**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅបន្ត**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

លោក ញ៉ាញ់ ជាបហ៊ង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងស្ដីពីការអនុវត្តច្បាប់ទឹក ដើម្បីគ្រប់គ្រងបញ្ជាទឹក និងប្រើប្រាស់ទឹកឱ្យមានប្រសិទ្ធភាព

ភ្នំពេញ៖ នៅទីស្ដីការក្រសួង នាថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងស្ដីពីការអនុវត្តច្បាប់ទឹក និងច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីគ្រប់គ្រង បញ្ជាទឹក និងប្រើប្រាស់ទឹកឱ្យមានប្រសិទ្ធភាពជួយកាត់បន្ថយហានិភ័យនៃគ្រោះធម្មជាតិ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ក្រោមអធិបតីភាពឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម។

សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន រដ្ឋបាលសាលារាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ អគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញនៃក្រសូងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធទាំងអស់ ព្រមទាំងលោក លោកស្រីនៃអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយមជាច្រើននាក់។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំបានផ្តោតទៅលើការអនុវត្តច្បាប់ទឹក និងច្បាប់រដ្ឋធម្មនុញ្ញឱ្យបានហ្មត់ចត់បំផុត និងជាធរមាន ដើម្បីធ្វើការគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹកឱ្យមានស័ក្ដិសិទ្ធិភាពឈានទៅសម្រេចបាននូវកាលានុវត្តភាពក្នុងការកាត់បន្ថយហានិភ័យដែលបង្កឡើងដោយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត លើកស្ទួយសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យរីកចម្រើនឥតឈប់ និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ ហើយនៅតាមបណ្តាអាងទន្លេ អាងទន្លេរង ព្រែក ស្ទឹង ប្រឡាយ អូរ ជ្រោះ ជ្រលង អាងទឹក តំបន់ជម្រាល តំបន់ផ្ទៃរងទឹកភ្លៀង បឹង និងវាលទំនាបនានានឹងមានទឹកគ្រប់គ្រាន់ ដែលធ្វើឱ្យប្រព័ន្ធគ្រប់គ្រងធនធានទឹកមានលក្ខណៈគ្រប់ជ្រុងជ្រោយទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងបិស្ថាន បានប្តេជ្ញាបន្ដធ្វើកិច្ចសហការគ្នាកាន់តែសកម្ម ក្នុងការគ្រប់គ្រងធនធានទឹក បញ្ជាទឹក និងប្រើប្រាស់ទឹក ឈានទៅធានាឱ្យបាននូវសន្តិសុខសុវត្ថិភាពទឹក ជាពិសេសការផ្គត់ផ្គង់ទឹកឱ្យបានទាន់ពេលវេលា និងធ្វើការដោះស្រាយលើបញ្ហាគ្រោះរាំងស្ងួត និងទឹកជំនន់ តាមតម្រូវការរបស់ប្រទេសក្នុងពេលដែលភពផែនដីឡើងកម្តៅខ្លាំង ៕

អត្ថបទដែលជាប់ទាក់ទង