**កម្ពុជា-អឺរ៉ុប វាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងភាពជាដៃគូ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា**យ៉ាងហោចណាស់មនុស្ស ២៧នាក់ បានស្លាប់ បន្ទាប់ពីទូកជនចំណាកស្រុក ២គ្រឿង បានលិចនៅក្នុងដែនទឹកនៃទីក្រុង Sfax ប្រទេសទុយនីស៊ី**ក្នុង១ខែធ្នូ ២០២៤ មានភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរជិត ១៥០០០នាក់**ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងពិចារណាលើច្បាប់ថ្មី ដែលអាចហាមឃាត់យន្តហោះគ្មានមនុស្សបើករបស់ចិន នៅសហរដ្ឋអាមេរិក**អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ

ទេសរដ្ឋមន្រ្តី លី ធុជ៖ ទស្សនវិស័យ និងគោលដៅរបស់សម្តេចធិបតី ក្នុងការបញ្ចប់ការរងគ្រោះដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ និងផ្តល់សុខសុវត្ថិភាពពេញលេញ ជូនប្រជាជនកម្ពុជា គឺជាកាតព្វកិច្ចចម្បងរបស់អាជ្ញាធរមីន

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ទស្សនវិស័យ និងគោលដៅរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបញ្ចប់ការរងគ្រោះដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ និងផ្តល់សុខសុវត្ថិភាពពេញលេញ ជូនប្រជាជនកម្ពុជា តាមរយៈការកាត់បន្ថយការស្លាប់ របួស និងការរំដោះផ្ទៃដី គឺជាកាតព្វកិច្ចចម្បង និងការទទួលខុសត្រូវរបស់អាជ្ញាធរមីន។

នេះជាការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ «លទ្ធផលនៃការអនុវត្តគម្រោងសាកល្បងការប្រើប្រាស់ឧបករណ៍វាយតម្លៃហានិភ័យ ក្នុងការគ្រប់គ្រងការគម្រាមកំហែងដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា» ក្រោមការគាំទ្រទាំងថវិកា និងបច្ចេកទេស ពីមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវសម្រាប់ការបោសសម្អាតមីនមនុស្សធម៌(GICHD) ដែលបានប្រារព្ធធ្វើនៅខេត្តសៀមរាប នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។

សិក្ខាសាលាផ្សព្វផ្សាយនេះ មានការចូលរួមពីក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ អាជ្ញាធរមីន តំណាងរដ្ឋបាលទាំង២៥រាជធានីខេត្ត អង្គភាពម៉ាពូ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីនជាតិ-អន្តរជាតិ និងតំណាង GICHD។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា សហគមន៍សកម្មភាពមីននៅកម្ពុជា ដែលដឹកនាំ និងសម្របសម្រួលដោយអាជ្ញាធរមីន ប្តេជ្ញាបន្តរក្សាទំនួលខុសត្រូវ និងបន្តដំណើរឆ្ពោះទៅមុខ ក្នុងការអនុវត្តនូវចក្ខុវិស័យ និងគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះ ដើម្បីសម្រេចបានកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ស្របតាមការវិវត្តន៍នៃវិស័យសកម្មភាពមីននេះ កម្ពុជា កំពុងស្វែងយល់អំពីការរៀបចំផែនការយុទ្ធសាស្រ្តរយៈពេលវែង ក្នុងការដោះស្រាយការគំរាមកំហែងដែលនៅសេសសល់ ក្រោយបញ្ចប់ការបោសសម្អាតគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមដទៃទៀត។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ផែនការឈានទៅរកការដោះស្រាយបញ្ហានៅសេសសល់ ត្រូវការគិតគូរឱ្យបានច្បាស់លាស់ ស្វែងរកការប្រឹក្សាពីគ្រប់ភាគីពាក់ព័ន្ធ ត្រូវមានវិធីសាស្រ្ត ឧបករណ៍វាយតម្លៃត្រឹមត្រូវ និងត្រូវរៀបចំផែនការឱ្យបានគ្រប់ជ្រុងជ្រោយ មុនកំណត់កម្រិតនៃការគំរាមកំហែង។

ជាមួយគ្នានោះ តាងនាមសហគមន៍សកម្មភាពមីននៅកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ មជ្ឈមណ្ឌល GICHD ដែលបានគាំទ្រនូវដំណើការអនុវត្តគម្រោងសាកល្បងការប្រើប្រាស់ឧបករណ៍វាយតម្លៃហានិភ័យ ក្នុងការគ្រប់គ្រងការគម្រាមកំហែងដែលនៅសេសសល់នៅកម្ពុជា។

ឯកឧត្តម លី ធុជ បានបន្ថែមទៀតថា ការគាំទ្រគម្រោងសាកល្បងរបស់ GICHD តាមរយៈអាជ្ញាធរមីន បានធ្វើឡើងស្របនឹងពេលដែល អាជ្ញាធរមីន ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បាននឹងកំពុងរៀបចំផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០២៦-២០៣០ និងគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ដើម្បីបន្តដោះស្រាយផលប៉ះពាល់អវិជ្ជមានបង្កឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ៕

អត្ថបទដែលជាប់ទាក់ទង