**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន

អភិបាកខេត្តកណ្ដាល ណែនាំឱ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតក្នុងស្រុកពញាឮ ត្រូវធ្វើការដោះស្រាយជាបន្ទាន់ករណីផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ និងបញ្ហាទឹកកខ្វក់

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំដល់ ក្រុមហ៊ុនព្រៃគុប ខនស្ត្រាក់ សិន ក្រុមហ៊ុនទឹកស្អាត ង៉ែន និងក្រុមហ៊ុន លង្វែក វេឡុកម៉ិន វ៉តធើរសឹបផ្លាយ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតក្នុងស្រុកពញាឮ ត្រូវធ្វើការដោះស្រាយជាបន្ទាន់ករណីផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ និងបញ្ហាទឹកកខ្វក់ជាដើម ត្រូវខិតខំពន្លឿនក្នុងការតបណ្ដាញទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សនៅតំបន់ដែលខ្លួនទទួលបានសិទ្ធក្នុងការផ្គត់ផ្គង់ទឹកស្អាតដែលមិនទាន់មានទឹកប្រើប្រាស់គ្រប់គ្រាន់។

ការងារចម្បងចំពោះមុខនៅពេលនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យក្រុមហ៊ុនទឹកស្អាតត្រូវយកចិត្តទុកដាក់គិតគូរទៅលើការងារតបណ្ដាទឹករងឱ្យបានច្រើន ដើម្បីធ្វើការតភ្ជាប់ទៅបណ្ដាញមេរួចបញ្ជូនទឹកស្អាតចូលដល់ផ្ទះប្រជាពលរដ្ឋតែម្ដង។

ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្ត ដល់ក្រុមហ៊ុនត្រូវមានការប្ដេជ្ញាតាំងចិត្តខ្ពស់ ក្នុងការផ្តល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋ ត្រូវខិតខំដោះស្រាយបញ្ហាប្រឈមរបស់ខ្លួនដែលជួបប្រទះ ដើម្បីសម្រួលដល់ការងារផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ដំណើរការបានកាន់តែរលូន។

ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យអាជ្ញាធរ មន្ទីរជំនាញ ត្រូវដឹកនាំ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតទាំងអស់ក្នុងស្រុក ទៅមើលតាមគោលដៅ ភូមិ-ឃុំ ដែលកំពុងតែជួបការខ្វះខាតទឹកស្អាតប្រើប្រាស់ដោយផ្ទាល់ ដើម្បីឱ្យក្រុមហ៊ុនធ្វើការសម្រេចចិត្ត ពង្រីកសេវារបស់ខ្លួន នៅទីតាំងទាំងនោះថាបាន ឬមិនបានយ៉ាងណាត្រូវដោះស្រាយត្រូវរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំនេះហើយក្រុមហ៊ុនទាំងអស់ត្រូវធ្វើផែនទីស្តីពីផ្តត់ផ្គងទឹករបស់ខ្លួនឱ្យបានច្បាស់ លាស់ មានវឌ្ឍនៈភាពការងារ ពីព្រោះឯកឧត្តមអភិបាលខេត្ត នឹងជួបប្រជុំជាមួយក្រុមហ៊ុនរៀងរាល់ ១ខែម្ដង ដើម្បីត្រួតពិនិត្យការងារ ជាមួយម្ចាស់ក្រុមហ៊ុន និងអ្នកបច្ចេកទេសផ្ទាល់ សំដៅធ្វើឱ្យការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងស្រុកពញាឮទទួលបានលទ្ធផលល្អប្រសើរឡើងជូនប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមទៅកាន់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ថាទឹកស្អាតគឺជារឿងសំខាន់ណាស់ គឺជាអាទិភាពទី៣ ក្នុងចំណោមអាទិភាពទាំង៥ របស់រាជរដ្ឋាភិបាលនីតិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ពោរពេញដោយថាមពល និងចក្ខុវិស័យដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានការប្ដេជ្ញាចិត្តទាក់ទងជាមួយការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាតនេះ ដោយបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទីមួយ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ដូច្នេះត្រូវយកចិត្តទុកដាក់ខ្ពស់ ពីព្រោះស្ថិតក្នុងសម័យនេះហើយមិនត្រូវធ្វើ ឱ្យប្រជាពលរដ្ឋខ្វះខាត់ទឹកប្រើ ឬប្រើប្រាស់ទឹកកខ្វក់ទៀតឡើយ។

សូមជម្រាបថា ចំពោះស្ថានភាពនៃការប្រើប្រាស់ទឹកស្អាតនៅតាមឃុំ និងតាមការទទួលព័ត៌មានពីអាជ្ញាធរ ភូមិ ឃុំ និងប្រជាពលរដ្ឋ ឃើញថាភូមិ ឃុំ មានទឹកប្រើប្រាស់ តែទឹកមិនសូវមានគុណភាព ទឹកចេញតិច មិនគ្រប់តាមតម្រូវការ មានចំនួន ៨២ភូមិ/១១ឃុំ។ ភូមិ-ឃុំ មិនទាន់តបណ្តាញ ទឹកចូលដល់មានចំនួន ២៨ភូមិ/៦ឃុំ ក្នុងនោះក្រុមហ៊ុនទឹកស្អាតសន្យាតបណ្តាញទឹកចូល ភូមិក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។ ភូមិ-ឃុំ ដែលមិនទាន់មានអាជ្ញាប័ត្រចូលដល់នៅសល់ ចំនួន ១៤ភូមិ/៣ឃុំ ៕

អត្ថបទដែលជាប់ទាក់ទង