នគរបាលស្រុកថ្មពួក បញ្ជាក់ថា ពុំមានករណីជល់មាន់តាមប្រព័ន្ធអនឡាញ នៅទីតាំងផ្ទះ អេង សុភាព ក្នុងភូមិត្រពាំងសំរោង ដូចការបង្ហោះតាមហ្វេសប៊ុកឡើយ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក បានទទួលព័ត៌មានពីគណនី Facebook ឈ្មោះ Hing Chanthan ថាមានករណីជល់មាន់តាមប្រព័ន្ធអនឡាញ របស់ម្ចាស់ទីតាំងឈ្មោះ អេង សុភាព ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ពាក់ព័ន្ធករណីនេះដែរក្រោយពីទទួលបានព័ត៌មានភ្លាមៗ នៅថ្ងៃដដែល កម្លាំងជំនាញ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលគោករមៀត បានចុះដល់ទីតាំងពិនិត្យឃើញថា ពុំមានអ្នកលេង រឺករណីជល់មាន់តាមប្រព័ន្ធអនឡាញទេ ។
ជាមួយគ្នានោះកម្លាំងជំនាញ ក៏បានធ្វើកិច្ចសន្យាបញ្ឈប់ទីតាំងខាងលើ ហើយយើងបានពិនិត្យរកទីតាំងផ្សេងៗទៀត នៅក្នុងភូមិសាស្រ្តបឹងត្រកួនក៏ពុំឃើញមានដែរ ៕