**ប្រទេសតាជីគីស្ថាន នឹងបង្កើតតំណាងស្ថានទូតជាផ្លូវការរបស់ខ្លួននៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង បើកវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញពង្រឹង វរសេនាតូចថ្មើរជើងលេខ៥២១ វគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុននៃកងយោធពលខេមរភូមិន្ទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់ព័ត៌មាន អំពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទី២ ជូនអ្នកសារព័ត៌មាន**រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣១ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី២៩ នៅឡាវ**ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីបារាំង នឹងប្រកាសពីបទឈប់បាញ់មួយនៅលីបង់ រវាងក្រុមហេសបូឡា និងអ៉ីស្រាអែល**ធនាគារកណ្តាលថៃថា ប្រព័ន្ធធនាគាររបស់មានសាច់ប្រាក់ងាយស្រួលច្រើនលើសលប់**បណ្ឌិត យង់ ពៅ៖ កម្ពុជាមានភាពចាំបាច់ថែរក្សាសន្តិភាព និងកសាងសមត្ថភាពជាតិឱ្យបានរឹងមាំ បង្កើនភាពស៊ាំទប់ទល់ការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល**តម្លៃប្រេងឆៅធ្លាក់ចុះ ២ភាគរយ ក្រោយមានសេចក្តីរាយការណ៍ ពីបទឈប់បាញ់រវាងអ៊ីស្រាអែលនិងលីបង់**ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី ចាប់ផ្ដើមស្វែងរកអ្នកបាត់ខ្លួន៧នាក់ ក្រោយគ្រោះទឹកជំនន់ និងរអិលបាក់ដីសម្លាប់មនុស្ស ១៥នាក់**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រ ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែវិច្ឆិកា**លោក ចូ បៃដិន នឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ**កម្ពុជា ឡាវ វៀតណាម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្ត**ប្រធានវិទ្យាស្ថាន KSI មានជំនឿថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារ នាំយកអំណោយឧបត្ថម្ភដល់សមាជិកចំនួន ៣នាក់ ដែលមានប្រពន្ធទើបតែសម្រាលកូន**សម្តេចមហាបវរធិបតី៖ កម្ពុជា ផ្តល់ជូននូវភាពជាម្ចាស់អាជីវកម្មបរទេស ១០០ភាគរយ ដោយមិនមានការរឹតបន្តឹង លើប្រាក់ចំណេញ**រដ្ឋអាជ្ញាអាមេរិក ទម្លាក់ចោលការចោទប្រកាន់លោក ដូណាល់ ត្រាំ ដែលត្រូវបានចោទក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន២**អាវរងាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានផ្ដល់ជូននាយទាហាន ពលទាហាន ក្នុងអង្គភាពតំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥**NEA នាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៦៥០ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ

សម្តេចប្រធានរដ្ឋសភា គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នាចុងខែកញ្ញានេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ​ និងមិត្តភាព​ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា​ ឆ្នាំ២០២៤ ខាងមុខ តបតាមការអញ្ជើញរបស់ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិនក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភា នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើងថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី​ និងពហុភាគី ស្របតាមកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែបនៃប្រទេសទាំងពីរសម្រាប់បម្រើផលប្រយោជន៍ជូនប្រទេស​ និងប្រជាជនទំាងសងខាងឱ្យបានកាន់តែផុលផុសឡើង។​ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងពេលដែលចំណងមិត្តភាពជាប្រជាពៃណី មិត្តភាពដែកថែបកម្ពុជា-ចិន មានការរីកចម្រើនកាន់តែខ្លាំងក្លា ហើយកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរ ក៏បានឈានដល់កម្រិតខ្ពស់មួយមិនធ្លាប់មានពីមុនមក ដែលបាននឹងកំពុងរួមចំណែកយ៉ាងសកម្ម និងមានតម្លៃ ក្នុងការបម្រើផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងអន្តរជាតិផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចរដ្ឋសភាធិបតី ទៅកាន់ប្រទេសចិននាពេលនេះគឺស្របពេលនឹងឆ្នាំនៃការផ្លាស់ប្តូរប្រជាជន​ និងប្រជាជន​ នៃប្រទេសទាំងពីរ ហើយរំពឹងថា​ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ពិសេសរវាងសភាប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅ ស្របតាមយុទ្ធសាស្រ្តដែលរដ្ឋាភិបាលប្រទេសទាំងពីរបានដាក់ចេញ គឺការកសាងសហគមន៍ជោគវាសនារួម កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

