**សម្ដេចតេជោ រម្លឹកកាលពី៤៩ឆ្នាំមុន នៃជីវិតអាពាហ៍ពិពាហ៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកស្ទួយវិស័យពុទ្ធិកសិក្សា នៅប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ហិង្សាដោយចេតនា**ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ទទួលបានអាជ្ញាបណ្ណពីរដ្ឋក្នុងស្វែងរុករកធនធានរ៉ែលោហៈ នៅស្រកភ្នំស្រុក បង្កេីនឱកាសការងារដល់ពលរដ្ឋនៅមូលដ្ឋាន**សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួន៨នៅលើដីកោះ និងតាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំងជាង១០០០នាក់ទទួលបានកាបូប និងសម្ភារៈសិក្សាពីសប្បុរសជន**បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យទេ គឺជាកាលានុវត្តភាពរវាងគ្នានិងគ្នា**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ**ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ**អាល្លឺម៉ង់ បង្កើន ការ នាំ ចូល សារធាតុអ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី**លោក Zelensky ថា ប្រទេសលោកខាងលិចមួយចំនួនចាត់ទុកជនអន្តោប្រវេសន៍អ៊ុយក្រែន ជាពលកម្មថោក**មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង អំពាវនាវឱ្យមានការចាប់ខ្លួនមេបញ្ជាការអង្គរក្សរបស់ប្រធានាធិបតី Yoon Suk-yeol**ឯកឧត្តម កែវ រតនៈ៖ យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវស្មារតី ៧ មករា តាមរយៈការគោរព និងដឹងគុណ ដល់ការលះបង់របស់អ្នកស្នេហាជាតិ ដែលបានបង្កើតសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន និងសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២**ក្រុមហាម៉ាស់ចង់ឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន**រដ្ឋមន្ត្រីការបរទេសអាម៉េរិក នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងបារាំង ចំពេលដំបៅវិបត្តិនយោបាយនៅរដ្ឋធានីសេអ៊ូលកាន់តែគួរឱ្យព្រួយបារម្ភ

ទេសចរណ៍នៅតាមតំបន់សហគមន៍ តំបន់ការពារធម្មជាតិ ជួយពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងជីវភាពមូលដ្ឋាន

ភ្នំពេញ៖ ការចូលរួមការពារធនធានធម្មជាតិ និងការដាំឈើឱ្យបានច្រើន ជួយដល់ការការបន្ថយការប្រែប្រួលអាកាសធាតុ ដែលបណ្តាលឱ្យមានរលកដំដៅ ខ្យល់ព្យុះ ទឹកជំនន់ ភាពរាំងស្ងួត និងអាកាសធាតុមិនប្រក្រតីជាច្រើនទៀត និងជួយដល់លំនឹងបរិស្ថាន និងការបាត់បង់ជីវចម្រុះ ប្រមទាំងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈការចិញ្ចឹមជីវិតជាមួយទេសចរណ៍ធម្មជាតិ នៃការរៀបចំគោលដៅលំហែរបៃតង។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងបែបបនេះ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងពេលអញ្ជើញជាអធិបតីបើកព្រឹត្តិការណ៍បោះតង់ ក្រោមប្រធានបទ “កីឡាដើម្បីទេសចរណ៍” រដូវកាលទី១ ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រុមការងារដើរព្រៃ នៅសហគមន៌តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិក្តុល ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ជាមួយគ្នានេះ ឯកឧត្តម បានសង្កត់ធ្ងន់ទៅលើសសរស្តម្ភទី២គឺ «បៃតង» នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្រសួងបរិស្ថានបាននិងកំពុងអនុវត្ត គឺជំរុញការដាំដើមឈើឱ្យបាច្រើន ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិយ៉ាងតឹងរឹង ដោយអនុវត្តច្បាប់១០០ភាគរយ ចំពោះបទល្មើសធនធានធម្មជាតិ រួមទាំងការសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងក្រសួង ស្ថាប័នពាក់ព័ន្ធ។ លើសពីនេះក្រសួងបាននិងកំពុងជំរុញជីវភាពសហគមន៍ តាមរយៈគោលដៅលំហែបៃតង ដោយបង្កើតជម្រើសមុខរបរថ្មី តំបន់សក្តានុពលទេសចរណ៍ ដើម្បីប្រជាពលរដ្ឋមានចំណូលពីទេសចរណ៍ធម្មជាតិ និងឈប់ពឹងអាស្រ័យលើការចូលព្រៃកាប់ឈើឬបាញ់សត្វដូចមុន។

ក្នុងនោះដែរ ឯកឧត្តមបានជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសក្រុមកីឡាករ អ្នកដើព្រៃ អ្នកទេសចរណ៍ វិស័យសាធារណៈនិងឯកជន និងដៃគូសហការ ចូលរួមបង្កើនភាពបៃតងនៅកម្ពុជា គឺចូលរួមដាំដើមឈើឱ្យបានច្រើន ដែលជាផ្នែកមួយចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ បង្កើនភាពស្រស់ស្អាត មានខ្យល់បរិសុទ្ធ សម្រាប់ការសម្រាកលំហែរ និងផ្តល់ប្រយោជន៍សេដ្ឋដល់ការលើកកម្ពស់ជីវភាពសហគមន៍ ចំណូលថវិកាជាតិ និងសម្រាប់ការអភិរក្ស តាមរយៈការរៀបចំនៃឥណទានកាបូន។ «តាមរយៈគោលដៅលំហែបៃតង រួមមានព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍» នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ស្រឡាញ់ដើមឈើ ការពារព្រៃឈើ និងការដាំដើមឈើ សម្រាប់កូនចៅជំនាន់ក្រោយ និងចំណូលដល់ប្រជាសហគមន៍។» លើកឡើងបន្ថែម របស់ឯកឧត្តម ខ្វៃ អាទិត្យា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡា ដើម្បីទេសចរណ៍ រៀបចំឡើងដោយក្រុមអ្នកដើរព្រៃ ដោយមានការការសហការជាមួយក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងក្រសួង ស្ថាប័នពាក់ពាក់ព័ន្ធ រដ្ឋបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋាន និងមានការចូលរួមពីកីឡាករ កីឡាការិនី រួមជាមួយអ្នកទេចរណ៍ក្នុងស្រុក និងក្រៅស្រុកជាច្រើននាក់។ កម្មវិធីមានការជួបជុំចែករំលែកបទពិសោធន៍ ភ្លើងគប់បោះតង់ មើលទេសភាពធម្មជាតិ សត្វព្រៃ និងការរត់ប្រណាំងឡើងភ្នំជាដើម។ អ្នកឈ្នះរង្វាន់ នឹងទទួលបានមេដៃ និងសម្ភារមួយចំនួន។

លោក យា ប៊ែនយ៉ាមីន ប្រធាននិងជាស្ថាបនិកក្រុមការងារដើរព្រៃ បានលើកឡើងថា កម្មវិធីនេះមិនត្រឹមតែមានគោលបំណងដើម្បីសុខភាព និងបង្កើតឱកាសរួមចំណែក ដល់ប្រព័ន្ធអេកូឡូស៊ីនៃតំបន់ការពារធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក៏ជាការផ្សព្វផ្សាយសារការពារបរិស្ថាន ជួយថែរក្សា ការពារព្រៃឈើ ការដាំដើមឈើ និងថែរក្សាសម្រស់ធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ៕

អត្ថបទដែលជាប់ទាក់ទង