**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សង្ឃឹមថា កម្ពុជា-ឥណ្ឌូណេស៊ី នឹងបន្តពង្រីកនិងពង្រឹងឱកាសក្នុងការអប់រំ បង្កើនកម្មវិធីផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា ក្នុងគោលបំណងដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ យុវជន និងកីឡារវាងប្រទេសទាំងពីរ។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបន្តរឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរលើវិស័យអប់រំ តាមរយៈកម្មវិធីអាហារូបករណ៍ កម្មវិធីផ្លាស់ប្តូរការបទពិសោធន៍ (Exchange Program) សម្រាប់សិស្សនិស្សិត និងមន្ត្រីរាជការ ពង្រឹកបន្ថែមពីសហប្រតិបត្តិការសេដ្ឋកិច្ច ពង្រឹងការគាំទ្រប្រជាជនឥណ្ឌូណេស៊ីនៅកម្ពុជា និងលើកទឹកចិត្តឱ្យប្រជាជននៃប្រទេសទាំងពីរស្វែងយល់គ្នាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ជាការឆ្លើយតប តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការស្ទើរគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនៅក្នុងវិស័យអប់រំ ការអភិវឌ្ឍន៍យុវជន និងកីឡា ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលក្នុងនោះរួមមាន ការផ្តល់អាហារូបករណ៍ជាច្រើនដល់សិស្សនិស្សិត និងមន្ត្រីរាជការ ការសាងសង់សាលារៀនមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ីនៅខេត្តព្រៃវែង ការបន្តគាំទ្រដល់វិស័យកីឡាកម្ពុជា តាមរយៈការបញ្ជូនកីឡាករបាល់ទះកម្ពុជាប្រមាណ ៤១នាក់ និងសិស្សកម្ពុជាក្នុងវិស័យសិល្បៈប្រយុទ្ធ ទៅចូលរួមការហ្វឹកហាត់នៅប្រទេសឥណ្ឌូនេស៊ី ដោយគូសបញ្ជាក់ថា ការជួយគាំទ្រទាំងនេះ ក៏ដូចជាកម្មវិធីផ្លាស់ប្តូរវប្បធម៌ផ្សេងៗ បាននិងកំពុងជួយលើកកម្ពស់ការអភិវឌ្ឍវីស័យកីឡានៅកម្ពុជា និងឥណ្ឌូណេស៊ី ក្នុងនាមជាប្រទេសអាស៊ានដូចគ្នា។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយអំពីអាហារូបករណ៍ឥណ្ឌូណេស៊ីឱ្យកាន់តែទូលំទូលាយ ដល់សិស្សនិស្សិតកម្ពុជា ពិសេសសម្រាប់សហគមន៍មូស្លីមនៅកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ ដូចជា គួរបន្ថែមការផ្សព្វផ្សាយតាមរយៈកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ អ្នកជំនាញ និងបន្ថែមការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមផងដែរ។ គួរបញ្ជាក់ដែរថា ការលើកកម្ពស់ទំនាក់ទំនងប្រជាជន ការធ្វើដំណើរកម្សាន្តរវាងប្រទេសទាំងពីរ និងកម្មវិធីផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក គឺជាចំនុចសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើង។

សារជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលឥណ្ឌូណេស៊ី ដែលបានជួយគាំទ្រមកលើប្រទេសកម្ពុជានាពេលកន្លងមក ជាពិសេសចំពោះវិស័យអប់រំ ក្នុងគោលដៅអភិវឌ្ឍន៍ធនធានមនុស្ស ស្របតាមចក្ខុវិស័យរាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០៣០ និង២០៥០ និងសង្ឃឹមថា ប្រទេសកម្ពុជា និងប្រទេសឥណ្ឌូណេស៊ី នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំ ជាពិសេស ពង្រីកនិងពង្រឹងឱកាសក្នុងការអប់រំ បង្កើនកម្មវិធីផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក និងលើកកម្ពស់វិស័យកីឡាបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង