ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូកម្ពុជា ជួបប្រជុំជាមួយថ្នាក់ដឹកនាំខេត្តគួយចូវ ប្រទេសចិន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយឯកឧត្តម ស៊ី លីន លេខាបក្សខេត្តគួយចូវ នៅសណ្ឋាគារ Guizhou Park Hotel Guiyang ក្នុងខេត្តគួយចូវ។