**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

ឯកឧត្តម សុខ លូ ស្នើអគ្គរដ្ឋទូតប៉ាគីស្ថាន ជួយកៀរគរអ្នកវិនិយោគរបស់ប៉ាគីស្ថានមកបណ្ដាក់ទុនវិនិយោគ និងផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយខេត្តបាត់ដំបង

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ហ្សាហៀរូឌីន បាបារថាហីម(Zaheeruddin Babar Thaheem ) អគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងទេសចរណ៍។

ក្នុងជំនួបដែលធ្វើឡើងនៅសាលាខេត្តបាត់ដំបង នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ បានសម្ដែងការស្វាគមន៍ និងជម្រាបជូនគណៈប្រតិភូស្ថានទូតប៉ាគីស្ថានពីគម្រោងអភិវឌ្ឍន៍ផ្សេងៗ ស្ថានភាពជារួមរបស់ខេត្ត និងការដោះដូរពាណិជ្ជកម្មឆ្លងដែនជាមួយប្រទេសថៃ ជាពិសេសសក្ដានុពលដ៏សំបូរបែបរបស់ខេត្តបាត់ដំបងលើវិស័យទេសចរណ៍ និងកសិកម្ម។

ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ថ្វីត្បិតតែខេត្តបាត់ដំបងមានសក្ដានុពលខ្ពស់លើវិស័យកសិកម្ម ប៉ុន្តែការទាក់ទាញអ្នកវិនិយោគលើផ្នែកឧស្សាហកម្ម និងការកែច្នៃកសិផលនៅមានកម្រិតតិចតួច។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់បន្ថែមថា ក្រៅពីការផ្គត់ផ្គង់ក្នុងខេត្ត ខេត្តបាត់ដំបងនៅសល់អង្ករប្រមាណ៧៥ម៉ឺនតោនក្នុងមួយឆ្នាំ ខណៈការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសមានប្រមាណ៣០ម៉ឺនតោនតែប៉ុណ្ណោះ ចំណែកអង្ករនៅសល់ត្រូវបាននាំចេញទៅកាន់បណ្ដាខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានស្នើដល់ឯកឧត្តមអគ្គរដ្ឋទូតជួយកៀរគរអ្នកវិនិយោគរបស់ប៉ាគីស្ថានមកបណ្ដាក់ទុនវិនិយោគ និងផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយខេត្តបាត់ដំបងដោយរដ្ឋបាលខេត្តបានត្រៀមលក្ខណៈគ្រប់ពេលវេលាក្នុងការស្វាគមន៍ និងផ្ដល់កិច្ចសហការជានិច្ច។

ជាការឆ្លើយតប ឯកឧត្តមអគ្គរដ្ឋទូត អះអាងថា នឹងនាំយកសំណើររបស់ឯកឧត្តមអភិបាលខេត្តទៅជម្រាបជូនដល់ថ្នាក់ដឹកនាំរបស់ប្រទេសប៉ាគីស្ថានឱ្យបានជ្រាប ជាពិសេសផ្តោតលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍។

ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងមកកាន់ខេត្តបាត់ដំបងនាពេលនេះ ឯកឧត្តមអគ្គរដ្ឋទូត បានសម្ដែងការកោតសរសើរចំពោះខេត្តបាត់ដំបងថាជាខេត្តដែលមានវប្បធម៌ដ៏ចំណាស់ មានអគារប្រវត្តិសាស្រ្ត ជាពិសេសមានផ្ទៃដីកសិកម្មធំទូលាយដែលកំពុងទទួលបានភោគផលល្អ។

ឯកឧត្តមអគ្គរដ្ឋទូត មើលឃើញថា ខេត្តបាត់ដំបងមានសក្ដានុពលខ្ពស់លើវិស័យស្រូវអង្ករ ប៉ុន្តែរោងម៉ាស៊ីនកិនស្រូវមានចំនួនតិចនៅឡើយដែលទាមទារឱ្យមានការបណ្ដាក់ទុនវិនិយោគបន្ថែម។

ឯកឧត្តមអគ្គរដ្ឋទូត គូសបញ្ជាក់ថា ប៉ាគីស្ថាន និងប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសចំនួន១០ដែលផលិតអង្ករច្រើនជាងគេ ដូច្នេះប៉ាគីស្ថានអាចជួយប្រទេសកម្ពុជាក្នុងចំណុចណាមួយបាន។ជាក់ស្ដែងប្រទេសទាំងពីរបានចុះអនុស្សរណៈយោគយល់គ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ច៕

អត្ថបទដែលជាប់ទាក់ទង