**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់**រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ មន្ត្រី និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ២០០នាក់ ចូលរួមឈ្វេងយល់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជូនដល់កងកម្លាំងអន្តរាគមន៍

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជាតិ អន្តរជាតិ តំបន់អភិវឌ្ឍន៍ត្រីកោណ (កម្ពុជា ឡាវ វៀតណាម CLV-DTA ) និង ការចូលរួមមូលនិធិកាសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមខ្សែបន្ទាត់ព្រំដែន ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មានប្រសាសន៍ថា កាលថ្ងៃសៅរ៍-អាទិត្យ សប្ដាហ៍កន្លងទៅ មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានធ្វើដំណើរកំសាន្តតាមបណ្តាខេត្តជាប់ព្រំដែន ដោយមិនមានការចំណាយអ្វីទាំងអស់ តាមរយៈការរៀបចំ និងការឧបត្ថម្ភទាំងស្រុងរបស់រាជរដ្ឋាភិបាល ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ ការធ្វើដំណើរកំសាន្តនេះ បានធ្វើឲ្យប្រជាពលរដ្ឋបានស្គាល់ខេត្តតាមព្រំដែនកម្ពុជា និង យល់កាន់តែច្បាស់អំពីកិច្ចសហប្រតិបត្តិការ CLV ជាការរួមគ្នាអភិវឌ្ឍន៍រវាងប្រទេសទាំង៣(កម្ពុជា-ឡាវ-វៀតណាម) មិនមានការកាត់ដីបួនខេត្តឲ្យទៅប្រទេសជិតខាង ដូចពួកប្រឆាំងក្រៅស្រុកមួយក្តាប់តូចបំផុសបំផុលនោះឡើយ ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា ក្នុងនាមយើងជាកងទ័ព ត្រូវយកចិត្តទុកដាក់ រក្សាសន្តិភាព ស្ថេរភាព ស្មោះត្រង់ដាច់ខាត ការពារ ជាតិ សាសនា ព្រះមហាក្សត្រ និង រាជរដ្ឋាភិបាលស្របច្បាប់ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានណែនាំដល់កងកម្លាំងទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ត្រូវបន្តត្រៀមបម្រុងកម្លាំង គ្រឿងបំពាក់ សម្ភារៈ មធ្យោបាយ និងបណ្ដាកិច្ចការធានាគ្រប់គ្រាន់ ដើម្បីរង់ចាំអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើដែលបានប្រគល់ជូនដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព និងការពាររក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជា ។

ជាចុងក្រោយ ឯកឧត្តម មេបញ្ជាការ តំណាងឲ្យ នាយទាហាន នាយទាហានរង និង ពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សូមគាំទ្រយ៉ាងពេញទំហឹងនូវកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណCLV-DTA (កម្ពុជា.ឡាវ.វៀតណាម) និងចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ប្រទេសកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង