**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

បទវិភាគ៖អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិពិតប្រាកដ

ប៉ុន្មានថ្ងៃចុងក្រោយនេះ កិច្ចប្រជុំកំពូលនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកឆ្នាំ ២០២៤ បានគ្រោងផែនការគោលថ្មីស្ដីពីចិននិងអាហ្វ្រិកពួតដៃគ្នាជំរុញការធ្វើទំនើបកម្ម ។ ក្នុងនាមជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិក តើគួរធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មតាមរបៀបណា ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសហគ្រិនរបស់ភាគីទាំងពីរ ។ពួកគេនាំគ្នាស្វែងរកឱកាសថ្មីក្នុងវិធានការថ្មីសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងដែលលើកឡើងដោយកិច្ចប្រជុំកំពូលនេះ ។
កាលពីថ្ងៃទី៦ខែកញ្ញា មហាសន្និបាតសហគ្រិនចិន-អាហ្វ្រិកលើកទី៨បានបើកធ្វើនៅក្រុងប៉េកាំង ។ នេះជាសកម្មភាពបន្ទាប់បន្សំដ៏សំខាន់នៃកិច្ចប្រជុំកំពូលលើកនេះ ។ ក្រៅពីតំណាងនៃសហគ្រាសចិន នៅមានតំណាងសហគ្រាសមកពីប្រទេសអាហ្វ្រិកចំនួន៤៨ដូចជា សេណេហ្គាល់ អាហ្វ្រិកខាងត្បូងនិងកេនយ៉ាជាដើមចូលរួមមហាសន្និបាតនេះដែរ ដែលពាក់ព័ន្ធនឹងអាជីវកម្មជាច្រើន ។ ក្នុងពិធីបើកមហាសន្និបាតលោក Li Qiang នាយករដ្ឋមន្ត្រីចិនបានផ្តួចផ្តើមគំនិតថា ចិននិងអាហ្វ្រិកគួរបង្កើនការតភ្ជាប់ទីផ្សារថែមមួយកម្រិតទៀត ជំរុញការរួមបញ្ចូលគ្នានៃឧស្សាហកម្មថែមមួយកម្រិតទៀត និងបង្កើនការជំរុញឧស្សាហកម្មដោយការច្នៃប្រឌិតថ្មីថែមមួយកម្រិតទៀត ។ សហគ្រិនចិននិងអាហ្វ្រិកក៏បានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ពិភាក្សាអំពីទិសដៅថ្មីនៃការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ រំពឹងថានឹងមានការការប្រាស្រ័យទាក់ទងគ្នាកាន់តែល្អប្រសើរ ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះកាន់តែច្រើន ។
ក្នុងរយៈពេលជិត១០ឆ្នាំចុងក្រោយនេះ ក្រោមការណែនាំរបស់ “ផែនការកិច្ចសហប្រតិបត្តិការធំៗចំនួន១០” “ប្រតិបត្តិការធំៗចំនួន៨” និង“គម្រោងសំខាន់ៗចំនួន៩”រវាងចិននិងអាហ្វ្រិក កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិកបានពន្លឿនការអភិវឌ្ឍដែលទទួលបានសមិទ្ធផលជាផ្លែផ្កាជាច្រើន ។ ចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទីមួយរបស់អាហ្វ្រិកក្នុងរយៈពេល១៥ឆ្នាំជាប់ៗគ្នា ទំហំពាណិជ្ជកម្មចិននិងអាហ្វ្រិកនៅឆ្នាំ២០២៣បានកើនឡើងជិត៣៥ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៣ ។ ចាប់ពីឆ្នាំ២០១៣មក ចិនបានចូលរួមការសាងសង់ផ្លូវដែកប្រវែងជាង៦ពាន់គីឡូម៉ែត្រនិងផ្លូវថ្នល់ប្រវែងជាង៦ពាន់គីឡូម៉ែត្រនៅអាហ្វ្រិក សហគ្រាសបែបវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិនដូចជាធុរកិច្ចអេឡិចត្រូនិកនិងទូរគមនាគន៍ចល័តមួយចំនួនជាដើមបានធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅអាហ្វ្រិក