**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្តល់ការណែនាំពីរបៀបផ្តល់សេវាថែទាំព្យាបាលដោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យ ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រមក្រោមឱវាទក្រសួង

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការណែនាំពីរបៀបផ្តល់សេវាថែទាំព្យាបាលដោយក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យ ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៩០៣នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្នុងវិស័យសុខាភិបាលគ្រប់ ឋានានុក្រមឱ្យចាប់អារម្មណ៍ថា វិស័យសុខាភិបាល គឺជាឧស្សាហកម្មនៃសេវាកម្ម ដូច្នេះ មន្ទីរពេទ្យគ្រប់កម្រិត និងមណ្ឌលសុខភាពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ រៀបចំការផ្តល់សេវារបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពជាជំហ៊ានៗ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនដល់មន្ទីរពេទ្យ ជាពិសេសសម្រាប់មន្ទីរពេទ្យបង្អែកស្រុក ខេត្ត គ្រប់កម្រិត ឱ្យបង្កើតយន្តការពិនិត្យ និងព្យាបាលជំងឺដោយក្រុមគ្រូពេទ្យដែលមានពហុជំនាញ ជួបជជែកពិភាក្សាគ្នាលើការផ្តល់រោគវិនិច្ឆ័យ-វិធីសាស្ត្រព្យាបាល និងការតសមដានបន្ត។ ក្នុងការអនុវត្តគំនិតផ្តួចផ្តើមនេះ ថ្នាក់ដឹកនាំនៅតាមឋានានុក្រមបន្តបន្ទាប់ត្រូវចូលរួមអនុវត្តទៅតាមតួនាទី និងភារកិច្ច ដើម្បីធានាឱ្យមានខ្សែគណនេយ្យភាពពីប្រធានស្ថាប័ន រហូតដល់អ្នកអនុវត្តផ្ទាល់នៅតាមមន្ទីរពេទ្យ។ ទន្ទឹមនឹងនេះ ប្រធានមន្ទីរពេទ្យត្រូវ(១)រៀបចំឱ្យមានក្រុមគ្រូពេទ្យដែលជំនាញចំរុះ(Multi-disciplinary team) ដោយប្រមូលផ្តុំគ្រូពេទ្យជំនាញនៅក្នុងមន្ទីរពេទ្យសម្រាប់ពិនិត្យជំងឺ ជាពិសេសជំងឺដែលមានស្ថានភាពស្មុគ្រស្មាញ (២)រៀបចំឱ្យមានកិច្ចប្រជុំបច្ចេកទេសប្រចាំសប្តាហ៍ពហុផ្នែក ដោយអញ្ជើញគ្រូពេទ្យជំនាញពីផ្នែកដែលពាក់ព័ន្ធមកពិភាក្សាលើករណីជំងឺដែលស្ថានភាពស្មុគ្រស្មាញ ដើម្បីរកវិធីសាស្រ្តព្យាបាលឱ្យកាន់តែមានភាពសមស្រប និងកត់ត្រាបទពិសោធន៍នៃការព្យាបាលកន្លងមកសម្រាប់ធ្វើការកែលំអបន្ត។

ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាតដល់ក្រុមការងារមណ្ឌលសុខភាពចំណារក្រោមនៃមន្ទីរសុខភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ ដើម្បីបង្ហាញពីការប្រើប្រាស់ PDIA សម្រាប់បង្កើនការមកប្រើប្រាស់សេវានៅមណ្ឌលសុខភាព និងមណ្ឌលសុខភាពស្លា នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានបង្ហាញពីការប្រើប្រាស់ PDIA សម្រាប់បង្កើនការស្រាវជ្រាវរកអ្នកជំងឺទឹកនោមផ្អែមនៅក្នុងតំបន់គ្របដណ្តប់របស់មណ្ឌលសុខភាព ៕

អត្ថបទដែលជាប់ទាក់ទង