**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland

ខេត្តស្វាយរៀង នឹងទទួលបានព្រឹត្តិការណ៍កីឡាពីរនៅខែតុលា​ និងខែវិច្ឆិកា​ ឆ្នាំ២០២៤​ ខាងមុខ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង​ បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ដើម្បីត្រៀមរៀបចំពិធីដង្ហែភ្លើងគប់កីឡា និងការប្រកួតកីឡាទូក នៅទីតាំងទន្លេរវៃគោ ខេត្តស្វាយរៀង។

កិច្ចពិភាក្សានេះមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម​ អភិបាលរងខេត្ត​ ថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពជំនាញក្រោមចំណុះ នៃអគ្គនាយកដ្ឋានកីឡាលោកអនុប្រធានមន្ទីរអប់រំយុវជន​ និងកីឡាខេត្ត​ លោកអភិបាលក្រុង​ លោកប្រធានមន្ទីរពាក់ព័ន្ធ​ តំណាងកងកម្លាំងទាំង៣​ និងប្រតិភូកីឡាមួយចំនួនទៀត។

ឯកឧត្តម​អភិបាលខេត្ត មានប្រសាសន៍ស្វាគមន៍ និងសម្តែងនូវអារម្មណ៍រីករាយដែលខេត្តស្វាយរៀងត្រូវបានសហព័ន្ធកីឡាជាតិរៀបចំអោយមានកម្មវិធីរត់ភ្លេីងគប់​ និងការប្រកួតកីឡាទូកដែលនិងឈានចូលមកដល់នាពេលខាងមុខ​ ទាំងនេះសបញ្ជាក់ឲ្យឃេីញថា​ ការរៀបចំរបស់ថ្នាក់ដឹកនាំខេត្តពីកម្មវិធីនីមួយប្រព្រឹត្តិទៅដោយរលូន​ និងបានរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ល្អ និងមានសន្តិភាពជូនពលរដ្ឋ។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់អំពីការផ្សព្វផ្សាយពិធីរត់ភ្លើងគប់ជុំវិញខេត្តទាំង០៥ រួមមានខេត្តកែប ព្រះសីហនុ កំពង់ឆ្នាំង ស្វាយរៀង និងបន្តទៅកាន់ខេត្តកណ្តាលចាប់ចេញដំណើរពីទីតាំង(ព្រែកជីកហ្វូណនតេជោ) រួចបន្តទៅដង្ហែទៅកាន់ពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីប្រកាសពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ពិធីរត់ភ្លើងគប់កីឡានឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤​ និងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ នឹងរៀបចំធ្វើឡើងនៅទីតាំងទន្លេរវ៉ៃគោ​ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ចាប់ពីថ្ងៃទី០៥ ដល់ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤​ ខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង