**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន**ក្រសួងបរិស្ថាន ផ្សព្វផ្សាយសៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ផ្តាំផ្ញើដល់សិស្សានុសិស្សដែលបានប្រឡងជាប់បាក់ឌុប ក្នុងស្រុកឆ្លូង ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀត ដើម្បីក្លាយខ្លួនជាមូលធនមនុស្សជួយសង្គមជាតិ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាត់ឲ្យមន្ត្រីចុះទៅពិនិត្យមណ្ឌលសុខភាពចំនួន១១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អរគុណដល់អ្នកពាក់ព័ន្ធគ្រប់ផ្នែក ដែលជួយធ្វើឱ្យព្រះរាជពិធីបុណ្យអុំទូក បញ្ចប់ដោយជោគជ័យ និងប្រកបដោយភាពសប្បាយរីករាយ

សមាគមវប្បធម៌កូរ៉េ នឹងរៀបចំពពិពណ៌គំនូរ រួមជាមួយរាត្រីស្រមោលស សប្បុរសធម៌ នៅខេត្តសៀមរាប ដោយនាំយកវប្បធម៌កូរ៉េ និងសិល្បករល្បីៗ មកបង្ហាញនិងសម្ដែង

ភ្នំពេញ៖ សម្ដេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក Samuel Chung ប្រធានសមាគមវប្បធម៌កូរ៉េ ខេស៊ីអេ (KCA-Korean Culture Association) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោប្រធានព្រឹទ្ធសភាបានសម្ដែងនូវក្តីរីករាយដែលបានជួបជាមួយគណៈប្រតិភូសមាគមវប្បធម៌កូរ៉េ ក្នុងឱកាសដែលសម្ដេចអញ្ជើញមកទីក្រុងអ៊ីនឆន់ ដើម្បីចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោក។

លោកប្រធានសមាគមវប្បធម៌កូរ៉េ បានសម្តែងការស្វាគមន៍ចំពោះសម្ដេចតេជោប្រធានព្រឹទ្ធសភា និងគណៈប្រតិភូដែលបានធ្វើដំណើរបំពេញទស្សនកិច្ច និងចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកនៅសាធារណរដ្ឋកូរ៉េនេះ។ លោកបានសិក្សាពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ពីការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ក្នុងការបញ្ចប់សង្គ្រាមដើម្បីបានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចម្រើនមកដល់សព្វថ្ងៃនេះ។

លោកប្រធានសមាគមវប្បធម៌កូរ៉េ បានមានប្រសាសន៍ថា លោកពិតមានកិត្តិយសណាស់ដែលបានជួបសម្ដេចតេជោដោយផ្ទាល់ និងបានជម្រាបជូនអំពីសហប្រតិបត្តិការ និងទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ កម្ពុជា និងសាធារណរដ្ឋកូរ៉េ។ លោកបានគូសបញ្ជាក់ថា លោកកំពុងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយលោកជំទាវឯកអគ្គរាជទូត​កម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំសកម្មភាពដើម្បីការផ្លាស់ប្ដូរវប្បធម៌គ្នា។

លោកប្រធានសមាគមវប្បធម៌កូរ៉េ បានរៀបរាប់ថា កាលពីខែឧសភាកន្លងមក រូបថតចំនួន២០០០សន្លឹកស្ដីអំពីវិស័យវប្បធម៌កម្ពុជា ដោយមានរូបថតប្រាសាទអង្គរវត្ត និងប្រាសាទបុរាណផ្សេងៗជាច្រើនទៀត ត្រូវបានដាក់តាំងនៅទីក្រុងសេអ៊ូល ហើយនៅថ្ងៃទី២៦ ខែកញ្ញាខាងមុខនេះ សមាគមនិងរៀបចំធ្វើរាត្រីស្រមោលសសប្បុរសធម៌មួយនៅទីក្រុងសេអ៊ូល ដើម្បីរៃអង្គាសថវិកាជួយទៅដល់ក្រុមគ្រូពេទ្យ TYDA នៅកម្ពុជា។

សមាគមវប្បធម៌កូរ៉េ ក៏មានគម្រោងរៀបចំពពិពណ៌គំនូរនៅកម្ពុជា រួមជាមួយរាត្រីស្រមោលសសប្បុរសធម៌មួយទៀត នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៤ខាងមុខ នៅខេត្តសៀមរាប ដោយនាំយកនូវវប្បធម៌កូរ៉េ និងសិល្បករល្បីៗ នៃសាធារណរដ្ឋកូរ៉េ ទៅបង្ហាញ និងសំដែងនៅកម្ពុជាផងដែរ។ លោកប្រធានសមាគមកូរ៉េ បានបង្ហាញនូវក្តីសង្ឃឹមថា ដើម្បីបម្រើឱ្យការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំងពីរ សមាគមត្រូវការគាំទ្រពីសម្ដេចតេជោ។

