**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

មេទ័ពអាមេរិក និងចិន គ្រោងជួបពិភាក្សាគ្នានៅប៉ុន្មានសប្តាហ៍ខាងមុខ ដើម្បីទប់ស្កាត់ការយល់ច្រឡំផ្នែកយោធា រវាងប្រទេសមហាអំណាចទាំង២

វ៉ាស៊ីនតោន៖ ឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាម៉េរិកប្រចាំនៅប្រទេសចិន លោក នីកូឡាស ប៊ឺនស៍ (Nicholas Burns) បានប្រកាសថា មេបញ្ជាការកងកម្លាំងអាម៉េរិកនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នឹងពិភាក្សាជាមួយមេបញ្ជាការភាគខាងត្បូងនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសចិនក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីទប់ស្កាត់ការយល់ច្រឡំផ្នែកយោធាណាមួយរវាងប្រទេសមហាអំណាចទាំង២។

ការកត់សម្គាល់របស់លោក ប៊ឺន បានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីប៉េកាំងកាលពីខែមុនដោយទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ជេក​ ស៊ូលីវ៉ាន (Jake Sullivan) ដែលបានជួបជាមួយទីប្រឹក្សាយោធាឈានមុខគេរបស់មេដឹកនាំចិន លោក ស៊ី ជីនពីង ហើយបានយល់ព្រមថាមេដឹកនាំបញ្ជាការនៅឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាម៉េរិក ពោលគឺឧត្តមនាវីឯក សំ ប៉ាប៉ារ៉ូ (Sam Paparo) នឹងសន្ទនាតាមទូរសព្ទក្នុងពេលឆាប់ៗនេះជាមួយមេបញ្ជាការភាគខាងត្បូងនៃកងកម្លាំងប្រដាប់អាវុធរបស់ចិន។

លោក ប៊ឺនស៍ បានលើកឡើងថា រដ្ឋធានីវ៉ាស៊ីនតោនបាននឹងកំពុងបន្តស្វែងរកបណ្តាញទំនាក់ទំនងយោធា និងយោធាកាន់តែជិតស្និតជាមួយរដ្ឋធានីប៉េកាំង ចាប់តាំងពីសហរដ្ឋអាម៉េរិកបានបាញ់ទម្លាក់បាឡុងជាកម្មសិទ្ធិរបស់ចិនដែលសង្ស័យថាជាបាឡុងចារកម្មកាលពីឆ្នាំមុន។ លោកបន្ថែមថា លោកសង្ឃឹមថា កិច្ចពិភាក្សារវាងមន្ត្រីជាន់ខ្ពស់រវាងប្រទេសទាំងពីរនឹងកើតឡើងជាញឹកញាប់បន្ថែមទៀត រួមទាំងរដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ឡដ អូស្ទីន (Lloyd Austin) និងប្រធានអគ្គសេនាធិការចម្រុះអាម៉េរិក លោក ឆាលស៍ ប្រោន (Charles Brown) ផងដែរ។

ទន្ទឹមគ្នានោះ លោក ប៊ឺន បានសម្ដែងការព្រួយបារម្ភអំពីលក្ខណៈឈ្លានពាននៃការកសាងកម្លាំងយោធា និងអាកប្បកិរិយាឈ្លានពាន និងគំរាមកំហែងរបស់កងទ័ពជើងទឹករបស់មហាយក្សចិន ចំពោះសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិកគឺហ្វីលីពីន និងជប៉ុន។ លោកបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការទំនាក់ទំនងភ្លាមៗរវាងមេដឹកនាំយោធា ដើម្បីកាត់បន្ថយភាពតានតឹង និងដោះស្រាយបញ្ហានានាបានយ៉ាងឆាប់រហ័ស។ លើសពីនេះ លោក ប៊ឺន ក៏បានសម្ដែងការព្រួយបារម្ភអំពីជម្លោះអចេតនារវាងកងកម្លាំងយោធានៃប្រទេសយក្សសេដ្ឋកិច្ចនិងយោធាទាំង ២ ខណៈដែលកងទ័ពជើងទឹក និងទ័ពអាកាសរបស់ពួកគេប្រតិបត្តិការនៅក្នុងដែនទឹក និងដែនអាកាសអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង