**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា

ឯកឧត្តម ហ៊ុន ម៉ានី៖ ១២ឆ្នាំនេះ ក្រុមគ្រួសារ ស.ស.យ.ក. រៀបចំនិងបង្កើតព្រឹត្តិការណ៍កម្មវិធីយុទ្ធនាការជាច្រើន ក្នុងការលើកតម្កើងវប្បធម៌ប្រវត្តិសាស្ត្រ និងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលយុវជន ក្រោមប្រធានបទ « ជំរុញអានុភាពអនាគតសហគ្រិន-Empowering Tomorrow’s Entrepreneurs »ដែលរៀបចំឡើងដោយនាយកដ្ឋាន ហិរញ្ញវត្ថុ ផ្គត់ផ្គង់និងជំរុញសហគ្រិនភាព នៃគណៈកម្មាធិការកណ្ដាលស.ស.យ.ក.នៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ សមាជិក សមាជិកា គណៈកម្មាធិការកណ្ដាល ស.ស.យ.ក. និងនិស្សិត ដែលមកពីបណ្ដាសាកលវិទ្យល័យប្រមាណ ៤០០នាក់ ផងដែរ។

លោកជំទាវ ចម និម្មល បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តមអធិបតី និងអ្នកចូលរួមទាំងអស់ដែលបានចំណាយពេលវេលាមកចូលរួមក្នុងកម្មវិធីនាឱកាសនោះ។

ជាមួយគ្នានេះ លោកជំទាវក៏បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងជួយឲ្យយុវជនសម្រេចបាននូវសក្កានុពលដោយពេញទៅដោយវប្បធម៌ចែករំលែក ការកែលម្អ ការតស៊ូ និងការអត់ធ្មត់នៅក្នុងជីវិត និងការងារ ស្របតាមគោលនយោបាយជាតិក្នុងការអភិវឌ្ឍនិងលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិនតាមវិស័យសំខាន់ៗក្នុងឱកាសឈានទៅរកភាពជោគជ័យក្នុងអាជីវកម្មលើគ្រប់វិស័យ។

នាឱកាសនៃពិអីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលយុវជន ក្រោមប្រធានបទ «ជំរុញអានុភាពអនាគតសហគ្រិន-Empowering Tomorrow’s Entrepreneurs» នេះឡើង។

ឯកឧត្តមក៏បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងស្របពេលដែលសហភាពសហព័ន្ធយុវជនកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងសកម្មនិងទិសដៅការងារឆ្នាំ២០២៤ស្របតាមយុទ្ធសាស្ត្រយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ២០២៣-២០២៨ដែលមានយុទ្ធសាស្រ្តទី៤ផ្តោតលើការចូលរួមអភិវឌ្ឍធនធានមនុស្សដើម្បីកសាងកម្ពុជាឲ្យក្លាយជាប្រទេសរីកចម្រើន។

ឯកឧត្តមបានបន្តថា អស់រយៈពេល១២ឆ្នាំកន្លងមកនេះ ក្រុមគ្រួសារស.ស.យ.ក.បានរួមដៃគ្នាសហការនិង សាមគ្គីគ្នាមួយគ្នាបានរៀបចំ និងបង្កើតព្រឹត្តិការណ៍ កម្មវិធី យុទ្ធនាការជាច្រើន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកដំកើនវប្បធម៌ ប្រវត្តិសាស្ត្រ ការចូលរួមក្នុងការងារសង្គមការងារស័្មគ្រចិត្តនានា ជាពិសេសេការលើកកម្ពស់វិស័យអប់រំ ក្នុងគោលបំណងបណ្តុះ និងអភិវឌ្ឍសមត្ថភាព ចំណេះដឹង ជំនាញ បំណិនជីវិត និងសីលធម៌ដល់យុវជន ឲ្យក្លាយទៅជាមូលធនមនុស្សដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិឲ្យកាន់តែរីកចម្រើន ៕

អត្ថបទដែលជាប់ទាក់ទង