**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ ដល់នាយ-ពលទាហាន**ឯកឧត្តម សុខ ពុទ្ធិវុធ៖ និស្សិតគ្រប់រូបត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល**ចិនបន្ថែមក្រុមហ៊ុនអាមេរិកចំនួន៧ ទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបាន**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅឡូសអេនជឺលេស ចំពេលមានការព្រមានអំពីអាកាសធាតុដ៏គ្រោះថ្នាក់**គណ:កម្មការទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច រដ្ឋសភា ប្រជុំត្រៀមចុះស្វែងយល់ការងារ ទទួលបន្ទុក តាមរាជធានី-ខេត្ត

សម្តេចប្រធានព្រឹទ្ធសភា ចែករំលែកមេរៀនចំនួន២ ដែលអាស៊ាន កំពុងធ្វើដើម្បីការពារសុខសន្តិភាព និងជំរុញវិបុលភាព ឆ្លើយតបនឹងការព្រួយបារម្ភ នៃការវិវឌ្ឍ នៃស្ថានភាពពិភពលោក

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកមេរៀនចំនួន២ ដែលអាស៊ាន បាននិងកំពុងធ្វើ នៅក្នុងបេសកកម្មជំរុញការការពារសុខសន្តិភាព និងការជំរុញវិបុលភាព ឆ្លើយតបនឹងការព្រួយបារម្ភនៃការវិវឌ្ឍនៃស្ថានភាពពិភពលោកនាពេលបច្ចុប្បន្ន។

សម្តេចតេជោ បានចែករំលែកមេរៀននេះ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាចំណេះដឹងពិភពលោក លើកទី ២៥ ក្រោមប្រធានបទ «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន» នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ ដែលត្រូវបានរៀបចំឡើងដោយលោកបណ្ឌិត ឆាង ដេ វ៉ាន់ (CHANG Dae-whan) ប្រធានសាជីវកម្មសារព័ត៌មានមេហ្គីយ៉ុង (Maekyung) និងស្ថាបនិកនៃវេទិកាចំណេះដឹងពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃនេះ សម្តេចចង់ចែករំលែកនូវមេរៀនមួយចំនួន ទាក់ទងនឹងអ្វីដែលអាស៊ាន បាននិងកំពុងធ្វើ នៅក្នុងបេសកកម្មរួមរបស់យើង នៅក្នុងការជំរុញការការពារសុខសន្តិភាព និងការជំរុញវិបុលភាពសម្រាប់តំបន់ ក្នុងកាលៈទេសៈដែលយើងបានជួបប្រទះនូវបញ្ហាប្រឈមរាប់មិនអស់ នារយៈកាលជិត ៦ទសវត្សរ៍កន្លងមក។ សម្តេចចង់បែងចែកបទបង្ហាញរបស់សម្តេចជា ២ផ្នែក។

ផ្នែកទី១៖ គឺទាក់ទងនឹងសន្តិសហវិជ្ជមាន ដែលពាក់ព័ន្ធនឹងសំណួរថា តើអាស៊ានមានរូបមន្តអ្វី ដើម្បីរក្សា និងជំរុញសន្តិសហវិជ្ជមាន?

ក្នុងរយៈពេលជិត ៦០ឆ្នាំ នៃការបង្កើតអាស៊ាន, មានការព្យាករណ៍មិនតិចទេ ដែលថាអង្គការតំបន់មួយនេះនឹងមិនអាចទទួលជោគជ័យ ដោយសារភាពខុសគ្នាជាច្រើនរវាងប្រទេសសមាជិក, ទាំងផ្នែកប្រព័ន្ធដឹកនាំនយោបាយ សេដ្ឋកិច្ច ជាតិសាសន៍ វប្បធម៌ និងភាសា ជាដើម។ ប៉ុន្តែ អាស៊ានមិនបានចុះអន់ថយនោះទេ គឺមានតែរឹងមាំឡើង ហើយប្រទេសជាច្រើន ចង់បានអាស៊ានធ្វើជាដៃគូ ចង់ប្រើប្រាស់វេទិកាជាទៀងទាត់ដែលដឹកនាំដោយអាស៊ាន ដោយពួកគេទទួលស្គាល់ភាពចាំបាច់ (relevance) នៃវេទិកាអាស៊ាន មជ្ឈភាពអាស៊ាន និងអំណាចកោះប្រជុំ (convening power) របស់អាស៊ាន ដែលអាចមានឥទ្ធិពលប្រមូលផ្តុំគ្រប់តួអង្គសំខាន់ៗនៅក្នុងពិភពលោក។ ជាក់ស្តែង មកទល់បច្ចុប្បន្ន មានប្រទេសចំនួន ៥៤ប្រទេស ដែលបានក្លាយជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ (TAC) និងមានអង្គទូត និងស្ថានតំណាងប្រចាំអាស៊ាន ចំនួន ៩៥ប្រទេស។

សន្តិសហវិជ្ជមាន ទាំងផ្ទៃក្នុងអាស៊ានក្តី ទាំងជាមួយតួអង្គខាងក្រៅក្តី អាចកើតមានឡើងបាន ដោយសារតែអាស៊ានតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍សំខាន់ៗ ដែលមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន ដែលគោលការណ៍ភាគច្រើនសុទ្ធតែមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិផងដែរ។ សម្រាប់ផ្ទៃក្នុងអាស៊ាន យើងអាចរក្សាសាមគ្គីភាពផ្ទៃក្នុងបានស្អិតរមួត ដោយសារតែគោលការណ៍សំខាន់២ គឺ៖ ការសម្រេចដោយកុងសង់ស៊ីស និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា។ កុងសង់ស៊ីស គឺដើម្បីធានាថា ប្រទេសសមាជិកទាំងអស់សុទ្ធតែមានសិទ្ធិស្មើៗគ្នា មិនថាតូចឬធំ មានឬក្រ ហើយទាំងអស់គ្នាមានលទ្ធភាពពេញលេញ ក្នុងការចូលរួមចំណែកកសាងសហគមន៍មួយ ដែលបម្រើប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង បានអនុញ្ញាតឱ្យប្រទេសសមាជិកនីមួយៗ ជ្រើសរើសមាគ៌ាដឹកនាំប្រទេស និងអភិវឌ្ឍសេដ្ឋកិច្ច ស្របទៅតាមទិដ្ឋភាព និងតម្រូវការជាក់ស្តែងនៃប្រទេសរបស់ខ្លួន ក្នុងគោលដៅរក្សាឱ្យបាននូវសន្តិភាព សាមគ្គីភាព និងភាពសុខដុម។

ជាមួយតួអង្គខាងក្រៅ គោលការណ៍សំខាន់របស់អាស៊ាន គឺគោលការណ៍អព្យាក្រឹត ការជំរុញការដោះស្រាយបញ្ហាដោយសន្តិវិធី ការសន្ទនា និង ការជំរុញកិច្ចសហប្រតិបត្តិការ ដោយផ្តោតលើការកសាងមិត្តភាព និងភាពជាដៃគូជាមួយបណ្តាគ្រប់ភាគីទាំងអស់។ អាស៊ានមិនបានជ្រើសរើសភាគីណាមួយ ហើយចោលភាគីណាមួយនោះឡើយ ប៉ុន្តែ បានធ្វើជាមិត្តដែលអាចជឿជាក់ និងពឹងពាក់បានសម្រាប់ដៃគូទាំងអស់ ទាំងក្នុង និងក្រៅតំបន់។ ដោយសារគោលការណ៍នេះហើយ ប្រទេសជាបន្តបន្ទាប់បានស្នើចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅតំបន់អាស៊ីអាគ្នេយ៍ (TAC) ចំណែកឯប្រទេសដែលជាដៃគូផ្លូវការ ក៏តែងតែបានស្នើសុំដំឡើងកម្រិតនៃកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងមានខ្លឹមសារជាយុទ្ធសាស្ត្រ បន្ថែមទៀត។

អាស៊ានតែងតែផ្តល់សារសំខាន់បំផុតទៅដល់ការពង្រឹងមជ្ឈភាពរបស់ខ្លួន ហើយបានស្នើឱ្យដៃគូទាំងអស់គោរពគោលការណ៍នេះ ទាំងពាក្យសម្តី និងការអនុវត្តជាក់ស្តែង ដើម្បីធានាថាអាស៊ាននឹងនៅតែបន្តដើរតួនាទីស្នូល និងនាំមុខនៅក្នុងការលើកកម្ពស់ និងថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ យន្តការដែលដឹកនាំដោយអាស៊ាន បានផ្តល់លទ្ធភាពឱ្យអង្គការតំបន់របស់យើងអាចកោះប្រជុំ ជាពិសេស កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និង វេទិកាតំបន់អាស៊ាន ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំពីបណ្តាប្រទេសដៃគូជាច្រើន រួមទាំងប្រទេសមហាអំណាចផងដែរ ដើម្បីផ្លាស់ប្តូរយោបល់គ្នា និង ស្វែងរកដំណោះស្រាយ សម្រាប់ឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលជាកង្វល់ និង ប្រយោជន៍រួម។
លើសពីនេះ យន្តការរបស់អាស៊ាន ក៏បានចូលរួមចំណែកយ៉ាងសន្ធឹកសន្ធាប់ ក្នុងការសម្របសម្រួលឱ្យមានការសន្ទនាប្រកបដោយការស្ថាបនា ការកសាងទំនុកចិត្ត និងការជឿជាក់រវាងគ្នា និង ការជំរុញកិច្ចសហប្រតិបត្តិការដែលនាំមកនូវប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដែលតាមរយៈនេះ អាស៊ានបានចូលរួមកាត់បន្ថយភាពតានតឹង ភាពមិនទុកចិត្តគ្នា និងការខ្វែងគំនិតគ្នា រវាងតួអង្គសំខាន់ៗ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និង សន្តិសុខ ជារួម។

សម្រាប់អាស៊ាន សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់អ្វីៗគ្រប់យ៉ាងទាំងអស់ ហើយប្រទេសសមាជិកបានធ្វើការយ៉ាងសស្រាក់សស្រាំរវាងគ្នាឯងផង និងជាមួយដៃគូផង ដើម្បីធានាថា អាស៊ាននៅតែបន្តជាតំបន់សន្តិភាព ស្ថិរភាព និងសន្តិសុខ។ អាស៊ានតែងតែមានភាពបុរេសកម្មនៅក្នុងការជំរុញរបៀបវារៈសន្តិភាព។ ជាក់ស្តែង, ការចរចាសន្តិភាពរបស់កម្ពុជា ក៏មានការរួមចំណែកយ៉ាងសំខាន់ពីប្រទេសសមាជិកអាស៊ាន ដូចជា ឥណ្ឌូនេស៊ី និង ថៃ តាំងពីមុនពេលដែលកម្ពុជាចូលជាសមាជិកអាស៊ានម្ល៉េះ។ ហើយក្នុងពេលដែលមីយ៉ាន់ម៉ា មានបញ្ហាផ្ទៃក្នុង និងអសន្តិសុខ ដែលអាចប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ និង បង្កឱ្យមានវិបត្តិមនុស្សធម៌ឆ្លងដែន អាស៊ានក៏មានយន្តការផ្ទាល់ខ្លួនដើម្បីជួយមីយ៉ាន់ម៉ា ទៅរកប្រក្រតីភាពឡើងវិញ ទន្ទឹមនឹងការគោរពភាពជាម្ចាស់របស់មីយ៉ាន់ម៉ា ទៅលើនយោបាយផ្ទៃក្នុងរបស់ខ្លួន។ ប្រទេសដែលកំពុងខ្វែងគំនិតគ្នាដោយតានតឹងយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែអាចឆ្លៀតប្រើប្រាស់វេទិការបស់អាស៊ាន ដើម្បីបញ្ជាក់ជំហររបស់គេ និង ជំរុញការយល់ពីគ្នាទៅវិញទៅមក ដោយផ្អែកលើការសន្ទនា។

អាស៊ានតែងតែគាំទ្រជានិច្ចនូវការសន្ទនា និងកិច្ចសហប្រតិបត្តិការ ដែលបង្កើនការជឿទុកចិត្តគ្នា ប៉ុន្តែអាស៊ានមិនគាំទ្រការឯកភាពគ្នា ដើម្បីតតាំងនឹងភាគីណាមួយឡើយ ជាក់ស្តែង អាស៊ានគឺមិនមានបង្កើតជាសម្ព័ន្ធមិត្តយោធារវាងប្រទេសសមាជិក និង ជាមួយមហាអំណាចណាមួយ ដើម្បីតតាំងជាមួយមហាអំណាចណាមួយនោះដែរ។ អាស៊ានក៏មានការតាំងចិត្តខ្ពស់នៅក្នុងការរំសាយ និង មិនរីកសាយអាវុធមហាប្រល័យ ដូចដែលបានស្តែងចេញតាមរយៈសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ហើយដែលប្រទេសសមាជិកកំពុងធ្វើការយ៉ាងជិតស្និតជាមួយរដ្ឋ ដែលមានអាវុធនុយក្លេអ៊ែរ ដើម្បីជំរុញឱ្យពួកគេយល់ព្រមចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញានេះ ដោយមិនមានខបម្រុង។ ភាពសកម្មរបស់អាស៊ាន នៅក្នុងការរក្សាសន្តិភាព និងស្ថិរភាព, និងឆន្ទៈដ៏ស្មោះត្រង់របស់អាស៊ាន នៅក្នុងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ គោរពគោលការណ៍ពហុភាគីនិយម រក្សាអព្យាក្រឹតភាព និងការជំរុញការសន្ទនា និងពិគ្រោះយោបល់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងការខ្វែងគំនិតគ្នា គឺសុទ្ធតែជាមូលដ្ឋានគន្លឹះនៃទំនុកចិត្ត ដែលប្រទេសដៃគូមានទៅលើអាស៊ាន ហើយកត្តាទាំងនេះ ធ្វើឱ្យពួកគេចង់ប្រើប្រាស់វេទិកាអាស៊ាន ដើម្បីចូលរួមដោយប្រសិទ្ធភាព នៅក្នុងការជំរុញការដោះស្រាយបញ្ហាសន្តិសុខ និងបញ្ហាប្រឈមតំបន់ និងសាកលនានា តាមយន្តការពហុភាគីដែលដឹកនាំដោយអាស៊ាន។

ផ្នែកទី ២៖ ស្តីពីការជំរុញវិបុលភាព។

នៅពេលអាស៊ានបង្កើតដំបូង, នៅឆ្នាំ១៩៦៧ សមាជិកស្ទើរតែទាំងអស់ គឺសុទ្ធតែជាប្រទេសដែលទើបទទួលបានឯករាជ្យពីអាណានិគម។ នៅពេលដែលអាស៊ានបញ្ចូលសមាជិកបន្ថែម ដែលមានកម្ពុជា, ឡាវ, មីយ៉ាន់ម៉ា និងវៀតណាម ក៏មានទស្សនៈមួយចំនួនដែលបង្ហាញពីទុទិដ្ឋិនិយមថា ការបញ្ចូលសមាជិកទាំងនេះ នឹងធ្វើឱ្យសេដ្ឋកិច្ច និង សមាហរណកម្មអាស៊ាន មានភាពយឺតយ៉ាវ។ ប៉ុន្តែ ជាក់ស្តែងសេដ្ឋកិច្ចរបស់អាស៊ានទាំងមូល.ពាណិជ្ជកម្មរវាងអាស៊ាន ជាមួយដៃគូ និងវិនិយោគពីខាងក្រៅមកកាន់អាស៊ាន គឺពុំមានថមថយនោះទេ គឺមានតែរីកកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីជាពេលខ្លះ ក្នុងបរិបទសកល បានជួបប្រទះនឹងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងណាក៏ដោយ។

ពីតំបន់ដែលរត់តាមការអភិវឌ្ឍ ទៅជាតំបន់ដែលចូលរួមជួយដឹកនាំកំណើនសេដ្ឋកិច្ចតំបន់ និង សកល, អាស៊ានបានក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ៥ នៅលើពិភពលោក ដែលមាន ផ.ស.ស ជាង ៣ទ្រីលានដុល្លារអាមេរិក មានអំណាចចាយវាយធំជាមួយនឹងទីផ្សារដែលមានប្រជាជនលើសពី ៦៥០លាននាក់ ជាទីប្រជុំនៃរោងចក្រកម្មន្តសាល កម្លាំងផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ប្រទាក់ក្រឡា និងជាបណ្តុំនៃបណ្តាញពាណិជ្ជកម្មដ៏ធំទូលាយនៅទូទាំងពិភពលោក។

ដោយមើលឃើញថាពាណិជ្ជកម្ម និងការវិនិយោគគឺជាកត្តាគន្លឹះនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័ស និងការលើកកម្ពស់ជីវភាពប្រជាជនរាប់លាននាក់ឱ្យចេញចាកផុតពីភាពក្រីក្រ អាស៊ានបានផ្តល់អាទិភាពខ្ពស់បំផុតទៅដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ជាពិសេសការបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូជាច្រើន ដូចជា កូរ៉េ, ចិន, ជប៉ុន, អូស្រ្តាលី, នូវែលហ្សេឡង់, ឥណ្ឌា, ហុងកុង និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។ ក្នុងនាមជាប្រទេសដែលទទួលផលចំណេញពីការធ្វើសមាហរណកម្មទាំងអស់នេះ កម្ពុជាគាំទ្រជានិច្ចនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលសេរី បើកចំហ មានបរិយាប័ន្ន យុត្តិធម៌ និងតម្លាភាព ដោយមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។
ដើម្បីធានាដល់ការអនុវត្ត និងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់នេះ ឱ្យមានប្រសិទ្ធភាពបំផុត អាស៊ានបានធ្វើការយ៉ាងសកម្មជាមួយដៃគូ ដើម្បីធ្វើសុខដុមនីយកម្មក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្ម និង ការវិនិយោគ ពង្រីកទីផ្សារ និងកសាងសមត្ថភាពដល់ប្រទេសសមាជិក។ ក្រុមប្រឹក្សាធុរកិច្ចអាស៊ានក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សារភ្ជាប់ទំនាក់-ទំនងដ៏ល្អជាមួយក្រុមប្រឹក្សាធុរកិច្ចរបស់ប្រទេសដៃគូ តាមរយៈការរៀបចំឱ្យមានវេទិកាផ្លាស់ប្តូរ យោបល់ ការផ្សព្វផ្សាយពីសក្តានុពលធុរកិច្ច ការស្វែងរកកាលានុវត្តភាពរួម និងការកៀគរធន-ធានហិរញ្ញវត្ថុសម្រាប់ការវិនិយោគនៅក្នុងតំបន់។ សេដ្ឋកិច្ចតំបន់ បានងើបឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីរងផលប៉ះពាល់ការពីការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយបន្តរក្សាកំណើនមួយខ្ពស់ បើប្រៀបធៀបទៅនឹងតំបន់មួយចំនួន
ទៀត។

យ៉ាងណាក្តី អាស៊ានក៏បាននិងកំពុងគិតគូរស្វែងរកប្រភពកំណើនថ្មី ដូចជា សេដ្ឋកិច្ចឌីជីថល អន្តរកាលបៃតង ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់កាន់តែប្រសើរ ការតភ្ជាប់ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនឹងអនុញ្ញាតឱ្យតំបន់យើងបន្តសម្រេចបាន មិនត្រឹមតែកំណើនសេដ្ឋកិច្ចខ្ពស់ប៉ុណ្ណោះទេ ថែមទាំងមានភាពធន់ និង ចីរភាពនៃកំណើន ផងដែរ។ អាទិភាពទាំងអស់ ត្រូវបានរំលេចយ៉ាងច្បាស់នៅក្នុងការរៀបចំ ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ ក៏ដូចជាផែនការយុទ្ធសាស្ត្រនៃសសរស្តម្ភទាំងបីរបស់សហគមន៍អាស៊ានផងដែរ។

អាស៊ានបានប្រកាន់ខ្ជាប់នូវគោលការណ៍បរិយាប័ន្ន នៅក្នុងការកសាងសហគមន៍របស់ខ្លួន ដោយផ្តោតលើប្រជាជន និង យកប្រជាជនជាស្នូល ជាមួយនឹងចក្ខុវិស័យមិនទុកកន្លែងណាមួយ ឬ ប្រជាជនណាម្នាក់ចោលនោះទេ។ ដូច្នេះ បន្ថែមពីលើអាទិភាពក្នុងការកសាងវិបុលភាពនៅក្នុងតំបន់ អាស៊ានក៏បានខិតខំប្រឹងប្រែងក្នុងការបង្រួមគម្លាតនៅក្នុងប្រទេសសមាជិកនីមួយៗ និង រវាងប្រទេសសមាជិក រួមទាំងតាមរយៈការអនុវត្ត គំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង