**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់

បណ្ឌិត យង់ ពៅ៖ ការធានានីតិរដ្ឋ អធិបតេយ្យជាតិ និងការអភិវឌ្ឍ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ បណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា នៅក្នុងទស្សនៈនៃភាពជាអ្នកដឹកនាំ និងក្នុងនាមជាមេដឹកនាំដែលទទួលបានការគាំទ្រពីប្រជាជនភាគច្រើន រាជរដ្ឋាភិបាលមានកាតព្វកិច្ចធ្វើជាតំណាង ដែលថែរក្សានិងការពារផលប្រយោជន៍ប្រទេសជាតិនិងប្រជាជននៅក្នុងប្រទេសទាំងមូល ហេតុនេះហើយ គ្មានរដ្ឋាភិបាលណាមួយ ដែលត្រូវយកប្រជាពលរដ្ឋខ្លួនធ្វើជាសត្រូវនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់រាជបណ្ឌិត្យសភាកម្ពុជា។

បណ្ឌិត យ៉ង់ ពៅ បន្តថា ពាក់ព័ន្ធនឹងបច្ចុប្បន្នភាព ចំពោះពហុមតិ លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បង្ហាញនូវការធានាឱ្យបាននូវចំណុចសំខាន់៥ នៅក្នុងអាណត្តិដឹកនាំរបស់ខ្លួនគឺ៖
១. ធានាឱ្យបាននូវការគោរពច្បាប់ សណ្តាប់ធ្នាប់សង្គម
២. ធានាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមការសន្យានៅពេលឃោសនា ក៏ដូចជាគោលនយោបាយរបស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា
៣. ធានាអធិបតេយ្យជាតិលើឆាកអន្តរជាតិ ទាំងដែនដី និងទាំងនៅក្នុងកិច្ចការអន្តរជាតិនានា
៤. កសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន និង
៥. កសាងជំនឿចិត្តពលរដ្ឋទូទាំងប្រទេស។

បណ្ឌិត យ៉ង់ ពៅ បន្ថែមថា នៅក្នុងទស្សនៈដឹកនាំរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាត្រូវធានាឱ្យបាននូវការអនុវត្តច្បាប់ ការគោរពរដ្ឋធម្មនុញ្ញ ធានាការពារសណ្ដាប់ធ្នាប់សង្គម សម្ដៅធ្វើយ៉ាងណាឱ្យមានស្ថិរភាព សន្តិសុខ សន្តិភាព ជានិរន្តរ៍នៅក្នុងអាណត្ដិដឹកនាំរបស់ខ្លួន។ជាមួយគ្នានេះ រាជរដ្ឋាភិបាលត្រូវតែធានាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយវឌ្ឍនភាពជាសារវន្ត ដូចដែលខ្លួនបានសន្យានៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនាពេលកន្លងទៅ ជាមួយនឹងសារនយោបាយដែលខ្លួនបានអះអាងជាមួយប្រជាពលរដ្ឋ ក៏ដូចជាគោលនយោបាយដែលខ្លួនបានប្រកាសនៅចំពោះមុខសភា នៅក្រោយការផ្ដល់ទំនុកចិត្តដោយរដ្ឋសភាកម្ពុជា នីតិកាលទី៧។ ពោលរាជរដ្ឋាភិបាលត្រូវតែធានានូវការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមតាមគោលនយោបាយដែលខ្លួនបានដាក់ចេញ។

បណ្ឌិត យ៉ង់ ពៅ បញ្ជាក់ថា បន្ថែមពីលើនេះ រាជរដ្ឋាភិបាលត្រូវធានាឱ្យបាននូវការគោរពអធិបតេយ្យពីសំណាក់ភាគីជាបរទេស ដោយត្រូវធានាឱ្យបានទាំងដែនអធិបតេយ្យនិងបូរណភាពទឹកដីមិនអាចរំលោភបានរបស់ខ្លួន និងអធិបតេយ្យខាងនយោបាយការបរទេសរបស់កម្ពុជា ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រទេសឯករាជ្យ និងអធិបតេយ្យពេញលេញ ស្របតាមច្បាប់អន្តរជាតិនានា។ រាជរដ្ឋាភិបាលត្រូវធានាឱ្យបានថា នឹងមិនអនុញ្ញាតឱ្យបរទេសណាមួយ អាចរំលោភបំពាន ឬពុះច្រៀកដែនដីរបស់ខ្លួន ឬយកចំណែកដែនដីរបស់កម្ពុជាទៅចាត់ចែង ឬសូម្បីតែយកអភិវឌ្ឍជំនួសរាជរដ្ឋាភិបាលកម្ពុជា។ ជាការពិតណាស់ គ្មានមេដឹកនាំ ឬរដ្ឋាភិបាលណាមួយ ដែលមានចេតនាធ្វើឱ្យបាត់បង់ទឹកដី ឬខាតប្រយោជន៍ជាតិ ឬក៏លើកយកដែនដីរបស់ខ្លួនទៅឱ្យបរទេសណាមួយអភិវឌ្ឍជំនួសខ្លួននោះទេ។

