**នាយករដ្ឋមន្ត្រី៖ ទោះរាជរដ្ឋាភិបាល មិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រាជរដ្ឋាភិបាល មិនការពារបូរណភាពទឹកដីនោះទេ**រដ្ឋមន្រ្តីសុខាភិបាល៖ ក្នុងនាទីទទួលខុសត្រូវកាន់តែខ្ពស់ រយះពេលឆ្លើយតបសំដៅដំណោះស្រាយកិច្ចការប្រឈមកាន់តែខ្លី កាន់តែឆាប់ កាន់តែរហ័ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង (MFI) ចុះពិនិត្យទីតាំងជាក់ស្តែងក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**សម្តេចធិបតី៖ ការកាត់ទោស ស្រី ស៊ីណា ឲ្យជាប់គុក៣១ឆ្នាំ និងសងសំណង ២លានដុល្លារ ជាករណីទី១ នៅកម្ពុជា ហើយក៏ជាសារសំខាន់ កុំឱ្យមនុស្សប្រព្រឹត្តអំពើបែបនេះទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រឿងស្រឡាញ់ជាតិ អ្នកណាក៏ស្រាឡាញ់ដែរ តែធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់ជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់និស្សិតកុំកំណាញ់ស្នាដៃរបស់ខ្លួន ដែលបានស្រាវជ្រាវ ត្រូវចែករំលែកជាចំណេះដឹងដល់និស្សិតជំនាន់ក្រោយ**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌

ឯកឧត្តម ម៉ៅ តាន់អ៊ាង ចូលរួមកិច្ចប្រជុំស្តីពីការចាប់ផ្តើម គម្រោងសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹង ការប្រយុទ្ធនឹងជំងឺរបេង ភាពស៊ាំទៅនឹងថ្នាំផ្សះ ការងារសមភាពយេនឌ័រ និងបរិយាប័ន្នសង្គម

ភ្នំពេញ៖ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការនៃក្រសួងសុខាភិបាលបានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំស្តីពីការចាប់ផ្តើមគម្រោងសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការប្រយុទ្ធនឹងជំងឺរបេង ភាពស៊ាំទៅនឹងថ្នាំផ្សះ ការងារសមភាពយេនឌ័រ និងបរិយាប័ន្នសង្គម “Launching of SAPPHIRE and APCOVE Project” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីចាប់ផ្តើមគម្រោងចំនួនពីរ គឺគម្រោង SAPPHIRE និងគម្រោង APCOVE ដែលមានគោលដៅ៖(១) រៀបចំផែនការប្រតិបត្តិពាក់ព័ន្ធនឹងកិច្ចការមួយចំនួន រាប់បញ្ចូលទាំងការប្រយុទ្ធទៅនឹងជំងឺរបេង ភាពស៊ាំនឹងថ្នាំផ្សះទាក់ទងនឹងមនុស្ស និងសត្វ ជំងឺរាំរៃ ព្រមទាំងការងារសមធម៌យេនឌ័រ ពិការភាព និងបរិយាប័ន្នសង្គម (២)ពង្រឹងកិច្ចសហការ ក្នុងចំណោមដៃគូក្នុងបណ្តាញ នៃគម្រោង SAPPHIRE (៣) រៀបចំផែនការសម្រាប់លើកសំណើសុំថវិកាបន្ថែមដើម្បីកសាងលើការងាររបស់គម្រោង SAPPHIRE និងការងារពាក់ព័ន្ធដែលមានស្រាប់។ ចំពោះកម្ពុជា គម្រោង SAPPHIRE នឹងជួយគាំទ្រដល់ការសាកល្បងគំរូគម្រោងស្រាវជ្រាវរកករណីជំងឺរបេងតាមសហគមន៍ ដែលការរៀបចំនឹងចាប់ផ្តើមពីឆ្នាំ២០២៥តទៅ។

គួរកត់សម្គាល់ថា ប្រតិភូសុខាភិបាលកម្ពុជា រួមមាន ឯកឧត្តមអនុរដ្ឋលេខាធិការ លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងមន្ត្រីពីររូបនៃអង្គការ KHANA ក៏បានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចប្រជុំនេះ ផងដែរ ជាពិសេសឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារ បានធ្វើបទបង្ហាញ និងការផ្តល់យោបល់ ដែលជាធាតុចូលយ៉ាងសំខាន់សម្រាប់កិច្ចប្រជុំដ៏មានសារសំខាន់នេះផងដែរ។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការចូលរួមពី លោកជំទាវអនុរដ្ឋមន្ត្រី នៃក្រសួងសុខាភិបាលវៀតណាម តំណាងអង្គការសុខភាពពិភពលោក តំណាងស្ថានទូតអូស្ត្រាលី តំណាងអង្គការ FAO ប្រចាំប្រទេសវៀតណាម ប្រតិភូសុខាភិបាលកម្ពុជា មន្ត្រីមកពីក្រសួងសុខាភិបាលវៀតណាម អ្នកសិក្សាស្រាវជ្រាវ និងអ្នកផ្តល់សេវា មកពីសាកលវិទ្យាល័យស៊ីដនី សកលវិទ្យាល័យ និងមន្ទីរពេទ្យមួយចំនួន នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងតំណាងមកពីភាគីពាក់ព័ន្ធនឹងការងារខាងលើនេះ អញ្ជើញសរុបមានអ្នកចូលរួមប្រមាណ ៧០រូប ៕

អត្ថបទដែលជាប់ទាក់ទង