ចរាចរណ៍នៅខេត្តហៃណាន របស់ប្រទេសចិន ចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរៗ បន្ទាប់ពីព្យុះទីហ្វុង Yagi បានវាយប្រហារ
ហៃគូ៖ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃចន្ទថា ខេត្តកោះហៃណាន ភាគខាងត្បូងប្រទេសចិន បាននិងកំពុងដំណើរការឡើងវិញនូវបណ្តាញដឹកជញ្ជូនរបស់ខ្លួនឡើងវិញ បន្ទាប់ពីត្រូវបានវាយប្រហារដោយព្យុះទីហ្វុង យ៉ាហ្គី។
លោក Liu Peng អនុប្រធាននាយកដ្ឋានដឹកជញ្ជូនខេត្ត បានឲ្យដឹងថា ចរាចរណ៍ធម្មតាបានដំណើរការឡើងវិញក្នុងទិសដៅទាំងពីរនៅលើផ្លូវហាយវេធំៗឆ្លងកាត់កោះ គិតត្រឹមម៉ោង ៣រសៀល ហើយសេវាតាក់ស៊ី សេវាដឹកអ្នកដំណើរ និងអ្នកដំណើរក្នុងខេត្តបានដំណើរការឡើងវិញ។
អាកាសយានដ្ឋានអន្តរជាតិ Haikou Meilan ក្នុងទីរួមខេត្តបានដំណើរការឡើងវិញកាលពីថ្ងៃអាទិត្យ ហើយប្រហែលពីរភាគបីនៃសមត្ថភាពផ្លូវដែករបស់ខេត្តហៃណាន បានងើបឡើងវិញ។
ខេត្តហៃណាន ពេលនេះកំពុងអនុវត្តការងារស៊ើបអង្កេត និងបង្ការសម្រាប់គ្រោះថ្នាក់ភូមិសាស្ត្រក្រោយគ្រោះមហន្តរាយ នេះបើយោងតាមអាជ្ញាធរពាក់ព័ន្ធ។
Yagi ដែលជាព្យុះទីហ្វុងទី១១ នៃឆ្នាំបានបោកបក់នៅខេត្តហៃណាន កាលពីថ្ងៃសុក្រ មុនពេលនាំមកនូវការខូចខាតពាសពេញកោះនេះ។