បណ្ឌិត យ៉ង់ ពៅ បានឱ្យដឹងទៀតថា នៅក្នុងន័យស្រដៀងគ្នានេះដែរ ចំណុចសំខាន់មួយទៀតដែលរាជរដ្ឋាភិបាលចាំបាច់ត្រូវសម្រេចឱ្យបាននោះគឺ ការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន ពិសេសតំបន់ដាច់ស្រយាលនៅតាមបណ្ដោយព្រំដែនទាំងឡាយ របស់ទាំងខេត្តនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ផង ដើម្បីពង្រឹងនិងពង្រីកការតភ្ជាប់ហេដ្ឋរចនាសម្ព័ន្ធរូបវន្ត ក៏ដូចជាអភិវឌ្ឍប្រទេសជាតិទាំងមូលប្រកបដោយចីរភាព និងកាត់បន្ថយគម្លាតជីវភាពប្រជាជន តាមរយៈការជំរុញឱ្យពលរដ្ឋគ្រប់ទីកន្លែង ទទួលបានផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រកបដោយសមធម៌។ ត្រង់ចំណុចនេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតំបន់តាមបណ្ដោយព្រំដែន គឺជាការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងទីក្រុងនិងទីជនបទ និងជាការបង្ខិតតំបន់ព្រំដែនឱ្យនៅជិតនឹងទីប្រជុំជន ក៏ដូចជាការត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់និងពេញលេញនៅក្នុងការការពារតំបន់ព្រំដែន ពោលគឺមិនត្រូវទុកឱ្យតំបន់ព្រំដែន ក្លាយទៅជាទីដាច់ស្រយាលដែលពិបាកនឹងដឹកជញ្ជូនឬធ្វើដំណើរទៅដល់ ឬលំបាកនៅក្នុងការចល័តកងកម្លាំងនៅក្នុងយុទ្ធសាស្ត្រកងទ័ពនោះឡើយ។

ឯកឧត្ដមបណ្ឌិត យ៉ង់ ពៅ បានបញ្ជាក់ថា ជាងនេះទៅទៀត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន គឺជាការអនុញ្ញាតឱ្យប្រជាពលរដ្ឋ ដែលមានបំណងសិក្សាស្រាវជ្រាវ និងជ្រួតជ្រាបអំពីសភាពការណ៍នៅតាមព្រំដែន ងាយស្រួលនៅក្នុងការធ្វើដំណើរទៅដល់ទីតាំងព្រំដែនជាក់ស្ដែង ដើម្បីឆ្លើយតបទៅនឹងការឃោសនាបំភ្លៃបំភាន់ការពិតពីមជ្ឈដ្ឋាននយោបាយប្រឆាំង ក្នុងគោលបំណងបង្កវិទ្ធង្សនា រារាំងដល់ដំណើរការអភិវឌ្ឍជាតិ ឬឈានទៅបង្កភយន្តរាយដល់សង្គមជាតិថែមទៀតផង។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែបន្តកសាងជំនឿទុកចិត្ត និងធានាឱ្យបាននូវការជឿជាក់របស់ប្រជាពលរដ្ឋទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល នៅក្នុងការរក្សានូវផលប្រយោជន៍ជាតិ និងការអភិវឌ្ឍសង្គមឆ្ពោះទៅកាន់វឌ្ឍនភាព ដែលប្រជាពលរដ្ឋគ្រប់រូបប្រាថ្នាចង់បាន ក៏ដូចជាឆ្លើយតបទៅនឹងប្រជាពលរដ្ឋខ្មែរ ដែលភាគច្រើនបានបោះឆ្នោតជ្រើសតាំងខ្លួនឱ្យក្លាយជាមេដឹកនាំប្រទេស៕

អត្ថបទដែលជាប់ទាក់ទង