អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយមន្ត្រីចូលនិវត្តន៍នៅឃុំក្របៅ ស្រុកកំចាយមារ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយមន្ត្រីចូលនិវត្តន៍ ចំនួន ៣៧០នាក់ នៅឃុំក្របៅ ស្រុកកំចាយមារ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក៏បាននាំយកថវិកាសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ប្រគល់ជូនមន្ត្រីចូលនិវត្តន៍ទាំង ៣៧០នាក់ ដោយក្នុងម្នាក់ៗថវិកា ចំនួន ១០ម៉ឺនរៀល៕