ្សារទាំងនេះ ដោយផ្តល់សេវាកាន់តែប្រសើរ ដើម្បីធ្វើយ៉ាងណាឱ្យពួកគេចាប់យកស្តង់ដារ និងឈានចូលទីផ្សារតំបន់ និងអន្តរជាតិ។

ឯកឧត្តមបានបន្ថែមថា ក្រសួងក៏កំពុងពិនិត្យកែសម្រួលគោលនយោបាយ ដើម្បីគាំទ្រកាតាលីករទីផ្សារទាំងនេះឱ្យកាត់បន្ថយចំណាយផលិតកម្ម ក្នុងគោលដៅឱ្យពួកគេអាចជួយជ្រោមជ្រែងដល់អាជីវកម្មក្នុងស្រុកផ្សេងទៀត និងលើកកម្ពស់សេដ្ឋកិច្ចយ៉ាងទូលំទូលាយ៕

អត្ថបទដែលជាប់ទាក់ទង