**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ ដល់នាយ-ពលទាហាន**ឯកឧត្តម សុខ ពុទ្ធិវុធ៖ និស្សិតគ្រប់រូបត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល**ចិនបន្ថែមក្រុមហ៊ុនអាមេរិកចំនួន៧ ទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបាន**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅឡូសអេនជឺលេស ចំពេលមានការព្រមានអំពីអាកាសធាតុដ៏គ្រោះថ្នាក់**គណ:កម្មការទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច រដ្ឋសភា ប្រជុំត្រៀមចុះស្វែងយល់ការងារ ទទួលបន្ទុក តាមរាជធានី-ខេត្ត**អាកាសយានដ្ឋានប៉េកាំង ទទួលបានអ្នកដំណើរ ៦,១លាននាក់ក្នុង អំឡុងពេលបុណ្យនិទាឃរដូវ

ប្រកាសដាក់ឱ្យអនុវត្តកិច្ចព្រមព្រៀងលើគម្រោងស្ដីពី ការពង្រីកការចុះបញ្ជីសមាជិក ប.ស.ស. ឱ្យកាន់តែនៅជិតបងប្អូនប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំសន្ដិភាព ទីស្នាក់ការកណ្ដាល ប.ស.ស. ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកិច្ចព្រមព្រៀងលើគម្រោងស្ដីពី ការពង្រីកការចុះបញ្ជីសមាជិក ប.ស.ស. ជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុប (EU) ដោយមានការចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ សមាគមនិយោជក សហជីព សមាគម អង្គការសង្គមស៊ីវិល សិល្បករ សិល្បការិនី អ្នករត់ម៉ូតូកង់បី និងតំណាងរដ្ឋបាលផ្សារ សរុបប្រមាណជាង ៣០០នាក់។

នៅក្នុងពិធីប្រកាសជាផ្លូវការនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងថា កិច្ចព្រមព្រៀងលើគម្រោងស្ដីពី ការពង្រីកការចុះបញ្ជីសមាជិក ប.ស.ស. នេះ គឺជាជំហានបន្តថ្មីមួយ ដែលអាចបង្ខិតសេវារបស់ ប.ស.ស. កាន់តែទូលំទូលាយ និងខិតទៅកាន់តែគៀកប្រជាពលរដ្ឋ ដែលជាក្រុមគោលដៅ ក្នុងនោះរួមមាន ម្ចាស់សហគ្រាស គ្រឹះស្ថានដែលមានកម្មករនិយោជិតចាប់ពីម្នាក់ឡើង, បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. អាចចុះបញ្ជី និងទទួលបានប័ណ្ណសមាជិក ប.ស.ស. ភ្លាមៗនៅនឹងកន្លែង។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបន្ដថា តាមរយៈគម្រោងនេះ នឹងក្លាយជាយន្តការអនុវត្តន៍យូរអង្វែងទៅមុខទៀតរបស់ ប.ស.ស. ព្រោះជាផ្នែកមួយជួយជំរុញឱ្យចំនួនសមាជិក ប.ស.ស. បន្តកើនឡើងជាបន្ដបន្ទាប់ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ និងឆ្លើយតបទៅនឹងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ដែលដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក Koen EVERAERT អនុប្រធានសហប្រតិបតិ្តការ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ក្នុងពិធីប្រកាសអនុវត្តគម្រោងនេះ បានសម្ដែងក្ដីរីករាយចំពោះការរីកចម្រើននៃប្រព័ន្ធសន្ដិសុខសង្គមកម្ពុជា ព្រមទាំងគម្រោងការពង្រីកការចុះបញ្ជីសមាជិក ប.ស.ស. នាពេលនេះ ជាការផ្ដល់នូវទំនុកចិត្ត និងភាពងាយស្រួលបន្ថែមទៀត ដល់ការធានាបាននូវសុខុមាលភាពរបស់កម្មករនិយោជិត, បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ។

លោក Koen EVERAERT បានបន្ថែមទៀតថា សហភាពអ៊ឺរ៉ុប តាមរយៈអង្គការអន្ដរជាតិខាងការងារ (ILO) នឹងបន្ដកិច្ចសហការជាមួយកម្ពុជា ដើម្បីជួយពង្រឹងបន្ថែមទៀត ដល់ប្រព័ន្ធសន្ដិសុខសង្គមមួយនេះ ឱ្យកាន់តែរីកចម្រើន ហើយសង្ឃឹមថាប្រជាពលរដ្ឋកាន់តែច្រើនដែលពុំទាន់ចូលរួមក្នុងប្រព័ន្ធនេះ នឹងចូលរួមកាន់តែច្រើនបន្ថែមទៀតតាមរយៈគម្រោងមួយនេះ។

ជាមួយគ្នានេះ លោកស្រី Xiaoyan QIAN នាយិកានៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា ឡាវ និងថៃ ក៏បានថ្លែងថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលនាំមុខគេក្នុងចំណោមប្រទេសទាំង៥ក្នុងអាស៊ាន ដែលបានចូលរួមអនុវត្តយ៉ាងល្អប្រសើរក្នុងការអនុវត្តរបបសន្ដិសុខសង្គម តាមរយៈកិច្ចសហការជាមួយគ្នាក្នុងរយៈពេល ១៦ឆ្នាំកន្លងមកនេះ។

លោកស្រី Xiaoyan QIAN ក៏បានអំពាវនាវដល់ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា បន្តពង្រឹងការអនុវត្តប្រព័ន្ធសន្ដិសុខសង្គមរបស់ខ្លួន និងពង្រីកការគ្របដណ្តប់សន្តិសុខសង្គមដល់គ្រប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

សូមបញ្ជាក់ថា ក្នុងកិច្ចព្រមព្រៀងលើគម្រោងនេះ ប.ស.ស. និងអង្គការអន្តរជាតិខាងការងារ (ILO) បានពិភាក្សាកំណត់ការចុះបញ្ជីចល័តនៅគោលដៅធំៗចំនួន៥ រួមមាន៖ រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តតាកែវ និងខេត្តសៀមរាប ដែលមានទីតាំងសរុបចំនួន ២៧ កន្លែង៕

អត្ថបទដែលជាប់ទាក់ទង