**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក បង្ហាញចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកេីតឡើងវិញ**អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរសម្អាតអនាម័យបរិស្ថាន នៅតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្ត ឱ្យបានស្អាតល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍**ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ**ឧត្តមសេនីយ៍ មីន អ៊ោងឡាំង៖ ទោះបីជាមានការអញ្ជើញឱ្យដោះស្រាយជម្លោះប្រដាប់អាវុធតាមរយៈការសន្ទនានយោបាយ និងការចរចា ក៏ក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅតែបន្តមិនយកចិត្តទុកដាក់ចំពោះផលប្រយោជន៍ក្នុងតំបន់**ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ ចុះហត្ថលេខាលើច្បាប់ថវិកាឆ្នាំ២០២៥**ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក ឆយ សាំងម៉ុក បញ្ជា ឱ្យ ស៊ើបអង្កេត សុវត្ថិភាព ផ្លូវអាកាស ក្រោយមានគ្រោះថ្នាក់ផ្តាច់ជីវិតមនុស្ស១៧៩នាក់**សាកសពបុរសជនជាតិចិនម្នាក់ ត្រូវបានបុគ្គលិកអនាម័យក្នុងផ្ទះសំណាក់ ប្រទះឃើញក្នុងវ៉ាលី បង្កការភ្ញាក់ផ្អើលនៅក្រុងប៉ោយប៉ែត**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ក្រុមក្មេងទំនើងរហ័សនាម «Team22» ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបបាន ៥នាក់**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់និស្សិតនគរបាល និងសិស្សនគរបាល**ព្រឹត្តិការណ៍ «សាទរកម្ពុជា» ធ្វើឡើងដើម្បីអបអរសាទរដល់ដំណើរវិវឌ្ឍន៍ដ៏វែងឆ្ងាយរបស់កម្ពុជា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព**គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ស្ពឺ រៀបចំការផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន ក្នុងពិធីតាំងពិព័រណ៍អបអរសាទរបុណ្យឆ្លងឆ្នាំសាកល២០២៥ 

កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា នៅថ្ងៃទី២៩ ធ្នូ ខាងមុខនេះ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរទិវាសន្ដិភាពនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ នាពហុកីឡដ្ឋានមរតកតេជោ ដោយមានអ្នកចូលរួមប្រមាណជាង៤ម៉ឺននាក់។

កិច្ចប្រជុំស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់ខាងលើ បានធ្វើឡើងនាព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី, ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រមទាំងតំណាងក្រសួងអប់រំ យុវជន និងកីឡា និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីរំលឹកខួបសន្តិភាព ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ សម្រាប់អាជ្ញាធររាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍នេះ ក្រៅពីត្រៀមរៀបចំរក្សាសន្តិសុខ សណ្តាប់ធ្នាប់ហើយ យើងនឹងត្រៀមរៀបចំការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ជាមួយតុបតែង រៀបចំបដា រៀបចំតន្រ្តីជាដើម សំដៅធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ដំណើរទៅដោយរលូន និងជោគជ័យ។

ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់នេះ​អ្វីដែលសំខាន់នោះ គឺកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងពិធី។ លោកបានបញ្ជាក់ថា កាលពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០២៤កន្លងមកនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាមួយកងកម្លាំងមានសមត្ថកិច្ច បានបំពេញការងារបានយ៉ាងល្អ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ដោយបានធ្វើឲ្យពួកជ្រុលនិយម ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទទួលបរាជ័យ។ ប៉ុន្តែក្រុមអគតិជ្រុលនិយមទាំងនេះ នៅតែចិញ្ចឹមចិត្ត បង្កអសន្តិសុខនៅក្នុងសង្គមដដែរ ដែលទាមទារឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់នេះ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបន្តទៀតថា ព្រឹត្តិការណ៍បាល់ទាត់ នៅថ្ងៃទី២៩ ខែធ្នូខាងមុខនេះ នឹងមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្នាក់ដឹកនាំព្រឹទ្ធសភា ថ្នាក់ដឹកនាំរដ្ឋសភា មន្ត្រីរាជការ ភ្ញៀវជាតិ-អន្តរជាតិ យុវជន មហាជន គ្រៀងចូលរួមជាង៤ម៉ឺននាក់។ ដូច្នេះត្រូវអនុវត្តការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលទៅចូលរួមឲ្យបានល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង