**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត៖ ប្លាស្ទិកជាសត្រូវលាក់មុខដែលយើងត្រូវតែប្រយុទ្ធប្រឆាំង ដើម្បីការពារអាយុជីវិតមនុស្ស និងដើម្បីកម្ពុជាស្អាត

ភ្នំពេញ៖ បញ្ហាប្លាស្ទិកគឺជាសត្រូវលាក់មុខរបស់យើង ដែលត្រូវចូលរួមយុទ្ធនាការប្រឆាំងដើម្បីការពារជីវិតរបស់ប្រជាពលរដ្ឋនិងដើម្បីកម្ពុជាស្អាត។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទប្លាស្ទិកអូដេសេយ៍ ក្រោមប្រធានបទ «វិធីកែច្នៃប្លាស្ទិកឱ្យទៅជាឱកាសអភិវឌ្ឍន៍» រៀបចំឡើងនារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថាតើហេតុអ្វីបានជាយើងត្រូវប្រយុទ្ធនឹងសត្រូវលាក់មុខរបស់យើង? ពីព្រោះ១) ប្លាស្ទិកបាននិងកំពុងបំពុលបរិស្ថានយ៉ាងខ្លំាងរួមមាននៅលើផ្ទៃដី នៅក្នុងទឹក និងនៅលើអាកាស ២) សំណល់ប្លាស្ទិកបង្កផលប៉ះពាល់យ៉ាងខ្លំាងដល់សុខភាពមនុស្ស ប្លាស្ទិកមួយចំនួនមិនងាយនឹងរលួយ និងមិនអាចកែច្នៃឡើងវិញបាននោះទេ កាលណាដុតវា វាអាចបង្កឱ្យមានជំងឺផ្លូវដង្ហើមនិងមហារីកជាដើម ៣) ផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិជាខ្លាំងនៅពេលដែល ទឹក ដី និងខ្យល់ត្រូវបានបំពុលដោយប្លាស្ទិក។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមថា សំណល់ប្លាស្ទិក បានកើនឡើងជារៀងរាល់ឆ្នាំ។ នៅឆ្នាំ ២០៥០ ប្លាស្ទិកអាចមានច្រើនជាងត្រីនៅក្នុងសមុទ្រ ប្រសិនបើគ្មានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេនោះ។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា សព្វថ្ងៃនេះ ការប្រយុទ្ធប្រឆាំងនឹងសំណល់សំរាម សំណល់ប្លាស្ទិកជាសកម្មភាពជាអាទិភាពបំផុតមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងបរិស្ថានបានបង្កើត “យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨” ដោយផ្តោតលើសសរស្តម្ភចំនួនបី៖ ស្អាត បៃតង និងចីរភាព។ ចំពោះភាពស្អាត ក្រសួងបរិស្ថានបានចាត់វិធានការមួយចំនួនក្នុងទិសដៅនេះ រួមទាំងយុទ្ធនាការផ្សព្វផ្សាយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក “ថ្ងៃនេះ ខ្ញុំនឹងមិនប្រើថង់ប្លាស្ទិក” ដែលបានចាប់ផ្តើមនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ និងមានការចូលរួមពីមនុស្សជាង ៩,៥ លាននាក់ និង យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ចាប់ផ្តើមពីថ្ងៃទី 15 ខែឧសភា ឆ្នាំ 2024 តទៅ និងមានការចូលរួមពីព្រះសង្ឃជាង ២,៤ លាននាក់។ យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរអាចធ្វើបាន” គឺជាគំនិតផ្តួចផ្តើមមួយដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្ស និងអ្នកភូមិនៅតាមភូមិនីមួយៗ ឃុំ ស្រុក និងខេត្តទាំងអស់គ្នា ក្នុងការសម្អាត និងប្រមូលសំរាមជុំវិញផ្ទះ សាលារៀន វត្តអារាម និងទីសាធារណៈឱ្យប្រមូល ការគ្រប់គ្រង និងការចោលសំរាម ប្លាស្ទិកឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យមានការអនុវត្តតាមក្របខ័ណ្ឌ 4Rs (បដិសេធមិនប្រើប្រាស់(Refuse) កាត់បន្ថយ(Reduce) ប្រើប្រាស់ឡើងវិញ(Reuse) និងកែច្នៃឡើងវិញ( Recycle)) ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាបំពុលដោយប្លាស្ទិក។ ជាមួយគ្នានេះ ប្រសិនបើកម្ពុជាស្អាត បៃតង និងនិរន្តរភាព ការគ្រប់គ្រងកាកសំណល់ និងចាត់វិធានការឆ្ពោះទៅរកការកាត់បន្ថយកាកសំណល់នាពេលអនាគត ដំណើរការអភិវឌ្ឍន៍របស់កម្ពុជា មាននិរន្តរភាពយូរអង្វែងតទៅ៕

អត្ថបទដែលជាប់ទាក់ទង