លោក Samuel Chung​ក៏បានជម្រាបពីបំណងក្នុងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ពីក្រុមជំនាន់ថ្មី ជាពិសេសក្រុម កូនកាត់គ្រួសារ ខ្មែរ-កូរ៉េ ដែលលោកមានបំណងធ្វើឱ្យកូនចៅរបស់គេទាំងគ្រួសារបានស្គាល់វប្បធម៌រវាងប្រទេសទាំងពីរ តាមរយៈការរៀបចំឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចសិក្សាស្វែងយល់គ្នាទៅវិញទៅមក។

សមាគមក៏មានគម្រោងរៀបចំជាវេទិកាជាពិពណ៌និងសិក្ខាសាលា ដើម្បីឱ្យមានសកម្មភាពយ៉ាងសកម្មរវាងប្រទេសទាំងពីរ។ លោកជឿជាក់ថា សកម្មភាពទាំងនេះ អាចធ្វើដោយជោគជ័យ ដោយសារកម្ពុជា និងកូរ៉េ មានទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អគ្រប់វិស័យ។

លោកបានសំណូមពរសុំសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា គាំទ្រគម្រោងនិងកិច្ចសហប្រតិបត្តិការដើម្បីបម្រើឱ្យទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ ឱ្យមានការរីកចម្រើន និងនិរន្តរភាព។

ជាការឆ្លើយតប សម្ដេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះគម្រោងនានាដែលលោកប្រធានសមាគមបានរៀបរាប់ក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានាពេលកន្លងមក ដើម្បីជំរុញ ទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ។ សម្ដេចតេជោបានបញ្ជាក់ថា ការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយៈការផ្លាស់ប្ដូរវប្បធម៌នេះ ពិតជាមានតម្លៃណាស់ មិនគ្រាន់តែសម្រាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនប៉ុណ្ណោះទេ ក៏ប៉ុន្តែ មានតម្លៃសម្រាប់ការពង្រឹងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋផងដែរ ហើយការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ក៏នឹងពង្រឹងវិស័យទេសចរណ៍ផងដែរ។ យើងត្រូវធ្វើរឿងនេះឱ្យទៅជាការជាក់ស្តែង។

សម្តេចតេជោ​បានលើកឡើងថា ប្រទេសយើងទាំងពីរជាប្រទេសដន្លងនឹងគ្នា ដោយសារយើងមានកូនកាត់កម្ពុជា​កូរ៉េជាងមួយម៉ឺននាក់ ដែលត្រូវស្គាល់វប្បធម៌នៃប្រទេសទាំងពីរ កុំឱ្យស្គាល់តែមួយផ្នែក។ លើចំណុចនេះ នៅពេលបច្ចុប្បន្ននេះ និងពេលអនាគត គ្រាន់ពួកគេធ្វើដំណើរទៅលេងជីដូនជីតានៅស្រុកខ្មែរ គឺជាការជម្រុញលំហូរទេសចរណ៍ទៅមក និង កំណើនទេសចរណ៍។ តារាកូរ៉េ កំពុងពេញនិយមនៅក្នុងបណ្តាប្រទេសអាស៊ាន មិនត្រឹមតែកម្ពុជាទេ។ វត្តមានរបស់ពួកគេនៅខេត្តសៀមរាបអង្គរ នៅថ្ងៃទី១ ខែធ្នូខាងមុខ មានឥទ្ធិពលមិនធម្មតាទេនៅក្នុងផ្នែកវប្បធម៌ ទេសចរណ៍ ដល់ប្រទេសជិតខាងកម្ពុជាផងដែរ។

សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជាមានវប្បធម៌ដ៏ចំណាស់ បូកនឹងវប្បធម៌បែបសម័យថ្មីរបស់កូរ៉េ ដែលជាឱកាសល្អមួយ សម្រាប់ផ្សព្វផ្សាយនូវវប្បធម៌ទាំងពីរនេះ។ សម្ដេចតេជោ បានស្នើសុំឱ្យសមាគមវប្បធម៌កូរ៉េសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា លើសពីថ្ងៃ១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីជំរុញទំនាក់ទំនងទាំងវិស័យវប្បធម៌ ទំនាក់ទំនងប្រជាជន និងប្រជាជន និងធ្វើឱ្យសកម្មភាពឱ្យសកម្ម និងជានិរន្តរភាព៕

អត្ថបទដែលជាប់ទាក់ទង