**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

អ៊ុយក្រែនថា រុស្ស៉ីបាញ់យន្តហោះដ្រូនចូលដល់កណ្តាលក្រុងកៀវ ក្នុងការវាយប្រហារពេញមួយយប់កាលពីថ្ងៃសុក្រ

កៀវ៖ នៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា កងកម្លាំងអាកាសអ៊ុយក្រែន អះអាងថា រុស្ស៉ីបានបាញ់យន្តហោះដ្រូន Shahed រយៈចម្ងាយឆ្ងាយសរុបចំនួន ៦៧គ្រឿងនៅក្នុងការវាយប្រហារពេញមួយយប់ថ្ងៃសុក្រ ហើយ ៥៨គ្រឿងត្រូវបានបាញ់ទម្លាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្តីថ្លែងការណ៍តាមបណ្តាញ Telegram បានឱ្យដឹងថា អង្គភាពការពារដែនអាកាសបានចេញធ្វើសកម្មភាពទប់ស្កាត់នៅក្នុងតំបន់ចំនួន ១១ទូទាំងប្រទេសអ៊ុយក្រែន។ កម្ទេចកំទីនៃដ្រូនក៏ត្រូវបានរកឃើញ នៅក្បែរអគាររដ្ឋសភា ក្នុងទីក្រុងកៀវ ផងដែរ។ វាជាករណីដ៏កម្រ ដែលមីស៉ីល ឬដ្រូនរុស្ស៉ីអាចទម្លុះដល់កណ្តាលទីក្រុងកៀវ ពីព្រោះរដ្ឋធានីមួយនេះត្រូវបានបំពាក់ដោយប្រព័ន្ធការពារដែនអាកាសសម័យសូវៀត និងលោកខាងលិច។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ Reuters នៅរដ្ឋធានីកៀវ ក៏បានឮសូរនូវការផ្ទុះជាបន្តបន្ទាប់នៅវេលាម៉ោង ៣ទៀបភ្លឺថ្ងៃសៅរ៍ ដោយសំលេងខ្លះបានបន្លឺឡើងនៅកណ្តាលទីក្រុងតែម្តង។ តាមកងកម្លាំងអាកាសអ៊ុយក្រែន ដ្រូនទាំងនោះទំនងជាបាញ់ចេញពីតំបន់ព្រំដែនចំនួនពីរក្នុងប្រទេសរុស្ស៉ី ក៏ដូចជាពីតំបន់គ្រីមៀផងដែរ។

គួរបញ្ជាក់ថា គិតចាប់តាំងពីដើមនៃសង្រ្គាមឈ្លានពានរបស់ខ្លួន កាពីខែកុម្ភៈ ឆ្នាំ ២០២២ រុស្ស៉ីបានបាញ់មីស៉ីលរាប់ពាន់គ្រាប់ និងដ្រូន Shahed ទៅលើអ៊ុយក្រែន។ Shahed ត្រូវបានគេស្គាល់ថាផលិតដោយអ៉ីរ៉ង់ ដែលមានតម្លៃថោក និងមានប្រសិទ្ធភាព។

អត្ថបទដែលជាប់ទាក់ទង