**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា

រដ្ឋបាលខេត្តកណ្តាល បដិសេធការផ្សាយ​ព័ត៌មាន​មិន​ពិត​របស់ RFI ដែល​មាន​ចំណង​ជើងថា ពលរដ្ឋកំពុងរស់នៅជាប់មាត់ប្រឡាយ៨៨ ត្រង់ចំណុចភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង កំពុងព្រួយបារម្ភថា ពួកគេនឹងពុំទទួលបានសំណងសមរម្យដែលអាចតាំងទីលំនៅថ្មីបានទេ

ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាល បានឲ្យដឹងថា កាលពីថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មាន វិទ្យុបារាំងអន្តរជាតិ (RFI) ជាខេមរភាសា បានចុះផ្សាយព័ត៌មាន ក្រោមចំណងជើងថា ” ពលរដ្ឋដែលកំពុងរស់នៅជាប់មាត់ប្រឡាយ៨៨ ត្រង់ចំណុចភូមិស្រុកចេក ឃុំ បឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំពុងព្រួយបារម្ភថា ពួកគេនឹងពុំទទួលបានសំណងសមរម្យ ដែលអាចតាំងលំនៅថ្មីបានទេ។ ក្តីកង្វល់មួយនេះ កើតឡើងក្រោយពួកគេឃើញមានគ្រឿងចក្រជាច្រើន គ្រឿងកំពុងជីកស្តារប្រឡាយ៨៨ ដើម្បីធ្វើជាទីតាំងរំដោះទឹកចេញពីព្រលានយន្តហោះអន្តរជាតិថ្មីដែល ត្រៀមបើកដំណើរការនៅឆ្នាំ២០២៥ ខាងមុខ។ ក្នុងន័យនេះ ពលរដ្ឋអះអាងថាកំពុងរងផលប៉ះពាល់ បានទទូចឱ្យរដ្ឋាភិបាល និងភាគីក្រុមហ៊ុនសាងសង់ព្រលានធ្វើយ៉ាងណាជួយផ្តល់សំណងសមរម្យដល់ ពួកគេ ដ្បិតបច្ចុប្បន្នពួកគេពុំទាន់ទទួលបានដំណឹងអ្វីនៅឡើយ” ។

តបទៅនឹងការផ្សព្វផ្សាយព័ត៌មានខាងលើ រដ្ឋបាលខេត្តកណ្តាល សូមប្រកាសបដិសេធ និង ច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានមិនពិតខាងលើ និងសូមធ្វើការបំភ្លឺ បញ្ជាក់ជូន សាធារណជន ដូចខាងក្រោម៖

១. ទីតាំងដែលបានចង្អុលបង្ហាញមានដូចក្នុងវីដេអូសារព័ត៌មាន គឺជាទីតាំងគម្រោងស្តារស្ទឹងតូច ក្នុងភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង មិនមែនស្ថិតនៅជាប់មាត់ប្រឡាយ៨៨ ដូចការចុះផ្សាយ ឡើយ។

២. គម្រោងស្តារប្រឡាយស្ទឹងតូច ជាគម្រោងអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីជួសជុលស្តារឡើងវិញ និងធ្វើទំនើបកម្មលើប្រព័ន្ធដោះទឹកបង្វែរទឹកជំនន់ចេញពីផ្នែកខាងលិច រាជធានីភ្នំពេញ ស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។ កន្លងមក រដ្ឋបាលស្រុកកណ្តាលស្ទឹង មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សហការជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងក្រសួងធនធានទឹក និងឧតុនិយម បានចុះផ្សព្វផ្សាយពីគម្រោងស្តារស្ទឹងតូចដើម្បីរំដោះ បញ្ចៀសទឹកជំនន់ម្តងរួចមកហើយ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ប៉ុន្តែដំណើរការអនុវត្តនីតិវិធី ដោះស្រាយសំណងផលប៉ះពាល់ ក្រុមការងារពុំទាន់ចុះកំណត់ទំហំ ជាក់ស្តែងនៅឡើយ។ ក្នុងករណី មានការកំណត់ចុះស្រង់ស្ថិតិផលប៉ះពាល់ គណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល អនុគណៈកម្មការដោះស្រាយផលប៉ះពាល់ខេត្ត នឹងអនុវត្តស្របតាមនីតិវិធី និងគោលការណភពណាត់។

៣. ក្នុងករណី មានការស្តារប្រឡាយ៨៨ ក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ដូចការលើកឡើង នៅក្នុងសារព័ត៌មានខាងលើ ក៏ពុំមានផលប៉ះពាល់ដល់កម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋនោងទេ ព្រោះការស្តារប្រឡាយគឺដើម្បីបើកមុខទឹកដែលមានស្រាប់ (ប្លង់គោល ទទឹងប្រវែង៣២ម៉ែត្រ) ជួយសម្រួលផ្លូវ ទឹកក្នុងការរំដោះជំនន់ទឹកភ្លៀង និងការស្រោចស្រពដំណាំរបស់ប្រជាពលរដ្ឋ។

ជាថ្មីម្តងទៀត ផ្អែកលើមូលដ្ឋានច្បាប់ និងមូលដ្ឋានបច្ចេកទេស ដូចបានបញ្ជាក់ជូនខាងលើ រដ្ឋបាលខេត្តកណ្តាល សូមធ្វើការបំភ្លឺជូនវិទ្យុបារាំងអន្តរជាតិ (RFI) ជាខេមរភាសា និងសូមស្នើធ្វើការ កែតម្រូវការចុះផ្សាយសារព័ត៌មានខាងលើ។ ទន្ទឹមនេះ រដ្ឋបាលខេត្តកណ្តាល សូមអំពាវនាវដល់ សាធារណជនទាំងអស់កុំចែកចាយបន្តនូវព័ត៌មានមិនពិតខាងលើ ព្រមទាំងលើកទឹកចិត្តឱ្យមានការ ផ្សព្វផ្សាយ និងចែកចាយសេចក្តីបំភ្លឺនេះឱ្យបានទូលំទូលាយ ដើម្បីឱ្យមហាជនបានយល់ជ្រួតជ្រាបអំពី ការពិតលើបញ្ហានេះ៕

អត្ថបទដែលជាប់ទាក់ទង