កាណាដា ប្រកាសកញ្ចប់ជំនួយ យោធាបន្ថែមដល់អ៊ុយក្រែន
អូតាវ៉ា៖ ប្រទេសកាណាដា បានប្រកាសកញ្ចប់ជំនួយយោធាបន្ថែមដល់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ កាណាដា លោក Bill Blair បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសកាណាដា នឹងបរិច្ចាគ និងដឹកជញ្ជូនម៉ូទ័ររ៉ុក្កែត CRV-7 ចំនួន ៨០,៨៤០គ្រឿង និងក្បាលគ្រាប់ចំនួន ១,៣០០ដើមទៅកាន់ប្រទេសអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ម៉ូទ័ររ៉ុក្កែតបន្ថែម ដែលធ្វើតាមការចែកចាយដំបូងរបស់ប្រទេសកាណាដា នូវម៉ូទ័ររ៉ុក្កែត CRV-7 ចំនួន ២,១៦០គ្រឿង កំពុងត្រូវបានរៀបចំ សម្រាប់ការដឹកជញ្ជូនទៅកាន់ប្រទេសប៉ូឡូញ ហើយនឹងមកដល់ក្នុងប៉ុន្មានខែខាងមុខនេះ។
ប្រទេសកាណាដា ក៏នឹងកំពុងបរិច្ចាគកាំភ្លើងយន្ត C6 អតិរេកចំនួន ៩៧០ដើម និងកាំភ្លើងខ្លី ៩មីលីម៉ែត្រ លើសចំនួន ១០,៥០០ដើម។
ជាការឆ្លើយតបទៅនឹងសំណើជាក់លាក់មួយពីអ៊ុយក្រែន លោក Blair ក៏បានប្រកាសថា ប្រទេសកាណាដា នឹងបរិច្ចាគតួ ដែលត្រូវបានដកចេញពី 29 M113s និង 64 Coyote LAVs ដែលនឹងត្រូវកែច្នៃឡើងវិញ ឬប្រើប្រាស់សម្រាប់គ្រឿងបន្លាស់ដោយអ៊ុយក្រែន។
ចាប់តាំងពីឆ្នាំ២០២២ មក ប្រទេសកាណាដាបានសន្យាផ្តល់ជំនួយយោធាចំនួន ៤.៥ពាន់លានដុល្លារកាណាដា (៣.៣ពាន់លានដុល្លារ) ដល់អ៊ុយក្រែន។