**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាលើផែនការយុទ្ធសាស្ត្ររបស់ទីស្តីការគណះរដ្ឋមន្ត្រី​ និងផែនទីបង្ហាញផ្លូវស្តីពីបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលរួមសំណេះសំណាល ផ្តល់អនុសាសន៍ក្នុងវគ្គ “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទ**កម្ពុជា-កូរ៉េ ឯកភាពរួមគ្នាទប់ស្កាត់បទល្មើស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តី**ឧបនាយករដ្ឋមន្ត្រី ស សុខា អបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបាន “ពានរង្វាន់សតវត្សអាស៊ី ICAPP”**លទ្ធផលសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP-11)**នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកវាលវែង**សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី**ក្រុមការងារអាវុធហត្ថខណ្ឌបឹងកេងកង នាំយកអំណោយចុះសួរសុខទុក្ខសមាជិកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ**សុន្ទរកថារបស់ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី**បណ្ដេញជនជាតិវៀតណាម២១នាក់ចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថា ការវាស់វែងកំណត់ព្រំក្បាលដីជូនពលរដ្ឋ នឹងបញ្ចប់មុនឆ្នាំ២០២៨**សម្តេចធិបតី ប្រកាសដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានចប់រួចរាល់នាឆ្នាំ២០២៩**សម្តេចព្រះមហាក្សត្រី ព្រះរាជទានសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ព្រះមហាក្សត្រ ព្រះរាជទានសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ក្រុមប្រទេស G7 ស្វែងរកការឯកភាពលើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល **យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាម៉េរិក ហោះឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់**មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ច ប្រជុំគណៈកម្មការហិរញ្ញប្បទានសុខាភិបាល**ក្រុមហ៊ុន Google និងក្រុមហ៊ុនមេតា ជំរុញឱ្យអូស្ត្រាលី ពន្យារពេលលើការអនុម័តសេចក្តីព្រៀងច្បាប់ហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម១៦ឆ្នាំ**សម្តេចធិបតី ណែនាំឱ្យបន្តអនុវត្ត និងស្វែងរកដំណោះ ស្រាយសមស្រប ដើម្បីពន្លត់បញ្ហានានា ដែលនៅ សេសសល់នៅតំបន់អង្គរ**សម្តេចធិបតី៖ រយៈពេល១៥ខែកន្លងមកនេះ រាជរដ្ឋាភិបាលមិនបានដេកមើលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ចាញ់បោកក្រុមវិនិយោគបានការប្រាក់ខ្ពស់នោះទេ

ឯកឧត្តម ប៉ែន បូណា៖ យុវជនមិនត្រឹមតែមានចំណេះជំនាញនិងសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានមោទនភាពជាតិផងដែរ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកំពុងបណ្តុះយុវជនឱ្យក្លាយជាមូលធនមនុស្សដ៏មានប្រយោជន៍សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ពាក្យថាមូលធនមនុស្សមានអត្ថន័យជ្រាលជ្រៅពោលគឺ យុវជនមិនត្រឹមតែមានចំណេះជំនាញយ៉ាងតិចមួយក្នុងជីវិតនិងមានសីលធម៌ល្អប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវ បណ្តុះមោទនភាពជាតិក្នុងខ្លួនផងដែរ។ នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់បាន ហើយបំណងនេះឆ្លុះបញ្ចាំងតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលមានមុំទី១ និយាយអំពីការកសាងមូលធនមនុស្ស។

ក្នុងន័យនេះ ឯកឧត្តម ប៉ែន បូណា បានថ្លែងលើកទឹកចិត្តឱ្យយុវជនខិតខំស្រវាស្រទេញដើម្បីក្រេបយកចំណេះជំនាញឱ្យច្បាស់លាស់យ៉ាងតិចមួយ និងត្រូវធ្វើខ្លួនជាមនុស្សដែលប្រកបដោយសីលធម៌ ថ្លៃថ្នូរ និងមានមោទនភាពជាតិហើយជ្រោងទង់តំណាងឱ្យជាតិជានិច្ច។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់ថា មោទនភាពជាតិគឺ ទៅដល់ទីណាត្រូវផ្សព្វផ្សាយអំពីរូបភាពល្អៗ និងវិជ្ជមានពីប្រទេសរបស់ខ្លួននៅទីនោះ ក្នុងន័យលើកតម្កើងតម្លៃជាតិ ក៏ដូចជាទាក់ទាញទេសចរ និងអ្នកវិនិយោគបរទេស ពោលគឺមិនមែនទៅដល់ទីណាបំផ្លាញកិត្តិយសជាតិនៅទីនោះដូចដែលក្រុមជ្រុលនិយមមួយក្តាប់តូចបានធ្វើនោះឡើយ។

សូមបញ្ជាក់ថា បាឋកថានេះក៏មាន ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាវាគ្មិនផងដែរ និងដោយមាន ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ ជាគណៈអធិបតី ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពី សាស្ត្រាចារ្យ សមណនិស្សិត និងនិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ប្រមាណ ២៥០អង្គ/នាក់៕

អត្ថបទដែលជាប់ទាក់ទង