**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក

ក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេសាប ចុះសិក្សាស្វែងយល់ពីការគ្រប់គ្រង អភិរក្សធនធានជលផលក្នុងតំបន់អភិរក្សជលផល

ភ្នំពេញ​​៖ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានអមដំណើរជាមួយ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប និងជាអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំប្រតិភូអន្តរក្រសួង ស្ថាប័ន អង្គការអន្តរជាតិ និងមន្រ្តីក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេសាប ចុះសិក្សាស្វែងយល់ពីការគ្រប់គ្រង អភិរក្សធនធានជលផលក្នុងតំបន់អភិរក្សជលផល ស្ថិតក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ការចុះសិក្សាស្វែងយល់នេះ មានមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ជាតំណាងក្រសួងធនធនទឹក និងឧតុនិយម, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងមហាផ្ទៃ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលជលផល, គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា, អង្គការអភិរក្សអន្តរជាតិ (CI), ឯកឧត្តមអភិបាលរងខេត្ត មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្តកំពង់ធំ កងកម្លាំងទាំង៣ប្រភេទ អាជ្ញាធរមូលដ្ឋានស្រុកកំពុងភ្លុក ខណ្ឌជលផល-ផ្នែកជលផល-សង្កាត់ជលផលផាត់សណ្តាយ សហគមន៍នេសាទកំពង់ភ្លុក រួមនឹងថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេសអាជ្ញាធរទន្លេសាប សរុបចំនួន ៦០នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ែល តូនី បានជម្រាបជូនប្រតិភូ និងអង្គប្រជុំអំពីបេសកកម្មការងាររបស់អាជ្ញាធរទន្លេសាប ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ក្នុងការយកចិត្តទុកដាក់លើសារៈសំខាន់នៃធនធានធម្មជាតិ ជីវចម្រុះ និងសក្តានុពលក្នុងតំបន់បឹងទន្លេសាប រួមជាមួយការគំរាមគំហែងនាពេលបច្ចុប្បន្នបណ្តាលឱ្យផលស្តុកធនធានជលផលធ្លាក់ចុះ និងផលប៉ះពាល់មកលើប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។

ជាមួយនេះដែរ ឯកឧត្តម ក៏បានលើកពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការការពារ ថែរក្សា និងគ្រប់គ្រងតំបន់បឹងទន្លេសាប ជាពិសេសការលើកយកនូវអនុសាសន៍ និងសេចក្តីអំពាវនាវដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នារសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៤ ចំពោះវិធានការចូលរួមទប់ស្កាត់ការទន្រ្ទានដីព្រៃលិចទឹក ចូលរួមថែរក្សា និងការពារបឹងទន្លេសាប គឺជាការចូលរួមរក្សា និងការពារធនធានជលផល និងសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋរបស់យើង ក៏ដូចជាសន្តិសុខទឹកសម្រាប់ការប្រើប្រាស់ និងស្រោចស្រព ព្រមទាំងរក្សាបាននូវតុល្យភាពប្រព័ន្ធអេកូឡូស៊ីក្នុងបឹងទន្លេសាបផងដែរ។

ឯកឧត្តម ក៏បានបន្តថា ចំពោះកិច្ចការចុះសិក្សាស្វែងយល់នៅតំបន់អភិរក្សជលផលជាបេសកកម្មលើកទី២ របស់ក្រុមប្រតិភូអន្តរក្រសួង និងអង្គការអន្តរជាតិ ក្នុងតំបន់បឹងទន្លេសាប ដែលតំបន់អភិរក្សជលផល បានបង្កើតឡើងក្នុងសម័យអាណានិគមបារាំងឆ្នាំ១៩៥៨ ជាតំបន់ដ៏មានសារៈសំខាន់មួយក្នុងចំណោមតំបន់អភិរក្សទាំង ៤កន្លែង ក្នុងខេត្តកំពង់ធំ ដែលស្ថិតនៅក្នុងបឹងតូចនៃបឹងទន្លេសាប។ តំបន់អភិរក្សជលផលនេះ មានលក្ខណៈសមស្របសម្រាប់ជាកន្លែងជួយថែរក្សាពូជមច្ឆាជាតិ និងជីវចម្រុះគ្រប់ប្រភេទដើម្បីជួយបង្កើនបរិមាណផលស្តុកជលផល ការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានោះដែរ ត្រូវចូលរួមអនុវត្តដោយម៉ឹងម៉ាត់ក្នុងការចាត់វិធានការការពារ និងទប់ស្កាត់បទល្មើសនេសាទក្នុងរដូវបិទនេសាទឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ដើម្បីធានាបាននូវភាពសម្បូរនៃធនធានជលផល ជាពិសេសប្រភេទត្រីកម្រ និងជិតផុតពូជអាចមានទីជម្រក និងសម្រេចបាននូវការថែរក្សា និងបង្កើនផលស្តុកសម្រាប់ប្រើប្រាស់យូរអង្វែង ព្រមទាំងចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជានេសាទ និងធានាបាននូវប្រភពប្រូតេអ៉ីន និងជីវភាពសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយៗ៕

អត្ថបទដែលជាប់ទាក់ទង