**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អភិបាលថ្មីនៃក្រុងខេមរភូមិន្ទ ប្តេជ្ញាខិតខំយកអស់កម្លាំងកាយចិត្ត ចំណេះដឹង និងបទពិសោធន៍ការងារ ធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋប្រកបដោយទំនួលខុសត្រូវខ្ពស់


ភ្នំពេញ៖ លោក ភូថង សេរីវុឌ្ឍី ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលថ្មីនៃក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងឱកាសនេះ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានធ្វើការណែនាំដល់អភិបាលក្រុងថ្មីថា ត្រូវគិតគូរដោះស្រាយរាល់បញ្ហាប្រឈមនានាដែលជាសេចក្តីត្រូវការចង់បាន និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿនឆាប់រហ័ស តម្លាភាព និងប្រកបដោយទំនុកចិត្ត ដើម្បីឆ្លើយតបនឹងស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកជំទាវ មិថុនា ភូថង បានបន្តថា ក្នុងនាមជាអាជ្ញាធរ គឺជាឪពុកម្តាយប្រជាពលរដ្ឋ ដូច្នេះត្រូវតាមដានក្តោបក្តាប់រាល់សកម្មភាព និងព័ត៌មានក្រុមប្រឆាំងជ្រុលនិយមដែលតែងប៉ុនប៉ុងបំផ្លាញសុខសន្តិភាព បង្កចលាចលអសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ជាក់ស្តែង ក្រុមជ្រុលនិយមទាំងនោះ កំពុងតែញុះញុង់ក្លែងបន្លំព័ត៌មានផ្ទុយពីការពិត ដោយយកលេសពីបញ្ហតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ចង់ធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញការបោះឆ្នោតចេញបេះដូងប្រជាពលរដ្ឋពិតៗ។

លោក ភូថង សេរីវុឌ្ឍី អភិបាលថ្មីនៃក្រុងខេមរភូមិន្ទ បានប្តេជ្ញាចិត្តថា លោកនឹងខិតខំយកអស់កម្លាំងកាយចិត្ត ចំណេះដឹង និងបទពិសោធន៍ការងារ ធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋប្រកបដោយទំនួលខុសត្រូវខ្ពស់ ខណៈមានទំនុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា និងរក្សាភាពផ្ទៃក្នុងឲ្យបានល្អ លើកកម្ពស់ស្មារតីមន្ត្រីក្រោមឱវាទ និងធ្វើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស និងរៀបចំសណ្តាប់ធ្នាប់ ការពារសុវត្តិភាពជូនប្រជាពលរដ្ឋឲ្យបានល្អ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធធ្វើការអភិវឌ្ឍក្រុងឲ្យបានល្អ៕

អត្ថបទដែលជាប់ទាក់ទង