ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ជួបសំណេះសំណាលជាមួយគណៈប្រតិភូ នាយកដ្ឋានកិច្ចការកម្មសិទ្ធិបោះពុម្ពផ្សាយ ភាសាបរទេសរបស់ចិន
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបសំណេះសំណាលជាមួយ ឯកឧត្តម Du Zhanyuan ប្រធាននាយកដ្ឋានកិច្ចការកម្មសិទ្ធិបោះពុម្ពផ្សាយ ភាសាបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។
ជំនួបសំណេះសំណាលនេះ ក្នុងគោលបំណង ពង្រឹងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ លើការផ្សព្វផ្សាយតំបន់អង្គរ ដែលជាសម្បត្តិបេតិកភណ្ឌកាន់ពិភពលោក ព្រមទាំងការទាក់ទាញចំណាប់អារម្មណ៍ របស់ប្រជាជនចិន ឱ្យឈានទៅរកការពង្រីកទីផ្សារទេសចរណ៍ កាន់តែទូលំទូលាយថែមទៀត៕