**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចង់ឱ្យលោកស្រី កាម៉ាឡា ហារីស ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ៥ ខែកញ្ញាថា រុស្ស៊ីចង់ឱ្យលោកស្រី កាម៉ាឡា ហារីស ឈ្នះការបោះឆ្នោតប្រធានាធិបតីអាម៉េរិក។ ការលើកឡើងរបស់លោក ពូទីន ធ្វើឡើងមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាម៉េរិក ចោទប្រកាន់រុស្ស៊ីថាបានជ្រៀតជ្រែកក្នុងដំណើរការបោះឆ្នោតរបស់ខ្លួន។

យ៉ាងណាចំពោះការបោះឆ្នោតនៅពេលនេះ លោក ពូទីន បានប្រាប់វេទិកាសេដ្ឋកិច្ចមួយនៅភាគខាងកើតរបស់រុស្ស៊ីថា៖«វាជាជម្រើសរបស់ប្រជាជនអាម៉េរិក»។ ប៉ុន្តែ​បន្ទាប់មក លោក​បាន​បន្ថែមថា៖«ដូចដែល​លោក បៃឌិន បាន​ណែនាំ​ឱ្យ​គាំទ្រ​លោកស្រី ហារីស។ ​យើង​នឹង​ធ្វើ​ដូចគ្នា យើង​នឹង​គាំទ្រ​លោកស្រី​»​។ លោក ពូទីន បាននិយាយថា លោក ត្រាំ ក្នុងឋានៈជាប្រធានាធិបតី បានដាក់ទណ្ឌកម្មលើរុស្ស៊ី ច្រើនជាងអ្នកកាន់តំណែងមុនៗ​​។ ហើយលោកជឿថា លោកស្រី​ ហារីស នឹងមិនដើរតាមគន្លងលោក ត្រាំ ឡើយ។ លើសពីនោះ មេដឹកនាំវិមានក្រែមឡាំង បានសង្កត់ធ្ងន់ថា ទីបំផុតជម្រើសគឺអាស្រ័យលើប្រជាជនអាម៉េរិក ហើយយើងនឹងគោរពជម្រើសនោះ។ យ៉ាងណាមិញ មន្ត្រីស៊ើបការណ៍សម្ងាត់អាម៉េរិកអះអាងថា រដ្ឋធានីមូស្គូនៅតែមានការពេញចិត្តចំពោះលោក ត្រាំ ដែលបានសរសើរលោកពូទីន និងបានស្នើឱ្យកាត់ជំនួយដល់អ៊ុយក្រែន។

កាលពីថ្ងៃពុធ ក្រសួង​យុត្តិធម៌​អាម៉េរិក​បាន​ចោទប្រកាន់ថា ទូរទស្សន៍​រដ្ឋ​រុស្ស៊ី RT កំពុង​ធ្វើ​យុទ្ធនាការ​សម្ងាត់​ដើម្បី​ជះឥទ្ធិពល​ដល់​សាធារណជន​អាម៉េរិក​មុន​ការ​បោះឆ្នោត។ បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយរដ្ឋពីរនាក់ត្រូវបានចោទប្រកាន់ ហើយមនុស្ស ១០ នាក់ និងអង្គភាពពីរត្រូវបានដាក់ទណ្ឌកម្ម ដោយគេហទំព័រដែលគ្រប់គ្រងដោយវិមានក្រែមឡាំងត្រូវបានរឹបអូស។ ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាការ៉ូវ៉ា (Maria Zakharova) បានឆ្លើយតបកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋធានីមូស្គូនឹងកំណត់គោលដៅប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាម៉េរិកជាការឆ្លើយតប។ កាលពីឆ្នាំ ២០១៦ រដ្ឋធានីវ៉ាស៊ីនតោន បានចោទប្រកាន់ថា រុស្ស៊ីបានដំណើរការយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីជួយលោក ត្រាំ ឈ្នះការបោះឆ្នោត។

គួររំឭកថា មុនពេលប្រធានាធិបតីសហរដ្ឋអាម៉េរិកបច្ចុប្បន្ន លោក ចូ បៃឌិន ដកខ្លួនចេញពីការប្រជែងតំណែងប្រធានាធិបតី នៅពេលត្រូវបានសាកសួរថាតើបេក្ខជនប្រធានាធិបតីរូបណាជាជម្រើសប្រសើរជាងពីទស្សនៈរបស់រុស្ស៊ី លោក ពូទីន បានឆ្លើយថា លោកនឹងធ្វើការជាមួយមេដឹកនាំអាម៉េរិកណាក៏ដោយដែលជាប់ឆ្នោត ប៉ុន្តែចង់ឱ្យលោក បៃឌិន ទទួលជ័យជម្នះ។ ប៉ុន្តែ មេដឹកនាំរុស្ស៊ីរូបនេះសង្កត់ធ្ងន់ថា៖ «លោក បៃឌិន មានបទពិសោធច្រើន ងាយស្រួលទាយទុកមុន ហើយលោកជាអ្នកនយោបាយជើងចាស់។ ​ប៉ុន្តែ​យើង​នឹង​ធ្វើការ​ជាមួយ​មេដឹកនាំ​អាម៉េរិក​ណា​ដែល​ប្រជាជន​អាម៉េរិក​ជឿជាក់​»។

អត្ថបទដែលជាប់ទាក់ទង