ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៣ ឆ្នាំទី២ ”កិច្ចប្រជុំត្រីភាគីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥”
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៣ ឆ្នាំទី២ ស្ដីពីកិច្ចប្រជុំត្រីភាគីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅទីស្ដីការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក និងលោកស្រី តំណាងក្រសួង ស្ថាប័នដែលជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៣ ឆ្នាំទី២ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ជាលទ្ធផលនៃកិច្ចប្រជុំ ភាគីនិយោជកសម្រេចកើនដល់២០៦ដុល្លារអាម៉េរិក(កើន២ដុល្លារពីឆ្នាំចាស់) និង ភាគីកម្មករនិយោជិកសម្រេចថយចុះពី២១៨ដុល្លារ មក២១៤ដុល្លារអាម៉េរិក(កើន១០ដុល្លារពីឆ្នាំចាស់)។ ទន្ទឹមនេះ កិច្ចប្រជុំបន្ទាប់នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ៕