**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

លោក ណុប ដារ៉ា និងលោក ផាន់ ឫទ្ធិពល ដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពី “ការពង្រឹងកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់” សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល និងលោក ផាន់ ឫទ្ធិពល ប្រធានលេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោតបានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពី “ការពង្រឹងកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់” សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដោយបានការអញ្ជើញចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំងបី រដ្ឋបាលក្រុង-ស្រុកទាំង១៣ លោកលោក-ស្រីតំណាងគណបក្សនយោបាយ សហគមន៍ អង្គការមិនមែនរដ្ឋាភិបាល និងលោក-លោកស្រីមន្ត្រី ល.ខ.ប កណ្ដាលផងដែរ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ លោក ណុប ដារ៉ា អភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្តាល និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អ្នកពាក់ព័ន្ធនានា ដែលកន្លងមកតែងតែបាន ចូលរួមអនុវត្ត និងគោរពតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ប្រកបដោយស្មារតី ទទួលខុសត្រូវ និងភាពថ្លៃថ្នូរ មន្ត្រីបោះឆ្នោតភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធត្រូវរួបរួមគ្នាគោរពច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងក្រមសីលធម៌ឱ្យបានខ្ជាប់ខ្ជួន។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ចំពោះបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកណ្តាល ដែលមាន ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធាន ឯកឧត្តមបានដាក់ចេញនូវផែនការការពារ បានកំណត់យ៉ាងច្បាស់អំពីគោលបំណង មុខសញ្ញា និងគោលដៅសំខាន់ៗដែលត្រូវការពារជាអាទិភាព ព្រមទាំងរៀបចំយន្តការរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត និងរៀបចំកម្លាំងការពារយ៉ាងជាក់លាក់ ដើម្បីឱ្យដំណើរការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខល្អប្រសើរ មានសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម នឹងបន្តផ្តល់ការគាំទ្រ កិច្ចសហការជាមួយអាជ្ញាធរបោះឆ្នោតគ្រប់លំដាប់ថ្នាក់ដើម្បី៖ធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ក្នុងក្របខណ្ឌ ខេត្តកណ្តាល ប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព គ្មានការគំរាមកំហែងគ្មានការបំភិតបំភ័យ គ្មានអំពើហិង្សាផ្សេងៗ និងសម្រេចបានជោគជ័យការពារសន្តិសុខ និងសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងរក្សាស្ថិរភាពសម្រាប់ខេត្តកណ្តាលទាំងមូល ចាត់វិធានការបង្ការ រារាំង ទប់ស្កាត់ និងបង្ក្រាបរាល់អំពើល្មើស អំពើវិទ្ធង្សនា និងអំពើ ភេរវកម្មផ្សេងៗ ដែលអាចបង្កឱ្យមានការរាំងស្ទះដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោត។

លោក ផាន់ ឫទ្ធិពល ប្រធានលេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោតបានឱ្យដឹងថា ការចុះបញ្ជីបោះឆ្នោត និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤

លោកបន្តថា លទ្ធផលបណ្តោះអាសន្ននៃការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ និងការចេញប័ណ្ណជូនអ្នកសង្កេតការណ៍ជាតិ សម្រាប់សង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ភ្នាក់ងារគណបក្សនយោបាយ ១.គណបក្សប្រជាជនកម្ពុជា ឃុំ-សង្កាត់១២៧ ភ្នាក់ងារ១២៧ សរុប២៦៦ ស្រី៧៧ ២.គណបក្សហ្វ៊ុនសុិនបុិច ឃុំ-សង្កាត់១២៧ ភ្នាក់ងារ២៨ ស្រី៧ ចំនួនភ្នាក់ងារសរុប៣០១ ស្រី៨៤ និងអ្នកសង្កេការណ៍ជាតិ ១.សហភាពសហព័ន្ធយុវជនកម្ពុជា គ.ជ.ប អនុញ្ញាតសរុប២៥៩ ស្រី១១៧ ល.ខ.ប ចេញប័ណ្ណសរុប២៥៩ ស្រី១១៧ ២.សមាគមរាជសីហ៍ គ.ជ.ប អនុញ្ញាតសរុប០៦ ល.ខ.ប ចេញប័ណ្ណសរុប០៦ ល.ខ.បបានចុះហត្ថលេខានិងបោះត្រាចំនួនសរុប២៦២ ស្រី១១៦ ៕

អត្ថបទដែលជាប់ទាក់ទង