**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម

ឧត្តមសេនីយ៍ឯក ចេវ ហាក់ អញ្ជើញអប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនជូនអ្នកបើកបរយានយន្តដឹកកម្មករ និងនិយោជិត និងកម្មករនិយោជិត

ភ្នំពេញ៖ សុវត្តិភាពចរាចរគឺផ្តើមចេញពីយើងទាំអស់គ្នានេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ក្នុងពិធីអប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសុវត្ថិភាពក្នុងការធ្វើដំណើរនិងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនជូនអ្នកបើកបរយានយន្តដឹកកម្មករ និងនិយោជិត និងកម្មករនិយោជិត វិធីនេះដោយមានការជួញចូលរួមពីឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គមនិងជាប្រធានក្រុមការងារ ស.ផ.ក លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ ពិធីអប់រំផ្សព្វផ្សាយនេះធ្វើនៅកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅបរិវេណរោងចក្រ HI-TECH APPAREL(CAMBODIA)CO.TTD នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់ពីបេឡាជាតិសន្តិសុខសង្គម និងអាជ្ញាធរពាក់ព័ន្ធ ដែលបានរៀបចំបង្កើតឲ្យមានកម្មវិធី អប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនាពេលនេះគឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូលរួមអនុវត្តនិងពង្រឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឲ្យកាន់តែទូលំទូលាយ។ ជាពិសេសឱ្យមហាជន និងសមីខ្លួនអ្នកបើកបរត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា។ក្នុងនាមអាជ្ញាធរខេត្តសូមអំពាវនាវដល់គ្រប់បណ្ដាលមន្ទីរស្ថាប័ន ជាពិសេសអង្គភាពជំនាញត្រូវមានផែនការគ្រប់គ្រង និងអនុវត្តឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយ ព្រមទាំងជួយផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានយល់ដឹងអំពីច្បាប់។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ និងឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បទមានប្រសាសន៍លើកឡើងថា៖ពិធីអប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសុវត្ថិភាពនាថ្ងៃនេះមានគោលបំណង៖ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ ការគោរពច្បាប់ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនដើម្បីចូលរួមចំណែកក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ បានបញ្ជាក់ថា៖ បច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងតែក្រើនរំលឹកឲ្យមន្ត្រីអនុវត្តច្បាប់ពង្រឹងការអនុវត្តច្បាប់និងការត្រួតពិនិត្យព្រមទាំងបានចេញបទបញ្ជាឲ្យអនុវត្តច្បាប់ចំពោះអ្នកបើកបរទាំងឡាយណាដែលប្រព្រឹត្តបទល្មើសចរាចរណ៍ ជាក់ស្ដែងត្រូវតែវាយខ្នោះតែម្ដងមិនបាច់សុំគោលការណ៍នោះទេ ដោយកុំខ្លាចការអន្តរាគមន៍ព្រោះមាននាយករដ្ឋមន្ត្រីជាបង្អែក។
ទន្ទឹមជាមួយគ្នានោះឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ បានធ្វើការអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់សូមមេត្តាខិតខំយកចិត្តទុកដាក់បង្កើនស្មារតីចូលរួមបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដោយបើកបរត្រូវគោរពច្បាប់ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ចប្រកបដោយសីលធម៌ និងការយោគយល់អធ្យាស្រ័យ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយាន្តទោះជិតឬឆ្ងាយ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ក្នុងពេលធ្វើដំណើរតាមរថយន្ត នឹងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ពិសេសត្រូវពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ ពិសេសមិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត ដើម្បីការពារអាយុជីវិតខ្លួនឯង គ្រួសារ និងសង្គមជាតិ៕

អត្ថបទដែលជាប់ទាក់ទង