**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ ដល់នាយ-ពលទាហាន**ឯកឧត្តម សុខ ពុទ្ធិវុធ៖ និស្សិតគ្រប់រូបត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល**ចិនបន្ថែមក្រុមហ៊ុនអាមេរិកចំនួន៧ ទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបាន**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅឡូសអេនជឺលេស ចំពេលមានការព្រមានអំពីអាកាសធាតុដ៏គ្រោះថ្នាក់**គណ:កម្មការទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច រដ្ឋសភា ប្រជុំត្រៀមចុះស្វែងយល់ការងារ ទទួលបន្ទុក តាមរាជធានី-ខេត្ត**អាកាសយានដ្ឋានប៉េកាំង ទទួលបានអ្នកដំណើរ ៦,១លាននាក់ក្នុង អំឡុងពេលបុណ្យនិទាឃរដូវ

ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារ អញ្ជើញចូលរួមកម្មវិធីរត់ម៉ារ៉ាតុងរបស់សមាគមពន្ធនាគារនិងសេវាអប់រំកែប្រែអន្តរជាតិ

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោកជំទាវ Shie Yong Lee អគ្គស្នងការពន្ធនាគារសិង្ហបុរី ឯកឧត្តម ឧត្តមអគ្គានុរក្សលេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានចាត់បញ្ជូនឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីទៅចូលរួមកម្មវិធីរត់ម៉ារ៉ាតុង Yellow Ribbon Prison Run លើកទី២០ ចំងាយ ១០គីឡូម៉ែត និងវេទិកាថ្នាក់ដឹកនាំសេវាពន្ធនាគារ (Head of Service Forum) ដែលជាផ្នែកមួយនៃសិក្ខាសាលារយៈពេល៥ថ្ងៃ របស់សមាគមពន្ធនាគារ និងសេវាអប់រំកែប្រែអន្តរជាតិ (International Corrections and Prisons Association) ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។

កម្មវិធីទាំង០២ ខាងលើក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម Lee Hsien Loong អតីតនាយករដ្ឋមន្រ្តីសិង្ហបុរី និងលោកជំទាវ Josephine Teo រដ្ឋមន្រ្តីអភិវឌ្ឍឌីជីថល និងព័ត៌មាន និងជាអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សិង្ហបុរីផងដែរ។

សូមជម្រាបជូនថា កម្មវិធីរត់ម៉ារ៉ាតុង Yellow Ribbon Prison Run ជាកម្មវិធីធ្វើឡើងដើម្បីសុំការគាំទ្រ និងចូលរួមពីសហគមន៍ជាមួយការងារអប់រំកែប្រែ និងស្តារនីតិសម្បទា ស្វែងយល់ពីជីវិតរបស់ទណ្ឌិត ដើម្បីផ្តល់ការគាំទ្រជូនពួកគេក្នុងដំណើរការធ្វើសមាហរណកម្មបន្តិចម្តងៗចូលសង្គមវិញដោយជោគជ័យ។ សម្រាប់កម្មវិធី Yellow Ribbon Prison Run គម្រប់ខួប២០ឆ្នាំ ឆ្នាំ២០២៤ នេះថវិកាដែលរៃអង្គាសបានគឺ ៥៥៧,៣៧០ ដុល្លាសិង្ហបុរី និងមានអ្នកចូលរួមប្រមាណ ១២,០០០នាក់៕

អត្ថបទដែលជាប់ទាក់ទង