**សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ អ្នកទិញផ្ទះ តម្លៃក្រោម ៧ម៉ឺនដុល្លារ គឺរួចពន្ធប្រថាប់ត្រា**ប្រមុខរាជរដ្ឋាភិបាល៖ ករណីវិវាទដីធ្លី មិនត្រូវអង្គុយចាំបក់ផ្សែង គឺត្រូវតែពន្លត់ភ្លើងជាបន្ទាន់**លោក Li Qiang ជួបសំណេះសំណាលជាមួយតំណាងសហគ្រាសដែលចូលរួមពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីពីរ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដោះស្រាយបញ្ហារឿងផ្ទះបុរី បើដោះស្រាយមិនស្រួលទេ អាចនឹងក្លាយជារឿងនយោបាយ**នាយករដ្ឋមន្ត្រីកម្ពុជា៖ វិវាទបុរី ជារឿងថ្មី និងជាបញ្ហាដែលរសើបបំផុត ទាមទារឲ្យដោះស្រាយដោយមានភាពបត់បែន យោគយល់គ្នា និងភាពអំណត់**សម្ដេចបវរធិបតី៖ កំពង់ចាម ក្លាយជាខេត្តដំបូងគេ ដែលចុះបញ្ជីក្បាលដី ផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ និងស្ថាប័ននានា ចប់សព្វគ្រប់មុនគេ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ករណីវិវាទដីធ្លី នឹងដោះស្រាយបញ្ចប់ឲ្យអស់ទាំងស្រុង ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ករណីបញ្ហាដីធ្លី គឺជាបញ្ហាក្ដៅដែលទាមទារឲ្យមានការដោះស្រាយ ដោយប្រុងប្រយ័ត្នបំផុត**សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យមានការពង្រីកការវិនិយោគលើវិស័យអចលនទ្រព្យ វិស័យសំណង ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា**សម្តេចធិបតី គាំទ្រឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានដាក់ចេញនូវសមរភូមិការងារសំខាន់ៗរបស់ក្រសួងរៀបចំដែនដី**សម្ដេចតេជោ បញ្ជាក់ជាថ្មីថា ការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA មិនបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងបីនោះទេ**នាយកប្រតិបត្តិនៃអង្គការ Halo Trust គាំទ្រចំពោះការកំណត់គោលដៅថ្មីរបស់កម្ពុជា គឺកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម**ក្រសួងការងារ បើកសិក្ខាសាលាស្តីពីការជំរុញភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនលើបរិវត្តកម្មនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាឲ្យទីបញ្ជាការស្រាលទាំង៦ ការពារទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីធ្វើកម្មសិទ្ធិ នៅក្នុងរដូវប្រាំងនេះ បានជាដាច់ខាត**ឧត្តមសេនីយ៍ឯក បណ្ឌិត ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងប្រកាស ស្ដីពី ការគ្រប់គ្រងការស្នាក់នៅ**អភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបង្កើនការអប់រំផ្សព្វផ្សាយ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍**ប្រទេសតាជីគីស្ថាន នឹងបង្កើតតំណាងស្ថានទូតជាផ្លូវការរបស់ខ្លួននៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង បើកវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញពង្រឹង វរសេនាតូចថ្មើរជើងលេខ៥២១ វគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុននៃកងយោធពលខេមរភូមិន្ទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់ព័ត៌មាន អំពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទី២ ជូនអ្នកសារព័ត៌មាន

មន្ត្រីអប់រំក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ទទួលវគ្គបណ្ដុះបណ្ដាលស្ដីពី “បញ្ញាសិប្បនិម្មិតក្នុងបរិវត្តកម្មឌីជីថលនៃវិស័យអប់រំ”

ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលស្ដីពី “បញ្ញាសិប្បនិម្មិតក្នុងបរិវត្តកម្មឌីជីថលនៃវិស័យអប់រំ” ត្រូវបាន រៀបចំឡើងដោយ នាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយស្ថាប័ននវានុវត្តន៍បច្ចេកវិទ្យា ADITI Academy សម្រាប់មន្ត្រីអប់រំក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំអគាររដ្ឋបាលចៅពញ្ញាហុក។

វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱ្យសិក្ខាកាមនូវការអភិវឌ្ឍសមត្ថភាព ដោយផ្តល់ជូននូវចំណេះដឹងអំពីឧបករណ៍បច្ចេកវិទ្យាថ្មីៗដូចជាបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាឆ្លាតវៃ ប្រព័ន្ធស្វ័យប្រវត្តិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ប្រសិទ្ធផល និងសន្សំសំចៃទាំងពេលវេលា និងថវិកា ទទួលយកការផ្លាស់ប្តូរបែបឌីជីថលអប់រំ បង្កើនស្វ័យសិក្សាដោយខ្លួនឯង លើកកម្ពស់ការយល់ដឹងពីទិន្នន័យ និងរៀបចំផែនការអប់រំ ។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសនោះ លោកជំទាវ បានសាទរចំពោះការការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ក្រោមអនុសាសន៍ផ្ដាំផ្ញើរបស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់ចំណេះដឹងរបស់មន្ត្រីថ្នាក់កណ្ដាល ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា លើផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការបំពេញការងារ ដែលដំណើរឆ្ពោះទៅរកបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ។ លោកជំទាវបានគូសបញ្ជាក់ថា បច្ចេកវិទ្យា AI កំពុងមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ ពិសេសក្នុងវិស័យអប់រំ ដែលទាមទារឱ្យមនុស្សអភិវឌ្ឍសមត្ថភាពជាប្រចាំដើម្បីទាញយកប្រយោជន៍ឱ្យបានច្រើនបំផុត និងចេះប្រើប្រាស់ប្រកបដោយភាពវិជ្ជមាន។ លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ប្រសិនបើមនុស្សមិនអាចគ្រប់គ្រងបច្ចេកវិទ្យា AI ទេនោះ AI នឹងគ្រប់គ្រងមនុស្សវិញ ដែលនឹងផ្ដល់នូវហានិភ័យខ្ពស់ដល់ការរស់នៅរបស់មនុស្ស។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណ ចំពោះនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ស្ថាប័ននវានុវត្តន៍បច្ចេកវិទ្យា ADITI Academy និងក្រុមការងារទាំងអស់ ដែលបានសហការរៀបចំវគ្គបណ្ដុះបណ្ដាលដ៏មានសារសំខាន់នេះឡើង ព្រមទាំងបានសហការក្នុងការលើកកម្ពស់ការងារអប់រំបែបឌីជីថលនាពេលកន្លងមក។ លោកជំទាវ បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល ស្រូបយកចំណេះដឹងបម្រើជាប្រយោជន៍សម្រាប់ក្នុងការងារអប់រំ និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ការប្រើប្រាស់បច្ចេកវិទ្យា AI បម្រើជាប្រយោជន៍ជំនួយដល់ការបំពេញការងារ កាត់បន្ថយកំហុស វិភាគទិន្នន័យ និងកិច្ចការផ្សេងទៀត ប៉ុន្តែអ្វីដែលសំខាន់ទាមទារឱ្យមនុស្សមានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាមួយនេះ។ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មានគុណតម្លៃសម្រាប់ជំនួយដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងការបំពេញការងារ ដែលផ្តល់នូវទិន្នផលការងារខ្ពស់ និងជីវភាពរស់នៅប្រសើរជាងមុន។ វគ្គបណ្ដុះបណ្ដាលនេះ ក៏បានបង្ហាញជូននូវថ្នាលអភិវឌ្ឍសមត្ថភាព (cdp.moeys.gov.kh) និងធនធានសិក្សាសាលាឌីជីថល (Sala.moeys.gov.kh) របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលអាចឱ្យអ្នកអប់រំ គ្រូបង្រៀន អ្នកសិក្សា ចូលទាញយក និងចែករំលែកឯកសារ ដើម្បីលើកកម្ពស់ការសិក្សាស្រាវជ្រាវកាន់តែទូលំទូលាយ។

បន្ទាប់ពីចូលរួមវគ្គបណ្ដុះបណ្ដាលនេះ លោកស្រី ស៊ុន រចនា ប្រធានលេខាធិការដ្ឋាន នៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ប្រធានបទនៃវគ្គបណ្ដុះបណ្ដាលនេះ បានផ្សារភ្ជាប់ជាមួយការងារប្រចាំថ្ងៃ ដោយជំនួយដល់ការងារគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធ និងការងារសំខាន់ៗផ្សេងទៀត។ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បានជួយផ្តល់ជាគំនិត យោបល់ ចង្អុលបង្ហាញបញ្ហាប្រឈម និងព័ត៌មានដែលជំនួយដល់ការងារ។ ការបំពេញការងារប្រចាំថ្ងៃ ត្រូវការពឹងផ្អែកច្រើនទៅលើបច្ចេកវិទ្យា AI ច្រើនដើម្បីផ្សារភ្ជាប់ជាមួយការងារកម្រិតថ្នាក់តំបន់ និងអន្តរជាតិ ដែលមិនទាមទារត្រូវការធ្វើដំណើរទៅបរទេសផ្ទាល់ សន្សំសំចៃពេលវេលា និងថវិកា ធ្វើឱ្យការងារកាន់តែមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង