**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ

ប៉ាគីស្ថាន សង្ឃឹមថា កិច្ចសហប្រតិបត្តិការរលើវិស័យអប់រំ រវាង​កម្ពុជា-ប៉ាគីស្ថាន នឹងកាន់តែត្រូវបានលើកកម្ពស់ប្រសើរឡើងបន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា អម​ដោយ​មន្ត្រីពាក់ព័ន្ធក្រោមឱវាទ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារជាមួយ ឯកឧត្ដម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុង​គោលបំណងដើម្បីពិនិត្យ​សក្តានុពលក្នុង​ការ​​លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងលើវិស័យអប់រំ។

ក្នុងជំនួបនេះ ឯកឧត្តម​បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងបានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តអនុវត្តនូវគោលនយោបាយនៃការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ជាមួយសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ព្រមទាំងសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចពង្រឹង និងពង្រីកកាន់តែប្រសើរឡើងថែមទៀត។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា បានអបអរសាទរដល់​ ឯកឧត្តម​បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ចំពោះការបន្ត​កាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និងកីឡា សម្រាប់​រាជរដ្ឋាភិបាល​នីតិកាលទី​៧ នៃរដ្ឋសភា ក្រោមការដឹកនាំ​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា និងភាពជោគជ័យនៃការប្រារព្ធ SEA Games-ASEAN Para Games នាឆ្នាំ២០២៣ កន្លងទៅនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា ក៏បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរលើវិស័យអប់រំ រវាង​កម្ពុជា-ប៉ាគីស្ថាន នឹងកាន់តែត្រូវបានលើកកម្ពស់ប្រសើរឡើងបន្ថែមទៀត ជាពិសេសស្របពេលដែលកន្លងមក ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នានៅក្នុងវិស័យជាច្រើន ជាអាទិ៍វិស័យពាណិជ្ជកម្ម។

ក្នុងន័យនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា បានរំលឹកពីប្រវត្តិនៃប្រទេសប៉ាគីស្ថាន និងវិស័យអប់រំដែលមានភាពស្រដៀងគ្នាទៅនឹងកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងផលវិបាក និងគុណភាពអប់រំនៅតំបន់ជនបទ ដូចជាបញ្ហាលើសខ្វះគ្រូ និងសិស្សជាដើម ក៏ដូចជាបានលើកឡើងពីកិច្ចសហការរវាងប៉ាគីស្ថាន និងកម្ពុជាជាយូរមក ដែលប្រទេសទាំងពីរមិនចាប់យកឱកាសសហការឱ្យបានរឹងមាំ ដែលឯកឧត្តមឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា សង្ឃឹមថា ថ្ងៃនេះគឺជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធនឹងវិស័យអប់រំ ដូចជាការផ្តល់នូវអាហារូបករណ៍ កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀននៃប្រទេសទាំងពីរ កម្មវិធីផ្លាស់ប្ដូរវប្បធម៌គ្នា ការអភិវឌ្ឍន៏យុវជន និងកីឡាផងដែរ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជាក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាក់ទងនឹងការធ្វើឱ្យប្រសើរឡើងនូវគុណភាពអប់រំនៃប្រទេសទាំងពីរ កម្មវិធីផ្លាស់ប្តូរវប្បធម៌ផ្សេងៗ ដែលជួយក្នុងការអភិវឌ្ឍន៍គុណភាពអប់រំ យុវជន និងកីឡា។ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកពីប្រវត្តិនៃសហគមន៍មូស្លីមនៅកម្ពុជា ហើយបានលើកឡើងថាសាកលវិទ្យាល័យទាំងអស់នៅក្នុងប្រទេសកម្ពុជា សុទ្ធសឹងតែមានតំណាងសម្រាប់សហគមន៍មូស្លីម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារ រៀបចំគម្រោងផ្សេងៗ ដើម្បីពង្រឹងកិច្ចសហការអប់រំ យុវជន និងកីឡា និងបានរំពឹងថានឹងជំរុញកិច្ចសហការបន្ថែមទៀត ក៏ដូចជាពង្រឹងទំនាក់ទំនងសន្តិសុខរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសឱកាសក្នុងការអប់រំ និងគុណភាពអប់រំ បង្កើនកម្មវិធីផ្លាស់ប្តូរវប្បធម៌គ្នា និងលើកកម្ពស់វិស័យកីឡាបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង