**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ ដល់នាយ-ពលទាហាន**ឯកឧត្តម សុខ ពុទ្ធិវុធ៖ និស្សិតគ្រប់រូបត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល**ចិនបន្ថែមក្រុមហ៊ុនអាមេរិកចំនួន៧ ទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបាន

មនុស្សស្លាប់បន្តកើនដល់៨២នាក់ បាត់ខ្លួន៦៤នាក់ និងរបួស៧៥២នាក់ ក្រោយការវាយប្រហារនៃព្យុះទីហ្វុង Yagi នៅប្រទេសវៀតណាម

ហាណូយ៖ ក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់នៃស្ថានការណ៍ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនៅប្រទេសវៀតណាម បានឲ្យដឹងនៅថ្ងៃអង្គារនេះថា គ្រោះទឹកជំនន់ និងរអិលបាក់ដី ដែលបង្កឡើងដោយព្យុះទីហ្វុងកំណាច Yagi បានបន្តផ្តាច់ជីវិតមនុស្សសរុបកើនដល់ យ៉ាងហោច៨២នាក់ ខណៈ៦៤នាក់ទៀតបាត់ខ្លួន និង៧៥២នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤។

តំបន់ភាគខាងជើងប្រទេសវៀតណាម រួមទាំងរដ្ឋធានីហាណូយ ត្រូវបានរំពឹងថា នឹងបន្តប្រឈមការជន់លិចធ្ងន់ធ្ងរ។ ទល់ពេលនេះ ទឹកជំនន់បានជន់លិចផ្ទៃដី ១៤៨,៦០០ហិកតា ឬស្មើនឹងជិត៧ភាគរយ នៃវាលស្រែទាំងអស់ នៅភាគខាងជើងវៀតណាម ព្រមទាំងផ្ទៃដីដំណាំសម្រាប់លក់យកប្រាក់ ២៦,១០០ហិកតា ហើយបង្កការខូចខាតចំពោះលំនៅដ្ឋាន រហូតដល់ជិត៥០,០០០ខ្នង។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ ស្ពានឆ្លងទន្លេមួយខ្សែ បានបាក់នៅខេត្ត Phu Tho ដែលបន្សល់ទុកមនុស្ស៨នាក់ នៅបន្តបាត់ខ្លួន ហើយជាហេតុជំរុញឱ្យអាជ្ញាធរហាមឃាត់ស្រុង ឬរឹតត្បិតការធ្វើចរាចរណ៍ នៅលើស្ពានដទៃទៀត ដែលឆ្លងទន្លេដូចគ្នានោះ រួមមានទាំងស្ពាន Chuong Duong ដែលជាស្ពានធំបំផុតមួយ នៅទីក្រុងហាណូយ។

គួរបញ្ជាក់ថា ព្យុះទីហ្វុង Yagi បានបោកបក់ដល់ឆ្នេរភាគឦសានប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ដោយបាននាំមកជាមួយ នូវភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា ដែលបង្កជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី។ មុនមកដល់វៀតណាម ព្យុះនេះបានវាយប្រហារលើប្រទេសហ្វីលីពីន និងកោះ Hainan នៃភាគខាងត្បូងប្រទេសចិន ហើយក៏បានឆក់យកជីវិតមនុស្សមួយចំនួន ផងដែរ។

អត្ថបទដែលជាប់ទាក់ទង