ក្រសួងរៀបចំដែនដី ចុះអនុស្សារណៈយោគយល់គ្នា ជាមួយគណៈស្ថាបត្យករកម្ពុជា ជាមួយបណ្តាសាកលវិទ្យាល័យ និងអង្គភាពសារព័ត៌មាន
ភ្នំពេញ៖ អនុស្សារណៈរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបណ្តាសាកលវិទ្យាល័យ ព្រមទាំងបណ្តាញផ្សព្វផ្សាយព័ត៌មាន គឺជាការប្រមូលផ្តុំនូវបញ្ញាវ័ន្ត ដើម្បីកសាងធនធានមនុស្ស ពង្រឹងស្ថាប័នទាំងក្រសួងនិងដៃគូ និងការលើកទឹកចិត្តមនុស្សឱ្យមានការចូលរួម។
នេះជាការឆ្លើយតបយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលកំណត់ធនធានមនុស្សជាកត្តាស្នូល រួមទាំងឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់សាធារណៈដែលដឹកនាំដោយក្រសួងមុខងារសាធារណៈ។
សូមគូសបញ្ជាក់ជូនថា នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ នាទីស្តីការក្រសួង មានរៀបចំពិធីអនុស្សារណៈយោគយល់គ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈស្ថាបត្យករកម្ពុជា ជាមួយបណ្តាសាកលវិទ្យាល័យ និងអង្គភាពសារព័ត៌មាន ។