ហើយផលិតផលប្រកបដោយលក្ខណៈពិសេសជាង២០០ប្រភេទរបស់ប្រទេសអាហ្វ្រិកចំនួន២៣ទទួលប្រជាប្រិយភាពនៅ “ទិវាទិញទំនិញគុណភាពល្អនៃអាហ្វ្រិកតាមបណ្តាញអ៊ីនធើណេត” ។ល។ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិកក្នុងវិស័យប្រពៃណីបានលើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់ មុខរបរថ្មីនិងវិស័យថ្មីបានទទួលការអភិវឌ្ឍយ៉ាងផុលផុស ។
ក្នុងកិច្ចប្រជុំកំពូលនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកលើកនេះ ភាគីចិនបានលើកឡើងថាក្នងរយៈពេលបីឆ្នាំខាងមុខនេះ ចិនរីករាយរួមជាមួយភាគីអាហ្វ្រិកធ្វើប្រតិបត្តិការភាពជាដៃគូធំទាំង១០នៃការដែលចិននិងអាហ្វ្រិកពួតដៃគ្នាជំរុញការធ្វើទំនើបកម្ម ។ មតិសាធារណៈបានសម្គាល់ជាទូទៅថា នេះជាខ្សែមេនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងអាហ្វ្រិកនាពេលបច្ចុប្បន្ននិងមួយរយៈពេលខាងមុខ ។ ឈរលើទីចាប់ផ្តើមថ្មី សហគ្រាសចិននិងអាហ្វ្រិកនឹងទទួលឱកាសធ្វើកិច្ចសហប្រតិបត្តិការកាន់តែច្រើន ។
ចិនជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានខ្សែសង្វាក់ឧស្សាហកម្មដ៏ពេញលេញបំផុតលើទូទាំងពិភពលោក ហើយអាហ្រ្វិកគឺជាទ្វីបដែលមានបណ្តុំប្រទេសកំពុងអភិវឌ្ឍន៍ច្រើនបំផុតលើពិភពលោក ដូច្នេះ ចិននិងអាហ្វ្រិកមានភាពបំពេញបន្ថែមគ្នាយ៉ាងខ្លាំងក្នុងវិស័យខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់។ក្នុងដំណើរការពួតដៃគ្នាឆ្ពោះទៅកាន់ការធ្វើទំនើបកម្ម ចិនអាចផ្តល់បច្ចេកទេសនិងខ្សែសង្វាក់ឧស្សាហកម្មពាក់ព័ន្ធ ជួយ“ផលិតផលអាហ្វ្រិក”លើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់ ព្រមពេលជាមួយគ្នានេះ ផលិតផលអាហ្វ្រិកអាចចូលក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលរបស់ចិន ដែលទទួលបានឱកាសអភិវឌ្ឍន៍កាន់តែច្រើន ។
ពីការពួតដៃគ្នាត្រួសត្រាយ“ធុរកិច្ចអេឡិចត្រូនិកតាមផ្លូវសូត្រ” ដល់រថយន្តថាមពលថ្មីរបស់ចិន បន្ទះសូឡានិងគ្រឿងបរិក្ខារអគ្គិសនីដើរដោយថាមពលខ្យល់របស់ចិនផ្តល់ជំនួយដល់ការអភិវឌ្ឍថាមពលថ្មីរបស់អាហ្វ្រិក ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ចិននិងអាហ្វ្រិកបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថលនិងការអភិវឌ្ឍបៃតងជាដើម ។ សហគ្រិនអាហ្វ្រិកដែលចូលរួមកិច្ចប្រជុំបានយល់ឃើញថា គន្លឹះនៃកិច្ចសហប្រតិបត្តិការរវាងអាហ្វ្រិកនិងចិនគឺការច្នៃប្រឌិតថ្មី បទពិសោធន៍របស់ចិនក្នុងវិស័យថាមពលថ្មីនិងរថយន្តអគ្គិសនីជាដើមគួរយកទៅរៀនសូត្រ ។
អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិពិតប្រាកដ ។ ធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិកមានភាពកាន់តែល្អប្រសើរ លើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកជាបន្តបន្ទាប់ នេះជាសំឡេងរួមរបស់សហគ្រិនចិននិងអាហ្វ្រិក ៕

អត្ថបទដែលជាប់ទាក់ទង