ក្រសួង រៀបចំដែន ដី៖ ឆមាសទី១ វិស័យសំណង់របស់កម្ពុជាទទួលបានទុនវិនិយោគជាង ២ ៦០០លានដុល្លារ
ភ្នំពេញ៖ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការ ក្រសួង រៀបចំដែន ដី នគរូបនីយកម្ម និងសំណង់ កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា រយៈ ពេលឆមាសទី១ ឆ្នាំ២០២៤ នេះកម្ពុជា ទទួល បាន ទុន វិនិ យោ គ ប្រមាណ ២ ៦០០លានដុល្លារអាមេរិក ក្នុងវិស័យ សំណង់។
ឯកឧត្តម លាង មុនីរិទ្ធ បានឱ្យដឹងថា បើទោះបីជា ស្ថានភាព សេដ្ឋកិច្ច ក្នុង តំបន់ និងពិភពលោក នៅពុំ ទាន់ ប្រសើរ ឡើង វិញ ដូច ស្ថានភាពមុន ការរីក រាលដាល នៃជំងឺកូវីដ ១៩ក៏ដោយ ប៉ុន្តែទុន វិនិយោគ ក្នុង សំណង់អគារ រយៈ ពេល៦ខែ ដើមឆ្នាំ ២០២៤នេះ កម្ពុជា ទទួលបាន ប្រមា ណ ២,៤ ពាន់ លានដុល្លារ អាមេរិក ដែលជាសញ្ញាបង្ហាញថា វិស័យ សំណង់ កម្ពុជា នៅតែមាន កំណើន ជា ប្រចាំ ។ជាពិ សេ ស គម្រោង ថ្មីៗ ដែល បានស្នើ សុំ ក្នុងរយៈ ពេល៦ខែ ដើមឆ្នាំនេះ មានកំណើន ខ្ពស់ជាង រយៈពេល ដូច គ្នាកាលពី ឆ្នាំ២០២៣ ។
ដោយឡែករបាយការណ៍ របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានបង្ហាញ ឱ្យឃើញផងដែរថា ក្នុង រយៈពេល៦ ខែឆ្នាំ ២០២៤ នេះ ក្រុម ប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា បានអនុម័ត គម្រោង វិនិយោគ ចំនួន ១៩០ គម្រោង ដែលទឹកប្រាក់ ចំនួន ៣,២ ពាន់លានដុល្លារ ។ បើធៀបនឹង រយៈ ពេលដូច គ្នា កាលពីឆ្នាំ ២០២៣ កន្លងទៅ ឃើញ ថា មាន គម្រោ ងវិនិយោគតែចំនួន ១១៣ គម្រោង ប៉ុណ្ណោះ នឹងមានទឹក ប្រាក់ វិនិយោក ចំនួន ១ ១៩៥ លាន ដុល្លារ អា មេរិក ដែល សបញ្ជាក់ថា ក្នុង ឆ្នាំ២០២៤ នេះ កម្ពុជា ទទួលបាន គម្រោង វិនិយោគ ខ្ពស់ជាង ឆ្នាំមុន ។
របាយការណ៍ របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ដដែលថា គម្រោង សំណង់ អគារ ដែលធំ ជាង គេ គឺគម្រោង វិនិយោគ បង្កើត និងធ្វើ អាជីវកម្ម សណ្ឋាគារ ផ្កាយ ៥ ចំនួន ២ ៨៧០ បន្ទប់ និង មជ្ឈ ម ណ្ឌ ល ពាណិជ្ជកម្ម ដែល មានទីតាំង ស្ថិតនៅ ក្នុង ក្រុងព្រះ សីហនុ ខេត្ត ព្រះសីហនុ ជាមួយ ទុន វិនិ យោ គ ប្រ មា ណ ៥៧៤ លាន ដុល្លារ អាមេរិក ។ គម្រោងនេះ អាច បង្កើត ការងារ បានរហូតដល់ ៣ ៨៦០ នាក់ ឯណោះ។
ដោយឡែក គម្រោង សំណង់អគារ ខ្ពស់ៗ ក្នុងឆ្នាំ២០២៤ នេះ ជាការ កត់សម្គាល់ មិនមានគម្រោង ថ្មីៗ នោះទេ ដោយសារតែកត្តា ការផ្គត់ផ្គង់ មានច្រើនជាង តម្រូវការ ដូច្នេះ វា ត្រូវការ ពេល វេលា ដើម្បី រកទីផ្សារ សម្រាប់ អគារ ដែល បានផ្គត់ផ្គង់កាលពី ពេល កន្លងទៅនេះ ជាពិសេស នៅមុនការរី ករាលដាលនៃជំងឹកូវីដ ១៩៕