តាមគម្រោងនៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា គ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗ នៃសាធារណរដ្ឋប្រជាមានិតចិន ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ នៅក្នុងនោះដែរ សម្តេចប្រធានរដ្ឋសភានឹងជួបពិភាក្សាការងារទ្វេភាគីជាមួយសមភាគីចិន ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន។

ប្រធានរដ្ឋសភាប្រទេសទាំងពីរ(កម្ពុជា-ចិន) រួមនឹងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរ គ្រោងនឹងចុះអនុស្សរណៈយោគយល់គ្នា នៅក្នុងកម្រិតរដ្ឋសភា និងអគ្គលេខាធិការដ្ឋាន សំដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរនៅគ្រប់កម្រិត ឱ្យកាន់តែសកម្ម​ និងគ្រប់ជ្រុងជ្រោយឡើង ស្របតាមបរិបទជាក់ស្តែង និងទទួលបានលទ្ធផលជាក់ស្តែង។ ក្រៅពីការបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ​សម្តេចរដ្ឋសភាធិបតី ក៏គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងសៀងហៃបន្តទៀត។

នៅទីក្រុងសៀងហៃ សម្តេចរដ្ឋសភាធិបតី នឹងទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ហួង លីស៊ីន (Huang Lixin) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនក្រុងសៀងហៃ និងទស្សនាតំបន់ឧស្សាហកម្មក្រុងសៀងហៃ ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជន​ និងប្រជាជន ដែលជាលទ្ធភាពដ៏សំខាន់នៅក្នុងការជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌ ដើម្បីនាំផលប្រយោជន៍ជូនប្រជាពលរដ្ឋ​ និងប្រទេសទាំងសងខាងឱ្យកាន់តែសម្បូរបែបថែមទៀត។

ចំណែកសមាជិកគណៈប្រតិភូផ្សេងទៀត ក៏នឹងមានជំនួបពិភាក្សាការងារជាមួយសមភាគីចិន នៅក្នុងនោះមានជំនួបពិភាក្សាការងារកម្រិតក្រុមមិត្តភាពសភាប្រទេសទាំងពីរ ជំនួបពិភាក្សាការងាររវាងគណៈកម្មការសភាទទួលបន្ទុកកិច្ចការបរទេស និងជំនួបពិភាក្សាការងារក្នុងកម្រិតអគ្គលេខាធិការដ្ឋានសភាជាដើម។

សាធារណរដ្ឋប្រជាមានិតចិន ជាប្រទេសទី៤ដែលសម្តេចប្រធានរដ្ឋសភាបានបំពេញទស្សនកិច្ចផ្លូវការនៅក្រៅប្រទេសនៅក្នុងរយៈពេល១ឆ្នាំនៃដើមអាណត្តិរដ្ឋសភានីតិកាលទី៧។ សម្តេចប្រធានរដ្ឋសភា បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ឡាវ ថៃ និងប្រទេសបារាំង។ នៅដើមនីតិកាលទី៧នេះ រដ្ឋសភាកម្ពុជាបានបំពេញតួនាទីការទូតសភាយ៉ាងសកម្ម ដោយបានខិតខំពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសជាមិត្ត ស្របតាមគោលការណ៍ «រក្សាចាស់ បង្កើតថ្មី»។

ការទូតសភាដើរតួនាទីកាន់តែសំខាន់ខ្លាំងឡើងនៅក្នុងកិច្ចការពារអធិបតេយ្យភាព ឯករាជ្យជាតិ និងការអភិវឌ្ឍរបស់កម្ពុជា ក៏ដូចជាការរួមចំណែកពង្រឹងគោលការណ៍ពហុនិយម លើកកម្ពស់វប្បធម៌សន្ទនា ដើម្បីធានាការពារសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម​ និងការអភិវឌ្ឍប្រកបដោយចីរភាពដល់តំបន់​ និងពិភពលោក​ ក្នុងបរិបទកំពុងប្រឈមការប្រែប្រួលមិនទៀងទាត់​ និងឆាប់រហ័ស​ ការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ និងសន្តិសុខមិនមែនប្រពៃណី ដូចជាជំងឺឆ្លង និងការប្រែប្រួលអាកាសធាតុជាដើម​ ៕

អត្ថបទដែលជាប់ទាក់ទង