**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

លោកប្រធានរដ្ឋចិន Xi Jinping ផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការងារជួយសង្គ្រោះគ្រោះមហន្តរាយព្យុះទីហ្វុងនៅខេត្ត Hainan និងខេត្ត Guangdong ជាដើម

ព្យុះទីហ្វុងទី១១ឈ្មោះថា Yagi នៅឆ្នាំនេះ បានបោកបក់នៅលើទីក្រុង Wenchang ខេត្ត Hainan និងស្រុក Xuwen ខេត្ត Guangdong ប្រទេសចិនកាលពីថ្ងៃទី ៦ ខែកញ្ញា ដែលបណ្តាលឱ្យរងគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ អ្នកប្រើប្រាស់ជាច្រើនបានដាច់អគ្គិសនីនិងសេវាទូរគមនាគមន៍ ហើយផ្ទះមួយចំនួនត្រូវរងការខូចខាតនិងដួលរលំ។ គិតរហូតដល់ម៉ោង ១២:00 ថ្ងៃទី៧ ខែកញ្ញា ព្យុះនេះបានបណ្តាលឱ្យប្រជាជនជាង ១២២ ម៉ឺននាក់រងគ្រោះក្នុងកម្រិតផ្សេងៗគ្នានៅក្នុងខេត្ត Hainan, Guangdong និង Guangxi ក្នុងនោះមានមនុស្ស ៣ នាក់បានស្លាប់បាត់បង់ជីវិត និង ៩៥ នាក់ផ្សេងទៀតរងរបួស។
បន្ទាប់ពីកើតគ្រោះមហន្តរាយ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានយកចិត្តទុកដាក់ខ្ពស់ និងផ្តល់អនុសាសន៍ណែនាំសំខាន់ថា ត្រូវប្រមូលកម្លាំងដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយជាបន្ទាន់ និងធ្វើការងារជម្លៀសជនរងគ្រោះឱ្យបានសមរម្យ បង្ការកុំឱ្យកើតឡើងគ្រោះមហន្តរាយបន្ទាប់បន្សំ ខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយចំនួនមនុស្សស្លាប់បាត់បង់ជីវិតនិងរងរបួស ។ ត្រូវជួសជុលឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យគមនាគមន៍អគ្គិសនីនិងទូរគមនាគមន៍ជាដើម ធ្វើការងារស្តាឡើងវិញយ៉ាងសកម្មបន្ទាប់ពីគ្រោះមហន្តរាយ ស្ដារផលិតកម្មនិងធ្វើឱ្យប្រជាជនមានជីវភាពជាប្រក្រតីឡើងវិញក្នុងពេលឆាប់ៗ ដើម្បីធានាជាក់លាក់នូវសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន។
អគ្គបញ្ជាការដ្ឋានជាតិបង្ការទឹកជំនន់និងប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួតរបស់ចិនបានចាត់បញ្ជូនក្រុមការងារទៅកាន់ខេត្ត Hainan និង Guangdong ដើម្បីណែនាំការងារជួយសង្គ្រោះ ។ ពេលបច្ចុប្បន្ន អគ្គិសនីនិងសេវាទូរគមនាគមន៍មួយចំនួនបានដំណើរការឡើងវិញ ហើយគ្រប់ការងារជួយសង្គ្រោះកំពុងដំណើរការវិវឌ្ឍទៅមុខ។

អត្ថបទដែលជាប់ទាក់ទង