ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម ហ៊ាង សុទ្ធាយុត្តិ ជាអគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឋានៈស្មើអនុរដ្ឋលេខាធិការ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម ហ៊ាង សុទ្ធាយុត្តិ ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានឋានៈស្មើ អនុរដ្ឋលេខាធិការ។
គូសបញ្ជាក់ថា មុនទទួលបានការតែងតាំងនេះ ឯកឧត្ដម ហ៊ាង សុទ្ធាយុត្តិ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យ នៃក្រសួងសាធារណការ និងដឹកជញ្ជូន៕