គណៈប្រតិភូនៃមហាវិទ្យាល័យបញ្ជាការសេនាធិការបង់ក្លាដេស អញ្ជើញបំពេញទស្សនៈកិច្ចនៅយោធភូមិភាគទី៤
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ជុយ សីហា មេបញ្ជាការរង យោធភូមិភាគទី៤ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមឧត្តមសេនីយ៍ ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ នៅកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំសហការី ចូលរួមទទួលបដិសណ្ឋារកិច្ច គណ:ប្រតិភូនៃមហាវិទ្យាល័យបញ្ជាការសេនាធិការបង់ក្លាដេស អញ្ជើញបំពេញទស្សនៈកិច្ច នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ។
គណ:ប្រតិភូនៃមហាវិទ្យាល័យបញ្ជាការសេនាធិការបង់ក្លាដេស ដឹកនាំដោយលោក វរសេនីយ៍ឯក អេ ខេ អ៊ែម ណាសមូស សាដាត (A K M NAZMUS SADAT) ព្រមទាំង អស់លោក លោកស្រី ប្រតិភូអមដំណើរ។
ឧត្តមសេនីយ៍ត្រី ជុយ សីហា មេបញ្ជាការរង យោធភូមិភាគទី៤ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ មានសេចក្តីរំភើបរីករាយជាខ្លាំង និងសូមសម្តែងនូវកិច្ចស្វាគមន៍ប្រកបដោយមនោសញ្ចេតនា និងការគោរពរាប់អានយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះគណ:ប្រតិភូនៃមហាវិទ្យាល័យបញ្ជាការសេនាធិការបង់ក្លាដេស ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំយោធភូមិភាគទី៤ នាឱកាសនេះ ស្របពេលដែលប្រទេសកម្ពុជា កំពុងមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